អតិថិជនរបស់ អម្រឹត

៨៥ភាគរយនៃប្រជាជនជាង១៣.៥លាននាក់ នៅក្នុងប្រទេសកម្ពុជារស់នៅតាមតំបន់ជនបទដែលជាកន្លែងដែលពួកគាត់ ចាប់ផ្តើមប្រកបមុខរបរកសិកម្មផ្សេងៗ សិប្បកម្ម អាជីវកម្មខ្នាតតូច និងសេវាកម្មច្រើនទៀត។ សព្វថ្ងៃរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់អាទិភាពមុនគេបង្អស់លើកម្មវិធីកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេសដែលដើរតួដ៏សំខាន់ក្នុងការបង្កើនកម្រិតជីវភាព រស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែមានភាពល្អប្រសើរឡើង។

អាជ្ញាធរកម្ពុជាបានធ្វើអោយប្រសើរឡើងនូវការពឹងផ្អែករបស់ពួកគេលើវិស័យមីក្រូហិរញ្ញវត្ថុតាំងពីឆ្នាំ ១៩៩៥ មកម្ល៉េះ និងចាត់ទុកវិស័យមីក្រូហិរញ្ញវត្ថុថាជាការបង្ហាញនូវមធ្យោបាយក្នុងការអភិវឌ្ឍសហគមន៍។

ក្រុមប្រតិបត្តិករឥណទានជាង៩០នាក់ដែលរួមមានគ្រឹះស្ថានហិរញ្ញវត្ថុ និងអង្គការក្រៅរដ្ឋាភិបាលជាច្រើនបានចាប់ផ្តើមធ្វើនូវ ប្រតិបត្តិការប្រាក់បញ្ញើ និងឥណទាននៅក្នុងប្រទេសកម្ពុជាប៉ុន្តែពួកគេទៅដល់ត្រឹមតែតំបន់តិចតួចប៉ុណ្ណោះនៃប្រជាពលរដ្ឋ ដែលរស់នៅតាមតំបន់ជនបទ។ ធនាគារពាណិជ្ជជាច្រើនមានទីតាំងនៅក្នុងទីក្រុងភ្នំពេញ និងក្នុងខេត្តក្រុងចំនួនប្រាំបី។មិនមានសាខាធនាគាពាណិជ្ជនៅក្នុងខេត្តចំនួន១៥ទៀតនៅក្នុងប្រទេសឡើយ។

ជាមួយការរីកលូតលាស់នូវការស្នើសុំនូវឥណទាននៅតាមតំបន់ជនបទវាមានតម្រូវការចាំបាច់មួយដើម្បីពង្រីកឡើងនូវសកម្មភាព របស់អង្គការក្រៅរដ្ឋាភិបាលក្នុងលក្ខខណ្ឌមធ្យមមួយ។ នៅខណៈពេលដែលចំនួនអង្គការក្រៅរដ្ឋាភិបាលត្រូវបានរំពឹងទុកថានឹង ក្លាយជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលមានអាជ្ញាប័ណ្ណស្របច្បាប់ និងពង្រីកសកម្មភាពប្រាក់បញ្ញើ និងកម្ចីរបស់ពួកគេអង្គការ ក្រៅរដ្ឋាភិបាលតូចៗដ៏ទៃទៀតក៏បានស្នើសុំជំនួយក្នុងការពង្រឹងសមត្ថភាពបច្ចេកទេសសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុ និងការប្រតិបត្តិការរបស់ពួកគេយ៉ាងពេញលេញផងដែរ។

ផ្នែកទីផ្សាររបស់អតិថិជនឈានដល់អត្រា ១២.២១% នៅក្នុងតំបន់ប្រតិបត្តិការរបស់ អម្រឹត (គិតត្រឹម ថ្ងៃទី ៣១ ខែមីនាឆ្នាំ ២០១៧)។ អត្រានៃការ ចែកចាយសេវាឈាន ដល់ ​១៦.០៩% នៅក្នុងតំបន់ប្រតិបត្តិការរបស់ អម្រឹត។

ចំនួនអតិថិជន

ការចំណាយប្រាក់កម្ចីគិតជាលុយរៀល

English