
ក្រុមប្រឹក្សាភិបាល ចំនួន ៧ រូប៖
គណៈកម្មាធិការសវនកម្ម
គណៈកម្មាធិការ សវនកម្មត្រូវបានបង្កើតឡើង និងដឹកនាំ ដោយសមាជិកក្រុមប្រឹក្សាភិបាល ឯករាជ្យមួយរូប ដែលជាផ្នែកមួយ យ៉ាងសំខាន់ នៃអភិបាលកិច្ចរបស់ អម្រឹត។ គណៈកម្មាធិការ ជួបប្រជុំយ៉ាងតិច ចំនួនបួនដង ក្នុងមួយឆ្នាំ និងជួបប្រជុំ តាមការចាំបាច់។ គោលបំណងសំខាន់ របស់គណៈកម្មាធិការសវនកម្ម រួមមាន៖
ត្រួតពិនិត្យទៅលើប្រសិទ្ធភាពនៃមុខងារសវនម្មផ្ទៃក្នុងក្នុងបរិបទគ្រប់គ្រង់ហានិភ័យទូទៅ
ត្រួតពិនិត្ យទៅលើសុចរិតភាព នៃរបាយការណ៍ហរិញ្ញវត្ថុ គណនេយ្យ និងដំណើរការ រៀបចំរបាយការណ៍ ហរិញ្ញវត្ថុ ព្រមទាំង របាយការណ៍ ហរិញ្ញវត្ថុដែលបាន ធ្វើសវនកម្ម
ត្រួតពិនិត្យ ទៅលើការ អនុលោមតាម គោលនយោបាយ និង នីតិវិធីដែល បានចែងនៅក្នុង ក្របខណ្ឌ របស់អម្រឹត ច្បាប់ និងបទប្បញ្ញតិ្ត ដែលមានជាធរមាន
ត្រួតពិនិត្យទៅ លើឯករាជ្យភាព និងគុណវុឌ្ឍ របស់ក្រុមហ៊ុន គណនេយ្យ សាធារណៈដែលបានចុះបញ្ជី (សវនករឯករាជ្យ)។
បេសកកម្មរបស់គណៈកម្មាធិការសវនកម្ម
បេសកកម្ម របស់គណៈកម្មាធិការ សវនកម្ម គឺដើម្បីធានា នូវប្រសិទ្ធភាព និងប្រសិទ្ធផល នៃតួនាទីសវនកម្ មផ្ទៃក្នុង និងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ព្រមទាំងធានា ឲ្យមានភាពគ្រប់គ្រាន់ នៃរបាយការណ៏ និងនីតិវិធី ក្នុងការធ្វើសេចក្តីសម្រេចចិត្ត។
សិទ្ធអនុម័តរបស់គណៈកម្មាធិការសវនកម្ម
គណៈកម្មាធិការ សវនកម្មត្រូវ បានផ្តល់សិទ្ ធដោយក្រុម ប្រឹក្សាភិបាល ដើម្បីសម្រេច លើបញ្ហានានា ឬធ្វើការ ស៊ើបអង្កេត ក្នុងដែនកំណត់ ទំនួលខុសត្រូវ របស់ខ្លួន។ ក្នុងគោលបំណងនេះ គណៈកម្មាធិការ សវនកម្ម ត្រូវបានផ្តល់ សិទ្ធអំណាចដើម្បី៖
ស្វែងរក ព័ត៌មាន នានា ដែលមានតម្រូវការ ពីនិយោជិក ឬភាគីខាងក្រៅ
ជួបជាមួយ មន្រ្តីរបស់ អម្រឹត សវនករខាងក្រៅ ឬអ្នកប្រឹក្សា ខាងក្រៅ តាមការចាំបាច់ និង
ទទួលបាន ការប្រឹក្សា ផ្នែកច្បាប់ ពីខាងក្រៅ គណនេយ្យករ ឬអ្នកជំនាញ ឯករាជ្យ ដើម្បីផ្តល់ប្រឹក្សា ឬជាជំនួយ ក្នុងការស៊ើបអង្កេត ជំនួសគណៈកម្មាធិការ។
ទំនួលខុសត្រូវរបស់គណៈកម្មាធិការសវនកម្ម
