
សេវាផ្ទេរប្រាក់ក្នុងប្រទេស
អម្រឹត បានសហការជាមួយ ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) ក្នុងការផ្តល់ជូននូវសេវាផ្ទេរប្រាក់ចូលពីក្រៅប្រទេស ជូនដល់អតិថិជនទាំងឡាយណាដែលមានបំណងទទួលប្រាក់ផ្ទេរពីបងប្អូន សាច់ញាតិ អ្នកផ្គត់ផ្គង់ អតិថិជន ឬដៃគូអាជីវកម្មនានា ដែលរស់នៅក្រៅប្រទេស។
សេវាផ្ទេរប្រាក់ចូលពីក្រៅប្រទេស
ការណែនាំ
១. អតិថិជនត្រូវបើកគណនី ឬប្រើគណនីដែលមានស្រាប់ជាមួយ អម្រឹត។២. អតិថិជនត្រូវបំពេញព័ត៌មានឲ្យបានត្រឹមត្រូវ និងគ្រប់គ្រាន់នៅលើ សេចក្តីណែនាំអំពីរបៀបផ្ទេរប្រាក់ចូលក្នុងប្រទេស។
៣. អតិថិជនត្រូវផ្តល់ព័ត៌មាននៅលើ សេចក្តីណែនាំអំពីរបៀបផ្ទេរប្រាក់ចូលក្នុងប្រទេស ទៅកាន់អ្នកផ្ទេរប្រាក់។
៤. អតិថិជនអាចដកប្រាក់បាន លុះត្រាតែទឹកប្រាក់ផ្ទេរបានបញ្ចូលទៅក្នុងគណនីរបស់អតិថិជនរួចរាល់។
អត្ថប្រយោជន៍
ចំណេញពេលវេលា ថវិកា មានភាពងាយស្រួល និងសុវត្ថិភាពខ្ពស់ក្នុងការទទួលបានសាច់ប្រាក់ផ្ទេរពីក្រៅប្រទេស។កម្រៃសេវាក្នុងប្រទេសដែលអ្នកទទួលប្រាក់ត្រូវបង់ សម្រាប់ប្រតិបត្តិការផ្ទេរប្រាក់ចូលពីប្រទេសផ្សេងៗ៖
កម្រៃសេវា | កម្រៃសេវាអប្បបរមា | កម្រៃសេវាអតិបរមា |
---|---|---|
០.១០ ភាគរយ | ១០ ដុល្លារ | ២.៥០០ ដុល្លារ |
កម្រៃសេវាក្នុងប្រទេសដែលអ្នកទទួលប្រាក់ត្រូវបង់ សម្រាប់ប្រតិបត្តិការផ្ទេរប្រាក់ចូលពីប្រទេសកូរ៉េខាងត្បូងតាមរយៈ
ធនាគារកុកមីន៖ទំហំទឹកប្រាក់ | កម្រៃសេវា |
---|---|
≤ ៥.០០០ ដុល្លារ | ៥ ដុល្លារ |
> ៥.០០០ ដុល្លារ | ០,១០ ភាគរយ |