ឥណទានគេហដ្ឋាន៖ លើកកម្ពស់កម្រិតជីវភាពរស់នៅរបស់អ្នក

ឥណទានគេហដ្ឋានជាប្រភេទឥណទានបុគ្គលដែលត្រូវបានបង្កើតឡើងសម្រាប់អតិថិជន ដែលមានប្រាក់ចំណូលពីប្រាក់បៀវត្ស អាជីវកម្ម សហគ្រាសខ្នាតតូច និងមធ្យម រួមបបញ្ចូលទាំង កសិករដែលមានប្រាក់ចំណូលទៀងទាត់ ចន្លោះពី ៣០០ដុល្លារ ទៅ ២.០០០ដុល្លារ ក្នុងមួយខែដែលរស់នៅតាមទីជនបទ ទីប្រជុំជន ស្រុក ខេត្ត និង ជាយក្រុងជាដើម ដែលមានគោលបំណងប្រើប្រាស់ឥណទានដើម្បី ទិញផ្ទះ ឬ សាងសង់ផ្ទះថ្មី នៅលើដីកម្មសិទ្ធិរបស់ខ្លួន។ ជាមួយនឹងវិធីសាស្រ្តសងប្រាក់ដើមរម្លស់ថេរ និងវិធីសាស្រ្តសងថេរ (ការប្រាក់ និងប្រាក់ដើម) រីឯការប្រាក់គិតទៅលើប្រាក់ដើមដែលកំពុងជំពាក់ជាក់ស្តែង។

អត្ថប្រយោជន៍

លោកអ្នកអាចជ្រើសរើសប្រាក់កម្ចីជាប្រាក់រៀល ប្រាក់ដុល្លារ ឬប្រាក់បាត

ការគណនាការប្រាក់ទៅតាមប្រាក់ដើមដែលនៅជំពាក់

ការគណនាការប្រាក់ទៅតាមប្រាក់ដើមដែលនៅជំពាក់

លោកអ្នកអាចស្នើសុំខ្ចីទឹកប្រាក់ រយៈពេលកម្ចី និងវិធីសាស្ត្រសងទៅតាមតម្រូវការរបស់លោកអ្នក

លោកអ្នកអាចស្នើសុំខ្ចីបានច្រើនគណនី និងអាចស្នើសុំកម្ចី ដើម្បីផ្ទេរបំណុលដែលកំពុងជំពាក់ស្ថាប័នផ្សេង

លោកអ្នកអាចខ្ចីបន្ថែមភ្លាមៗសម្រាប់បង្ហើយការសាងសង់ ក្នុងករណីមានតម្រូវការកើតឡើងលើសពីការរំពឹង ទុកក្នុងកំឡុងពេលសាងសង់។

ព័ត៌មានលម្អិត ...
ឥណទាន គេហដ្ឋាន
ទំហំប្រាក់កម្ចីតាមរូបិយប័ណ្ណ អត្រាការប្រាក់ រយៈពេល
រៀល ៨០.០០០.០០០ ១,២%-១,៥% ៣–៤៨ខែ
ដុល្លារ ២០.០០០
បាត ៦៤០.០០០
អម្រឹត ផ្តល់ជូននូវការធានារ៉ាប់រងលើការសងប្រាក់កម្ចី
English