គន្លឹះដើម្បីទទួលបានការងារ!

នៅក្នុងទីផ្សារការងារដ៏ចង្អៀត មានអ្នកដាក់ពាក្យស្នើសុំការងារជាច្រើនអ្នកតែងតែងប្រឈមនឹងឧបសគ្គ និងការរាំងស្ទះជាច្រើននៅពេលដាក់ពាក្យស្នើសុំការងារ។ ការពិត ពួកគេមានចំណេះដឹងតិចតួចអំពីវិធីក្នុងការត្រៀមខ្លួនដើម្បីស្វែងរកការងារ។ នៅក្នុងទំព័រនេះ យើងមានបំណងចង់ចែករំលែកជាមួយអ្នកនូវគន្លឹះសំខាន់ៗមួយចំនួននៅពេលដាក់ពាក្យស្នើសុំការងារ ហើយអ្នកនឹងទទួលអត្ថប្រយោជន៍ជាច្រើនអំពីរបៀបសរសេរប្រវត្តិរូបសង្ខេបដែលមានលក្ខណៈប្រកួតប្រជែង និងរបៀបទទួលបានភាពជោគជ័យនៅក្នុងការសម្ភាសការងារ។

គន្លឹះសម្រាប់ការសរសេរប្រវត្តិរូបសង្ខេប


ដើម្បីមានគុណសម្បត្តិគ្រប់គ្រាន់ក្នុងការជាប់ការសម្រាំងបេក្ខជន ប្រវត្តិរូបសង្ខេបដ៏ល្អមួយគឺសំខាន់ខ្លាំងណាស់ក្នុងការទាក់ទាញអ្នកគ្រប់គ្រងការជួលបុគ្គលិក និងអ្នកជ្រើសរើសបុគ្គលិកចំពោះការសម្រេចចិត្តផ្តល់ការសម្ភាសន៍។ ផ្នែកជ្រើសរើសបុគ្គលិករបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ “អម្រឹត” មានបំណងចែករំលែកនូវចំណុចសំខាន់ៗចំនួន ៦ ចំនុចដើម្បីអោយប្រវត្តិរូបសង្ខេបដើម្បីបង្កើនភាពទាក់ទាញបន្ថែមទៀត។

១.ទម្រង់

ប្រើប្រាស់គែមក្រដាសធំ ប្រភេទក្រដាសស្អាតគ្មានការកែសម្រួលពណ៌ និងមានក្បាលទំព័រច្បាស់លាស់។

ជៀសវាងការប្រើប្រាស់ប្រភេទអក្សរដិត និងទ្រេតនៅក្នុងសេចក្តីពណ៌នា លើកលែងតែចំណងជើង។

រៀបរាប់អំពីចំណុចសំខាន់ៗនៃស្នាដៃនានា គុណវុឌ្ឍិ និងបទពិសោធន៍ការងារប្រកបដោយវិជ្ជាជីវៈដោយប្រើប្រាស់សញ្ញាចុចៗ។

២. សេចក្តីសង្ខេបអំពីការងារ

ប្រយោគផ្ទាល់ខ្លួនដ៏អស្ចារ្យមួយអាចទាក់ទាញការយកចិត្តទុកដាក់អ្នកជ្រើសរើសបុគ្គលិកភ្លាមៗ។

ចាប់ផ្តើមជាមួយនឹងការសង្ខេបខ្លីនែគោលដៅអាជីព និងមហិច្ឆិតារបស់អ្នក ។

ត្រូវកំណត់អោយបានច្បាស់ថាប្រយោគផ្ទាល់ខ្លួនរបស់អ្នកត្រូវរៀបចំបានយ៉ាងល្អ និងរៀបតាមលំដាប់លំដោយត្រឹមត្រូវ


៣. សេចក្តីពណ៌នាអំពីការងារ

ផ្តោតលើបទពិសោធន៍ការងារប្រកបដោយវិជ្ជាជីវៈដែលពាក់ព័ន្ធនឹងការងារដែលអ្នកកំពុងដាក់ពាក្យស្នើសុំ។

រួមបញ្ចូលមុខតំណែងដែលកំពុងធ្វើ បទពិសោធន៍ និងទំនួលខុសត្រូវការងារសំខាន់ៗ។

ចំណុចនីមួយៗត្រូវមានភាពជាក់លាក់ ដោយពុំមានការខ្វះខាតព័ត៌មានណាមួយនោះទេ។

៤. គុណវុឌ្ឍិ

ស្នាដៃផ្នែកការអប់រំរបស់អ្នក ជាពិសេសព្រឹត្តិបត្រពិន្ទុ រង្វាន់នៅសាលារៀន និងនៅក្នុងព្រឹត្តិការណ៍សាធារណៈ នឹងលាតត្រដាងអំពីការសិក្សាកម្រិតខ្ពស់ដែលអ្នកមាន។

រៀបរាប់អំពីស្នាដៃនានាដែលទទួលបាន ចាប់ផ្តើមពីចំណុចដែលសំខាន់បំផុតរហូតដល់ចំណុចដែលមិនសំខាន់បំផុត ដោយប្រើប្រាស់សញ្ញាចុចៗ។

បន្លិចអោយឃើញនូវស្នាដៃសំខាន់ៗរបស់អ្នក។


៥. ការត្រួតពិនិត្យពីរលើក

ស្នាដៃ បទពិសោធន៍ការងារ និងភាពត្រឹមត្រូវផ្នែកវេយ្យាករណ៍របស់អ្នកនឹងបង្កើតភាពទាក់ទាញ។

ការប្រើប្រាស់ពាក្យ ប្រយោគ និងសេចក្តីបញ្ជាក់ដែលមានលក្ខណៈបច្ចេកទេស នឹងមានភាពកាន់តែល្អប្រសើរ។

ចៀសវាងនូវការប្រើពាក្យបច្ចេកទេសច្រើនពេក ភាសាតំបន់ និងប្រយោគវែងពេក។

៦. បុគ្គលដែលអាចផ្តល់ព័ត៌មានពិតអំពីអ្នក

បុគ្គលដែលអាចផ្តល់ព័ត៌មានពិតអំពីអ្នកគឺជាអ្នកដែលស្គាល់អ្នកឫជាអ្នកធ្វើការងារជាមួយអ្នក ជាពិសេសអ្នកគ្រប់គ្រងផ្ទាល់។

បុគ្គលដែលអាចផ្តល់ព័ត៌មានពិតអំពីអ្នកយ៉ាងតិច ៣នាក់ សម្រាប់ការស្វែងរកព័ត៌មាននានាដែលពាក់ព័ន្ធនឹងបទពិសោធន៍ការងារនៅកន្លែងធ្វើការបច្ចុប្បន្ន និងកាលពីអតីតកាលរបស់អ្នក។

ដោនឡូតគំរូប្រវត្តិរូបសង្ខេប នៅទីនេះ

គន្លឹះដើម្បីទទួលបានភាពជោគជ័យនៅក្នុងការសម្ភាសការងារ


ការទទួលបានភាពជោគជ័យនៅក្នុងការងារដែលអ្នកកំពុងដាក់ពាក្យស្នើសុំ គឺពឹងផ្អែកលើវិធីអ្នកលក់ខ្លួនអ្នកក្នុងអំឡុងពេលធ្វើសម្ភាស ទោះបីជាបទពិសោធន៍ ចំណេះដឹង និងជំនាញកាលពីមុនរបស់អ្នកល្អក៏ដោយ អ្នកនៅតែត្រូវទទួលយកការវាយតម្លៃលើចំណុចជាច្រើនដែលក្រុមហ៊ុនត្រូវការ។ អ្នកគួរតែត្រៀមខ្លួនជាស្រេចសម្រាប់អ្វីៗគ្រប់យ៉ាងមុនពេលសម្ភាសន៍។ មានចំណុចចំនួន ៧ ដែលអ្នកអាចចង់សាកល្បងអនុវត្ត និងចងចាំជាគន្លឹះដើម្បីទទួលបានភាពជោគជ័យនៅក្នុងការសម្ភាសការងារ។