កាតព្វកិច្ច របស់គណៈកម្មាធិការ គឺដើម្បីពិនិត្យ មុខងារ សវនកម្ម ផ្ទៃក្នុង និងសវនកម្ម ឯករាជ្យ តាមដាន ត្រួតពិនិត្យ ទៅលើសុចរិតភាព នៃ របាយការណ៍ហរិញ្ញវត្ថុ ធានាការអនុលោម ទៅតាម គោលនយោបាយ ផៃ្ទក្នុង ច្បាប់ និងបទប្បញ្ញតិ្ត ដែលមាន ជាធរមាន ព្រមទាំងពិនិត្យ លើការគ្រប់គ្រង ហានិភ័យ ប្រព័ន្ធ ត្រួតពិនិត្យ ផ្ទៃក្នុង ដើម្បីផ្តល់ អនុសាសន៍ សម្រាប់កែលម្អ។
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
មុខងារ សវនកម្មផ្ទៃក្នុង ឬ នាយកដ្ឋាន សវនកម្មផ្ទៃក្នុង ត្រូវបានបងើ្កតឡើង កុ្នងឆ្នាំ១៩៩៨ ដែលជាផ្នែកមួយ យ៉ាងសំខាន់ សម្រាប់ អភិបាលកិច្ចល្អ របស់ អម្រឹត ហើយ ការទទួលខុសត្រូវ របស់ នាយកដ្ឋាននេះ តូ្រវបានចែង នៅក្នុង លក្ខន្តិកៈសវនកម្ម ផ្ទៃក្នុង។ នាយកដ្ឋាន សវនកម្មផ្ទៃក្នុង គឺជា នាយកដ្ឋាន ឯករាជ្យ ពីប្រតិបត្តិការ ទាំងអស់របស់ អម្រឹត ហើយរាយការណ៍ ដោយផ្ទាល់ ទៅ គណៈកម្មាធិការ សវនកម្ម។
សមាជិករបស់គណៈកម្មាធិការសវនកម្ម
គណៈកម្មាធិការ សវនកម្ម ផ្ទៃក្នុងមាន សមាជិក ៣ នាក់ គឺៈ
លោក Samork Sreng ជាប្រធាន
លោក Kay Lot ជាសមាជិក
លោកបណ្ឌិត Claud Falgon ជាសមាជិក
លោកអគ្គនាយក ឬ លោកអគ្គនាយករង ជាអ្នកសង្កេតការណ៍ និង
នាយកសវនកម្ម ផ្ទៃក្នុង ជាលេខាធិការ និងអ្នករាយការណ៍។
ចក្ខុវិស័យ របស់នាយកដ្ឋាន សវនកម្មផ្ទៃក្នុង គឺដើម្បី ទទួលបាន ការទទួលស្គាល់ ជាសវនករ ផ្ទៃក្នុង ប្រកបដោយ វិជ្ជាជីវៈ ដែលផ្តល់អនុសាសន៍ ទៅដល់ ថ្នាក់គ្រប់គ្រង និងការ ពិគ្រោះយោបល់ ប្រកបដោយ ការជឿទុកចិត្ត ដល់ក្រុមប្រឹក្សាភិបាល។
បេសកកម្ម របស់នាយកដ្ឋាន សវនកម្មផ្ទៃក្នុង
គឺដើម្បីផ្តល់ ការវាយតម្លៃ ដោយឯករាជ្យ និងវិជ្ជាជីវៈ ទៅលើប្រតិបត្តិការ របស់ អម្រឹត ដើម្បីលើកកម្ពស់ ប្រសិទ្ធភាព និងប្រសិទ្ធផល ប្រតិបត្តិការឲ្យកាន់តែប្រសើរឡើង ទៅលើប្រព័ន្ធ ត្រួតពិនិត្យផ្ទៃក្នុង និងការអនុវត្តន៍ ទៅតាម គោលនយោបាយ ផ្ទៃក្នុង ច្បាប់ និងបទប្បញ្ញតិ្ត ដែលមានជាធរមាន។បុគ្គលិកគ្រប់គ្រងជាន់ខ្ពស់
ចំណាប់អារម្មណ៍របស់ប្រធានក្រុមប្រឹក្សាភិបាល
