ផ្សព្វផ្សាយ

ថ្ងៃឈប់សម្រាកប្រចាំឆ្នាំ ២០១៨

ថ្ងៃឈប់សម្រាកប្រចាំឆ្នាំ ២០១៨
ថ្ងៃទី​ ០១ មករា ទិវាចូលឆ្នាំសកល ០១ ថ្ងៃ
ថ្ងៃទី ០៧ មករា​ (០៨ មករា​ជំនួសឲ្យថ្ងៃទី​០៧ ដែលចំថ្ងៃអាទិត្យ) ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ០១ ថ្ងៃ
ថ្ងៃទី ៣១ មករា ពិធីបុណ្យមាឃបូជា ០១ ថ្ងៃ
ថ្ងៃទី ០៨ មីនា ទិវានារីអន្តរជាតិ ០១ ថ្ងៃ
ថ្ងៃទី ១៤ ១៥ ១៦ មេសា (១៧ មេសា ជំនួសឲ្យថ្ងៃទី១៥ ដែលចំថ្ងៃអាទិត្យ) ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំច សំរឹទ្ធិស័ក ០៣ ថ្ងៃ
ថ្ងៃទី ២៩ មេសា(៣០ មេសា ជំនួសឲ្យថ្ងៃទី២៩ ដែលចំថ្ងៃអាទិត្យ) ពិធីបុណ្យវិសាខបូជា ០១ ថ្ងៃ
ថ្ងៃទី ០១ ឧសភា ទិវាពលកម្មអន្តរជាតិ ០១ ថ្ងៃ
ថ្ងៃទី០៣ ឧសភា ព្រះរាជពិធីច្រត់ព្រះនង្គ័ល ០១ ថ្ងៃ
ថ្ងៃទី ១៣-១៤-១៥ ឧសភា (១៦ ឧសភា ជំនួសឲ្យថ្ងៃទី១៣ ដែលចំថ្ងៃអាទិត្យ) ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រមហក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ០៣ ថ្ងៃ
ថ្ងៃទី ០១ មិថុនា ទិវាកុមារអន្តរជាតិ ០១ ថ្ងៃ
ថ្ងៃទី ១៨ មិថុនា ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ០១ ថ្ងៃ
ថ្ងៃទី ២៤ កញ្ញា ទិវាប្រកាសរដ្ឋធម្មនុញ្ញ ០១ ថ្ងៃ
ថ្ងៃទី ០៨-០៩-១០ តុលា ពិធីបុណ្យភ្ជុំបិណ្ឌ ០៣ ថ្ងៃ
ថ្ងៃទី ១៥ តុលា ទិវាប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” ០១ ថ្ងៃ
ថ្ងៃទី ២៣ តុលា ទិវារំលឹកខួបនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ០១ ថ្ងៃ
ថ្ងៃទី ២៩ តុលា ព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិរបស់ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ០១ ថ្ងៃ
ថ្ងៃទី ០៩ វិច្ឆិកា ទិវាបុណ្យឯករាជ្យជាតិ ០១ ថ្ងៃ
ថ្ងៃទី ០២​, ០៣, ០៤ វិច្ឆិកា
ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក
០៣ ថ្ងៃ
ថ្ងៃទី ១០ ធ្នូ ទិវាសិទ្ធិមនុស្សអន្តរជាតិ ០១ ថ្ងៃ
សរុបថ្ងៃឈប់សម្រាក ២៧ ថ្ងៃ
English
close-link