១. ការរៀបចំដ៏ល្អ

អានឡើងវិញនូវប្រវត្តិរូបសង្ខេប និងសេចក្តីប្រកាសការងារឲ្យបានច្បាស់លាស់មុនពេលសម្ភាសន៍តាមរយៈការធ្វើការស្រាវជ្រាវរបស់អ្នកអំពីទំនួលខុសត្រូវការងារចម្បងៗ លក្ខខណ្ឌការងារ និងមជ្ឈដ្ឋានការងារដែលចង់បាន។ ធ្វើដូច្នេះ អ្នកអាចចូលមើលវែបសាយត៍របស់ក្រុមហ៊ុន។

២. មុនពេលសម្ភាសន៍

អំឡុងពេលសម្ភាសន៍ គឺមានសារៈសំខាន់ខ្លាំងណាស់ នៅពេលដែលសំណួរមិនបានផ្តោតលើការយល់ដឹងអំពីការងារទាំងអស់នោះទេ ប៉ុន្តែផ្តោតលើចំណេះដឹង បទពិសោធន៍ និងជំនាញនានារបស់អ្នក។ ចូរបង្ហាញអំពីចំណុចខ្លាំងដែលអ្នកមាន មានសំណួរមួយពីរ ឬបីដែលអ្នកធ្វើបទសម្ភាសន៍អាចសួរ ឧទាហរណ៍៖ ហេតុអ្វីបានជាពួកគេគួរតែជួលអ្នកឲ្យចូលបម្រើការងារ? ការពិភាក្សាអំពីបទសម្ភាសន៍នឹងត្រូវបានធ្វើឡើងយ៉ាងល្អ ប្រសិនបើអ្នកបានអនុវត្តនៅផ្ទះ។

៣. ចំណាប់អារម្មណ៍ពេលជួបលើកដំបូង

ធ្វើគារវកិច្ចចំពោះអ្នកធ្វើបទសម្ភាសន៍ដោយស្នាមញញឹម ធ្វើការទំនាក់ទំនងជាមួយពួកគេដោយប្រើក្រសែភ្នែក និងព្យាយាមបង្កើតការនិយាយគ្នាដ៏ខ្លីមួយជាមួយអ្នកធ្វើបទសម្ភាសន៍ក្នុងអំឡុងពេលដើរពីទ្វារ។ ម៉្យាងវិញទៀត វាមានសារៈសំខាន់ខ្លាំងណាស់ដែលអ្នកត្រូវស្លៀកសម្លៀកបំពាក់ប្រកបដោយវិជ្ជាជីវៈ ដូចជាសម្លៀកបំពាក់ឈុតរួមជាមួយអាវធំសម្រាប់ស្រ្តី និងអាវសឺមីពណ៌ ស សម្រាប់បុរស។

៤. ភាសាកាយវិការ

ក្នុងអំឡុងពេលសម្ភាសន៍ វាគឺជាវិធីដែលអ្នកនិយាយស្តីតាមរយៈភាសាកាយវិការរបស់អ្នក ជាពិសេសប្រតិកម្មរបស់អ្នក។ ការឱបដៃរបស់អ្នក ការទម្រេតខ្នងរបស់អ្នក និងភាពគ្មានការទំនាក់ទំនងដោយក្រសែភ្នែកនឹងត្រូវឲ្យខ្លួនអ្នកធ្លាក់យ៉ាងពិតប្រាកដ។ អ្នកគួរតែអង្គុយឲ្យត្រង់ រក្សាការទំនាក់ទំនងដោយក្រសែភ្នែកដ៏ល្អមួយ និងឱនទៅមុននៅពេលលើកឡើងអំពីចំណុចណាមួយ។