នៅក្នុងឆ្នំា២០១៧ អម្រឹត រក្សាបានជំហរឈានមុខគេនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា ដែលជាស្ថាប័នគំរូដ៏សំខាន់មួយសម្រាប់វិស័យមីក្រូហិរញ្ញវត្ថុទូទំាងពិភពលោក។ ជាក់ស្តែង វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជាបានរីកលូតលាស់ជាទីមោទនៈចាប់តំាងពីទស្សវត្សរ៍ឆ្នំា១៩៩០ មក ហើយបានដើរតួនាទីស្នូលយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅតំបន់ជនបទ តាមរយៈការផ្តល់ឥណទាន និងការផ្តល់សេវាហិរញ្ញវត្ថុជាច្រើនប្រភេទជូនប្រជាជន ដែលកាលពីមុន លទ្ធភាពក្នុងការទទួលបានសេវាផ្លូវការទាំងនោះ របស់ពួកគាត់នៅមានភាពខ្វះខាតនៅឡើយ។
កត្តាដែលនាំឱ្យមានភាពជោគជ័យនៃការអភិវឌ្ឍន៍រីកចម្រើននៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា រួមមាន៖ ១)ការកែតម្រូវបទប្បញ្ញត្តិ និងការត្រួតពិនិត្យយ៉ាងប្រុងប្រយ័ត្នដោយធនាគារជាតិនៃកម្ពុជា ចាប់ពីដំណាក់កាលដំបូងនៃការអភិវឌ្ឍរបស់វិស័យនេះ ២) ការអនុវត្តភ្លាមៗស្របតាមការប្រតិបត្តិតាមល្អៗ ដែលត្រូវបានទទួលស្គាល់នៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ៣)ការប្តេជ្ញាចិត្តរបស់ស្ថាប័នផ្តួចផ្តើមដំបូងក្នុងគោលបំណងអភិវឌ្ឍសង្គម ដោយផ្តោតជាសំខាន់លើការផ្តល់សេវាមីក្រូហិរញ្ញវត្ថុនៅតាមតំបន់ជនបទ និងទី ៤) ការចូលរួមជាបន្តបន្ទាប់ពីម្ចាស់ជំនួយ និងវិនិយោគិនអន្តរជាតិ ក្នុងការធានាឲ្យមានទុនគ្រប់គ្រាន់សម្រាប់វិស័យនេះ។
គិតត្រឹមចុងខែកញ្ញា ឆ្នំា២០១៧ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារពាណិជ្ជ ដែលស្ថិតក្នុងចំណាត់ថ្នាក់កំពូលទំាង១០ មានអតិថិជនទទួលឥណទានសរុប ចំនួន ២ លាននាក់ និងមានផលប័ត្រប្រាក់កម្ចីសរុប ចំនួន ៥,៤ ពាន់លានដុល្លារអាមេរិក ស្របពេលដែលមានអតិថិជនដាក់ប្រាក់បញ្ញើសរុប ចំនួន ៣,៨ លាននាក់ និងមានប្រាក់បញ្ញើសរុប ចំនួន ៥,៩ ពាន់លានដុល្លារអាមេរិក នៅក្នុងសមាគមន៍មីក្រូហិរញ្ញវត្ថុកម្ពុជា។
