ហេតុអ្វីចូលរួមជាមួយយើង?

ដោយបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩១ អម្រឹត ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា មាននិយោជិតដែលបំពេញការងារបានល្អជាច្រើនរូបដែលបំពេញការងារប្រកបដោយវិជ្ជាជីវៈ នៅ ២៥ ខេត្ត និងក្រុងផ្សេងៗគ្នា ដោយផ្តល់ទាំងផលិតផល និងសេវាផ្នែកហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជា។ លើសពីនេះទៀត យើងផ្តល់ប្រាក់បៀវត្ស និងអត្ថប្រយោជន៍ផ្សេងទៀតដែលមានលក្ខណៈប្រកួតប្រជែង ការពង្រឹងសមត្ថភាពបុគ្គលិក និងការការពារផ្នែកសង្គមដល់បុគ្គលិកគ្រប់រូបនៅអម្រឹត។ ដោយបានផ្តល់ជូនទាំងបេក្ខជនក្នុងប្រទេស និងក្រៅប្រទេសនូវឱកាសការងារជាច្រើន យើងមានភាពជឿជាក់យ៉ាងមោះមុតចំពោះភាពជាគំរូរបស់យើង ដែលបានបង្កើនកម្រិតជំនាញ និងសមត្ថភាពនានាដើម្បីទទួលបានភាពជោគជ័យនៅក្នុងការងាររបស់ពួកគេ។

ជួយជំរុញការអភិវឌ្ឍសង្គម


ជួយជំរុញការអភិវឌ្ឍសង្គម
ការងាររបស់អ្នកផ្តល់ផលប្រយោជន៍ផ្ទាល់ដល់គ្រួសារកម្ពុជាដែលមានប្រាក់ចំណូលទាប និងមធ្យមដែលផ្តល់សិទ្ធិអំណាចដល់ពួកគេដើម្បីកែលម្អជីវភាពរស់នៅ និងបន្តក្តីសុបិនរបស់ពួកគេ។

ស្រឡាញ់ការងាររបស់អ្នក


ស្រឡាញ់ការងាររបស់អ្នក
មានអារម្មណ៍ល្អចំពោះអ្វីដែលអ្នកធ្វើរាល់ថ្ងៃនៅក្នុងបរិយាកាសការងារដែលពោរពេញដោយថាមពល និងការចែករំលែកដែលជាកន្លែងដែលអ្នកត្រូវបានគេចាត់ទុកថាស្មើភាពគ្នា និងជាមួយវប្បធម៌អ្នកគ្រប់គ្រងបើកទូលាយ។

ផ្នែកមួយនៃភាពជោគជ័យរបស់យើង


ជាផ្នែកមួយនៃរឿងជោគជ័យរបស់យើង
ធ្វើការជាមួយសហសេវិករបស់អ្នកឆ្ពោះទៅរកចក្ខុវិស័យនិងយុទ្ធសាស្រ្តរបស់ អម្រឹតដែលបានកំណត់ច្បាស់លាស់រួមចំណែកដល់ការអនុវត្តយ៉ាងល្អឥតខ្ចោះនៃគ្រឹះស្ថានហិរញ្ញវត្ថុកំពូលមួយ ដែលនឹងនាំឲ្យមាននូវស្លាកយីហោ អម្រឹត នាពេលអនាគតមានភាពត្រចៈត្រចង់ និង ឈានមុខគូរប្រកួតប្រជែង។

ជំរុញដើម្បីអភិវឌ្ឍខ្លួនអ្នក


រុញព្រំដែនដើម្បីអភិវឌ្ឍខ្លួនអ្នក
អ្នកមានឱកាសរៀនសូត្រ រីកចំរើន ផ្លាស់ប្តូរទិសដៅ ត្រូវបានសិក្សាបន្ថែមនៅក្នុងអម្រឹត ក៏ដូចជា Advans Group។

ទទួលបានតម្លៃពីអ្វីដែលអ្នកសម្រេចបាន


ទទួលបានតម្លៃសម្រាប់អ្វីដែលអ្នកសម្រេចបាន
លទ្ធផលការងាររបស់អ្នកត្រូវបានផ្តល់រង្វាន់រួមបញ្ចូលទាំងប្រាក់បៀរវត្ស៍ និងប្រាក់លើកទឹកចិត្តដែលមានលក្ខណៈប្រកួតប្រជែង។ អ្នកក៏ដូចជាគ្រួសាររបស់អ្នក ទទួលបានអត្ថប្រយោជន៍ពីកញ្ចប់ការធានារ៉ាប់រងនិងផែនការចូលនិវត្តន៍។

បង្កើត និងច្នៃប្រឌិត

បង្កើត និងច្នៃប្រឌិត
គំនិតរបស់អ្នកត្រូវបានឲ្យតម្លៃ ការដោះស្រាយបញ្ហាប្រឈមរបស់អ្នកដែលនឹងវិនិយោគក្នុងពេលអនាគត។

ការបង្ហាញចំណាប់អារម្មណ៍ពីបុគ្គលិក




1. Testimony’s Video


2. វីដេអូ គុណតម្លៃរួមជាបុគ្គលិករបស់ អម្រឹត

English