Print

ផលិតផលផ្ទេរប្រាក់រវាងសាខា


ជាមួយបទពិសោធន៍ជាច្រើនឆ្នាំក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុ ដើម្បីលើកកំពស់ជីវភាពប្រជាពលរដ្ឋ អម្រឹត សូមណែនាំនូវសេវាផ្ទេរប្រាក់

ដើម្បីសម្រួលដល់លោកអ្នកក្នុងការផ្ទេរ និងទទួលប្រាក់ប្រកបដោយភាពងាយស្រួលរហ័សទាន់ចិត្ត និងសុវត្តិភាពខ្ពស់។
Money-transfer

លក្ខណៈពិសេសរបស់សេវាផ្ទេរប្រាក់អម្រឹត៖
bulletលោកអ្នកនឹងទទួលបានសុវត្ថិភាព និងភាពងាយស្រួលក្នុង
       ការផ្ទេរនិងទទួលប្រាក់។
bulletចំណេញពេលវេលាក្នុងការផ្ទេរ និងទទួលប្រាក់។

លោកអ្នកអាចជ្រើសរើសប្រភេទនៃការផ្ទេរប្រាក់ដូចខាងក្រោម​៖
bulletពីសាច់ប្រាក់ ទៅសាច់ប្រាក់
bulletពីសាច់ប្រាក់ ទៅគណនី
bulletពីគណនី ទៅគណនី
bulletពីគណនី ទៅសាច់ប្រាក់




តម្លៃសេវាផ្ទេរប្រាក់

ប្រភេទនៃការផ្ទេរប្រាក់ សាច់ប្រាក់ ទៅ សាច់ប្រាក់ រឺ គណនី ទៅសាច់ប្រាក់ សាច់ប្រាក់ ទៅ គណនី រឺ គណនី ទៅ គណនី
រួបីយប័ណ្ណ ប្រាក់ដុល្លារ ប្រាក់រៀល ប្រាក់បាត ប្រាក់ដុល្លារ ប្រាក់រៀល ប្រាក់បាត
អត្រា 0.10% 0.15% 0.15% 0.08% 0.10% 0.10%
តម្លៃអប្បបរមា 1.5 6,000 60 1.5 6,000 60
 
ការផ្តល់ជូនពិសេសចំពោះ៖

1. ឥតគិតថ្លៃសេវាសម្រាប់ការផ្ទេរប្រាក់រវាងគណនីនិងគណន៍នៅក្នុងសាខាតែមួយ ឬរវាងសាខាក្នុងរាជធានីភ្នំពេញ។
2.​ ការផ្ទេរប្រាក់ដើម្បីសងឥណទាននៅអម្រឹត អតិថិជនបង់ថ្លៃសេវាត្រឹមតែ 1USD ឬ 4,000រៀល ឬ 40បាត​ ប៉ុណ្ណោះក្នុងមួយប្រតិបត្តិការ។


អម្រឹតផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់សេវាផ្ទេរប្រាក់ដោយលោកអ្នកគ្រាន់តែអនុវត្តន៍តាមជំហ៊ានងាយៗដូចខាងក្រោម៖

ចំពោះអ្នកផ្ទេរប្រាក់
bullet
ជួបជាមួយបុគ្គលិក អម្រឹត នៅសាខាណាមួយដែលនៅជិតលោកអ្នក។
bullet
អ្នកផ្ទេរប្រាក់ត្រូវនាំមកជាមួយនូវ៖
bulletករណីផ្ទេរពីគណនី៖​ សៀវភៅសន្សំ
bulletករណីផ្ទេរជាសាច់ប្រាក់៖ ប័ណ្ណសំគាល់ខ្លួនណាមួយដែលមានបិទរូបថត និងមានសុពលភាពដូចជា អត្តសញ្ញាប័ណ្ណ
   លិខិតឆ្លងដែន ប័ណ្ណបើកបរ សៀវភៅគ្រួសារ ឆាយាគណៈមហានិកាយ អត្តសញ្ញាណប័ណ្ណបុគ្គលិករាជការ ឬលិខិត
   បញ្ជាក់ចេញដោយអាជ្ញាធរមូលដ្ឋាន។
ចំពោះអ្នកទទួលប្រាក់
bullet
អ្នកទទួលប្រាក់ត្រូវទៅកាន់សាខារបស់អម្រឹត ដែលអ្នកផ្ទេរប្រាក់បានបញ្ជាក់ប្រាប់។
bullet

អ្នកផ្ទេរប្រាក់ត្រូវនាំមកជាមួយនូវ៖

bulletករណីទទួលតាមរយៈគណនី៖ សៀវភៅសន្សំ
bulletករណីផ្ទេរជាសាច់ប្រាក់៖ ប័ណ្ណសំគាល់ខ្លួនណាមួយដែលមានបិទរូបថត និងមានសុពលភាពដូចជា អត្តសញ្ញាប័ណ្ណ
       លិខិតឆ្លងដែន ប័ណ្ណបើកបរ សៀវភៅគ្រួសារ ឆាយាគណៈមហានិកាយ អត្តសញ្ញាណប័ណ្ណបុគ្គលិករាជការ ឬលិខិត
       បញ្ជាក់ចេញដោយអាជ្ញាធរមូលដ្ឋាន។

 

ទាញយកខិត្តបណ្ណសេវាផ្ទេរប្រាក់សូមចុចត្រង់នេះ