ឆ្នំា២០១៦ និង២០១៧ គឺជាឆ្នំានៃចំណុចរបត់មួយសម្រាប់វិស័យមីក្រូហិរញ្ញវត្ថុ។ ជាច្រើនឆ្នាំកន្លងមក ក្រុមប្រឹក្សាភិបាលរបស់អម្រឹត បាននិងកំពុងធ្វើការតាមដានស្ថានភាពទីផ្សារយ៉ាងប្រុងប្រយ័ត្ន ព្រមទាំងបានសង្កេតឃើញថា នៅពេលបំណុលបានកើនដល់ខ្ពស់មួយរួចហើយ ហានិភ័យទៅលើបំណុលលើសលុបអាចនឹងកើនឡើងបន្តទៀត និងបង្កជាវិបត្តិ ហើយក៏មានប្រទេសជាច្រើនធ្លាប់បានជួបនូវបទពិសោធន៍ទំាងនោះផងដែរ។ ការណ៍នេះ ក្រុមប្រឹក្សាភិបាលបានលើកទឹកចិត្តជាប់ជាប្រចំាដល់ថ្នាក់ដឹកនាំឱ្យផ្តោតលើការធានាគុណភាពនៃការជ្រើសរើសអតិថិជន និងការវាយតម្លៃឥណទាន ទោះបីជាលទ្ធផលអាចធ្វើឱ្យកំណើនឥណទានទាបជាងមុន និងបាត់បង់ចំណែកទីផ្សារច្រើនជាងគូប្រកួតប្រជែងក៏ដោយ។ ការប្រកួតប្រជែងដ៏ខ្លាំងខ្លា និងកំណើនឥណទានខ្ពស់ នឹងផ្តល់មកវិញនូវ ការធ្លាក់ចុះគុណភាពនៃផលប័ត្រឥណទាននៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ជាមួយនឹងការកើនឡើងនូវបំណុលលើសលុបដល់ប្រជាជនមួយភាគធំ។
ក្នុងឆ្នំា២០១៧ ដើម្បីការពារអតិថិជន និងបន្ថយល្បឿនកំណើនឥណទាន ធនាគារជាតិនៃកម្ពុជា បានកែប្រែបទប្បញ្ញត្តិសំខាន់ៗមួយចំនួន រួមមាន: ១) ការកំណត់ពិដានអត្រាការប្រាក់ឥណទានសម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ២) ការកែសម្រួលច្បាប់ស្តីពីសំវិធានធន ដោយបានកែប្រែលើសំវិធានធននៃឥណទានកំពុងដំណើរការ និង ៣) ការមិនរាប់បញ្ចូលនៃប្រាក់ចំណេញបានធ្វើសវនកម្មរួចប្រចាំត្រីមាសដែលមាននៅក្នុងមូលធនសរុប សម្រាប់ប្រើក្នុងការគណនារកអនុបាតភាពគ្រប់គ្រាន់នៃដើមទុន។
អម្រឹត ដែលជាបុត្រសម្ព័ន្ធរបស់ Advans Group បានផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយភាពទទួលខុសត្រូវខ្ពស់ នៅអាស៊ី និងអាហ្រ្វិក គឺជាស្ថាប័នដែលមានឥរិយាបទទំនួលខុសត្រូវជានិច្ច ដែលក្នុងនោះរួមមាន៖ ១) ការផ្តល់អាទិភាពលើគុណភាពផលប័ត្រឥណទាន ជាជាងកំណើនឥណទាន ដែលឆ្លុះបញ្ចាំងតាមរយៈ អម្រឹតមាន ផលប័ត្រឥណទានស្ថិតក្នុងហានិភ័យ ល្អជាងគេបំផុតក្នុងកម្រឹតត្រឹមតែ (0,៣៨%) ប្រមាណពាក់កណ្តាល បើប្រៀបធៀបនឹងគូប្រកួតប្រជែងរបស់ខ្លួននៅក្នុងវិស័យនេះ ២) ការប្តេជ្ញាចិត្តក្នុងការយកចិត្តទុកដាក់លើអតិថិជនស្មើៗគ្នា និងអនុវត្តតាមគោលការណ៍ការពារអតិថិជន ដែលជាលទ្ធផល អម្រឹតបានទទួលវិញ្ញាប័ណ្ណប័ត្រស្តីពី ការការពារអតិថិជន SMART របស់អម្រឹត នៅខែមិថុនា ឆ្នាំ២០១៦ ៣) ការធានាលើដំណើរការ និងគោលនយោបាយរបស់ខ្លួន ក្នុងការការពារអតិថិជនមិនឲ្យជាប់បំណុលលើសលុបនិង៤) គោរពតាមច្បាប់ទាំងអស់ ជាពិសេសច្បាប់ពន្ធដារ ហើយតាមរយៈការអនុវត្តនោះ អម្រឹតក៏បានទទួលវិញ្ញាបនប័ត្រមាសស្តីពី អនុលោមភាពសារពើពន្ធផងដែរ ។
