

ឥណទានកសិកម្ម៖ ពង្រីក ឬ ចាប់ផ្ដើមកសិកម្មរបស់អ្នក
ទទួលបានឥណទានកសិកម្មជាមួយអម្រឹតដើម្បីទិញដីកសិកម្ម ដាំដំណាំ ចិញ្ចឹមសត្វ និងទិញឧបករណ៍កសិកម្ម។ ការផ្តល់ជូនខ្ចី និង ការសងត្រលប់គឺបត់បែនទៅតាមចំណូលជារដូវកាលនៃកសិកម្មរបស់អ្នក។
មន្ត្រីទំនាក់ទំនងអតិថិជនរបស់អ្នក នៅទីនេះ ដើម្បីផ្ដល់សេវាកម្មដល់ផ្ទះអ្នក ជាមួយនឹងបទពិសោធន៍ឥណទានកសិកម្មជាង៣០ឆ្នាំ
អត្ថប្រយោជន៍
ទំហំឥណទានរហូតដល់ ១០០.០០០ ដុល្លារ
រយៈពេលយ៉ាងយូរ៣ថ្ងៃអ្នកនឹងទទួលបានឥណទាន
អាចទទួលបានឥណទានប្រភេទផ្សេងៗទៀតក្នុងពេលជាមួយគ្នា
រយៈពេលនិងការសងត្រលប់បត់បែនទៅតាមស្ថានភាពជាក់ស្ដែង
ទទួលយកគ្រប់ប្រភេទនៃទ្រព្យធានាបំណុល រួមបញ្ចូលទាំងទ្រព្យធានាបំណុលរបស់អ្នកផ្សេងទៀតបាន
ជម្រើសសម្រាប់ការបង់ឥណទានមានលក្ខណៈធំទូលាយ៖ មានច្រើនជាង១៥០សាខា, ភ្នាក់ងារវីងនិងទ្រូម៉ាន់នី មានច្រើនជាង១០.០០០ទីតាំង និងបុគ្គលិកអម្រឹតមានប្រហែលជា ១.៨០០នាក់
ទិញឧបករណ៍និងសម្ភារផ្គត់ផ្គង់របស់អ្នកជាមួយដៃគូសហការរបស់អម្រឹត, ស្វែងរកហាងលក់ឧបករណ៍ដែលនៅជិតអ្នកបំផុត (គ្រប់សាខា) គូប៊ូតា ឬ មេគង្គAT
តាមដានការសងប្រាក់ឥណទានរបស់អ្នកជាមួយកម្មវិធីទូរស័ព្ទអម្រឹត
ទទួលបានការបណ្ដុះបណ្ដាលចំណេះដឹងផ្នែកហិរញ្ញវត្ថុ
មានសិទ្ធិក្នុងការទទួលបានទៅលើសេវាធានារ៉ាប់រងឥណទាន
ដាក់ពាក្យឥឡូវនេះ
ក្នុងគេហទំព័រនេះ
កម្មវិធីទូរស័ព្ទដៃ
សាខាអម្រឹត ដែលនៅជិតអ្នកបំផុត
ឥណទានកសិកម្ម | |||
---|---|---|---|
ចំនួនឥណទានធំបំផុត | អត្រាការប្រាក់ | រយៈពេល | |
៤០០.០០០.០០០ រៀល | ០,៩%-១,៥% | ៣-៦០ ខែ | |
១០០.០០០ ដុល្លារ | |||
៣.២០០.០០០ បាត |