៥. ការលុបបំបាត់ភាពភ័យខ្លាច

វានឹងអស្ចារ្យនៅពេលអ្នកឆ្លើយសំណួរបានយ៉ាងត្រឹមត្រូវដោយគ្មានភាពភ័យខ្លាច។ ការសម្ភាសន៍ គឹជាកិច្ចពិភាក្សាអំពីការងារថ្មីរបស់អ្នក ជាពិសេសវានឹងដំណើរការបានយ៉ាងល្អនៅពេលដែលអ្នកគ្មានភាពភ័យខ្លាច និងមានអារម្មណ៍គិតអំពីអ្វីអាក្រក់ៗ នៅពេលនោះ ចម្លើយដែលអ្នកឆ្លើយតបនឹងមានសារប្រយោជន៍ ហើយអ្នកជ្រើសរើសបុគ្គលិកនឹងយល់អំពីចម្លើយទាំងនោះបានយ៉ាងច្បាស់ ដើម្បីធ្វើការវាយតម្លៃ ថាតើអ្នកល្អដល់កម្រិតណា បានយ៉ាងច្បាស់លាស់មុនពេលជ្រើសរើស។

៦. ការឆ្លើយតបដោយកំហឹង

ការមានភាពវិជ្ជមានក្នុងអំឡុងពេលសម្ភាសន៍ គឺសំខាន់ នៅពេលដែលអ្នកគ្រប់គ្រងការជួលបុគ្គលិកឲ្យចូលបម្រើការងារ និងអ្នកជ្រើសរើសបុគ្គលិក នឹងគិតអំពីអ្វីដែលអាចនឹងកើតឡើងនៅពេលធ្វើការជាមួយអ្នក។ ពួកគេនឹងធ្វើការស្វែងរកតាមសំណួរដែលពួកគេមានបំណងនឹងសួរ រហូតដល់ពេលដែលអ្នកគ្មានចម្លើយថាតើអ្នកមានភាពវិជ្ជមានដែរឬទេ និងជាពិសេស អ្នកធ្វើបទសម្ភាសន៍ចង់ឃើញអ្នកណាម្នាក់ ដែលមានភាពរីករាយក្នុងការប្រឈមនឹងបញ្ហាប្រឈមនានា និងសម្របខ្លួនទៅនឹងអ្វីៗដែលថ្មីបានយ៉ាងល្អ។


៧. ការប្រើប្រាស់អាកប្បកិរិយា

បង្ហាញទៅកាន់អ្នកធ្វើបទសម្ភាសន៍អំពីមូលហេតុដែលអ្នកមានចំណាប់អារម្មណ៍ចំពោះក្រុមហ៊ុន ឱកាសការងារ និងការពិភាក្សាអំពីបទសម្ភាសន៍។ អ្វីដែលគួរឲ្យកត់សម្គាល់ខ្លាំងជាងគេបំផុតនោះ គឺស្នើសុំប័ណ្ណអាជីវកម្មរបស់ពួកគេ និងផ្ញើអ៊ីមែល ឬសំបុត្រ “អរគុណ” ទៅកាន់ពួកគេ ដោយនិយាយអំពីថាតើអ្នកមានភាពរីករាយក្នុងការជួបជាមួយពួកគេខ្លាំងដល់កម្រិតណា និងថាតើអ្នកមានការចាប់អារម្មណ៍ខ្លាំងប៉ុណ្ណា។ នេះនឹងអាចប្រាប់ពួកគេថាតើអ្នកមានចំណុចល្អខ្លាំងប៉ុណ្ណាតាមរយៈការប្រាស្រ័យទាក់ទងគ្នា។

English