ទោះបីជាមានផលវិបាកជាច្រើនក្នុងវិស័យនេះក៏ដោយ ឆ្នាំ២០១៧គឺជាឆ្នាំមួយល្អដែលអម្រឹតទទួលបាននូវការរីកចម្រើនគួរឲ្យកត់សម្គាល់ជាមួយនឹងកំណើនឥណទានប្រកបដោយការទទួលខុសត្រូវ និងការចំណាយទៅលើហានិភ័យមានកម្រិតទាបជាងអត្រាហានិភ័យជាមធ្យមដែលមានក្នុងវិស័យនេះ។ លទ្ធផលទាំងនេះគឺបានមកពីការផ្តោតនិងយកចិត្តទុកដាក់ទៅលើការងារស្នូលជាច្រើន ស្របទៅតាមបេសកកម្មរបស់អម្រឹត។ ការបន្តរក្សាបាននូវផលប័ត្រប្រាក់កម្ចីដែលមានគុណភាពខ្ពស់ ជាមួយនឹង ផលប័ត្រឥណទានស្ថិតក្នុងហានិភ័យ ៣០ថ្ងៃ ក្នុងអត្រា ០,៣៨% គឺបានបង្ហាញពីជោគជ័យនៃការអនុវត្តយុទ្ធសាស្រ្តសម្រាប់កំណើនឥណទានរបស់ អម្រឹត។ កំណើននេះក៏ត្រូវបានរួមដំណើរជាមួយការកើនឡើងនៃចំនួនប្រាក់បញ្ញើ ដែល ផ្តោតជាពិសេសទៅលើការបង្កើនប្រាក់បញ្ញើតូចៗតាមរយៈការពង្រីកចំនួនអតិថិជន ជាមូលដ្ឋាន ។ ទោះជាមានផលប៉ះពាល់ដោយបទប្ញ្ញត្តិថ្មីលើផលចំណេញក៏ដោយ ក៏អម្រឹតបានបញ្ជាក់សាជាថ្មីលើការប្តេជ្ញាចិត្តក្នុងការបន្តអនុវត្តតាមបេសកកម្មរបស់ខ្លួន ដើម្បីបម្រើសេវាជូនដល់សហគ្រាសខ្នាតតូចបំផុត តូច និងមធ្យម ជាពិសេសអតិថិជននៅតំបន់ជនបទ។
អម្រឹត បានចាប់ផ្តើមអនុវត្តកម្មវិធីផ្ទៃក្នុងចម្បងមួយ ក្នុងការសម្របតាមការកែប្រែបទប្ញ្ញត្តិថ្មី និងបរិយាកាសទីផ្សារ ដើម្បីមានលទ្ធភាពល្អជាងមុនក្នុងការបម្រើសេវាដែលមានគុណភាពជូនសហគ្រាសខ្នាតតូចបំផុត តូច និងមធ្យម និងគ្រួសារដែលមានចំណូលទាបនិងមធ្យមជាមួយនឹងតម្លៃសមរម្យ។ នាឆ្នាំខាងមុខគឺជាឆ្នាំនៃការផ្លាស់ប្តូរដែលត្រូវផ្តោតលើការយកចិត្តទុកដាក់ទៅលើកត្តាសំខាន់ៗ ៣ គឺ៖ ១) រក្សាកំណើនឥណទានប្រកបដោយការទទួលខុសត្រូវតាមរយៈការផ្តល់សេវាជូនសហគ្រាសខ្នាតតូចបំផុត តូច និងមធ្យម និងគ្រួសារដែលមានចំណូលទាបនិងមធ្យម នៅក្នុងតំបន់ជនបទនិងទីប្រជុំជន ២) លើកកម្ពស់ការទទួលប្រាក់បញ្ញើតូចៗ និងផ្ដល់សេវាហិរញ្ញវត្ថុសម្រាប់ជូនអតិថិជនជាច្រើនទៀត និង ៣) ការកែសម្រួលរចនាសម្ព័ន្ធរបស់អម្រឹត ក្នុងគោលបំណងបង្កើនគុណភាពនៃសេវាកម្ម និងប្រសិទ្ធភាពការងារដើម្បីកាត់បន្ថយចំណាយ។ អម្រឹតនិងបន្តអនុវត្តគម្រោង Amret Plus រួមមាន ការរៀបចំឡើងវិញនៃនិតិវិធីដំណើរការប្រតិបត្តិការ អាជីវកម្ម ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងស្តង់ដារសេវាកម្ម ប្រកបដោយភាពទាក់ទាញនិងមានលក្ខណៈប្រកួតប្រជែងខ្ពស់។ ការផ្តល់នូវសេវាកម្មដែលមានគុណភាពក្នុងតម្លៃសមរម្យជូនដល់អតិថិជនរបស់យើង ជាមួយនឹងការផ្តល់ប្រាក់ចំណូលសមស្របជូនដល់បុគ្គលិកនិងអ្នកផ្តល់ប្រាក់កម្ចី ព្រមទាំងការផ្តល់ប្រាក់ចំណេញសមរម្យជូនភាគទុនិករបស់យើង វាគឺ ជាគោលការណ៍រួមរបស់យើង។
ជាងមួយឆ្នាំកន្លងមកនេះ អម្រឹតក៏បានរួមចំណែកផងដែរក្នុងការអភិវឌ្ឍបរិយាប័ន្នហិរញ្ញវត្ថុនៅក្នុងប្រទេសមួយទៀតទៀតនៅអាស៊ីអាគ្នេយ៍ផងដែរ តាមរយៈការបន្ថែមដើមទុនវិនិយោគនៅក្នុង Advans Myanmar ។ អម្រឹតក៏បានផ្តល់ជំនាញការបច្ចេកទេស និងជួយទំនុកបម្រុង ដែលជាលទ្ធផល /ស្ថាប័ន Advans Myanmar នេះ ទទួលបានផលប័ត្រឥណទានចំនួន ១,៦ លានដុល្លារអាមេរិក ជាមួយអតិថិជនចំនួន ៥.០០០ នាក់ គិតត្រឹមខែធ្នូ ឆ្នំា២០១៧។
ជាទីបញ្ចប់ ខ្ញុំសូមថ្លែងអំណរគុណដល់ម្ចាស់ភាគទុនិកទាំងអស់ ដែលបានបន្តគាំទ្រអម្រឹត និងថ្លែងអំណរគុណផងដែរដល់បុគ្គលិកថ្នាក់គ្រប់គ្រង ព្រមទាំងបុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់ ចំពោះការខិតខំប្រឹងប្រែង ដើម្បីធានាថា អម្រឹតនៅតែបន្តផ្តល់សេវាកម្មដល់អតិថិជនរបស់ខ្លួនប្រកបដោយនិរន្តរភាព និងមានភាពទទួលខុសត្រូវខ្ពស់។ ដរាបណាយើងនៅបន្តដំណើរឆ្ពោះទៅមុខ យើងទាំងអស់គ្នានឹងធានាបានថា អម្រឹតនឹងរក្សាបាននូវអានុភាពរបស់ខ្លួននៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា ដោយផ្តោតលើការបំពេញបេសកកម្មរបស់ខ្លួនក្នុងនាមជាអ្នកផ្តល់សេវាកម្មហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវខ្ពស់។
Dr Claude FALGON
ប្រធានក្រុមប្រឹក្សាភិបាល,Amret
នាយកប្រតិបត្តិ, Advans SA