កិច្ចសម្ភាសជាមួយអភិបាលប្រតិបត្តិអម្រឹត អ្នកស្រី Estelle Darie អំពីការលើកកម្ពស់ និងគាំទ្រស្រ្តីក្នុងអាជីវកម្ម

សូមអបអរសាទរដល់ អម្រឹត ដែលត្រូវបានទទួលស្គាល់ជា “ ស្ថាប័នហិរញ្ញវត្ថុឈានមុខគេក្នុងឆ្នាំ ២០២០ ដែលលើកកម្ពស់ និងគាំទ្រស្ត្រីក្នុងអាជីវកម្មប្រចាំកម្ពុជា” ពីទស្សនាវដ្តីហិរញ្ញវត្ថុសកល (Global Finance Magazine)។

តើអ្នកអាចពន្យល់បន្ថែមអំពី ហេតុអ្វីការលើកកម្ពស់ និងគាំទ្រដល់ស្ត្រីក្នុងការធ្វើជំនួញនៅកម្ពុជាមានសារៈសំខាន់?

ED:សូមអរគុណ។ ពិតជាកិត្តិយសណាស់សម្រាប់ អម្រឹត ដែលត្រូវបានគេទទួលស្គាល់ថាជា“ ស្ថាប័នហិរញ្ញវត្ថុឈានមុខគេដែលលើកកម្ពស់ និងគាំទ្រស្ត្រីក្នុងអាជីវកម្មនៅកម្ពុជា”។

ចាប់តាំងពីឆ្នាំដំបូង អម្រឹត តែងតែទទួលស្គាល់ពីសារៈសំខាន់របស់ស្ត្រីដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងគ្រួសារនៅក្នុងប្រទេសកម្ពុជា។ ជាង ៩០% នៃអតិថិជនរបស់យើងក្នុងកំឡុងពេលនៃការចាប់ផ្តើមដំបូងនៅដើមទសវត្សរឆ្នាំ ១៩៩០ គឺជាស្ត្រីដែលយើងបានផ្តល់ប្រាក់កម្ចីជាក្រុមតូចៗនៅតាមភូមិ និងស្ត្រីបានជឿជាក់លើយើងមុន។ សព្វថ្ងៃ អ្នកប្រើប្រាស់សេវាឥណទានរបស់អម្រឹតមាន ៦៨% គឺជាស្ត្រីនៅគ្រប់ផ្នែកនិងក្នុងអាជីវកម្មគ្រប់ប្រភេទ។

ដូចដែលយើងបានដឹងហើយថាស្ត្រីគឺជាគ្រឹះនៃគ្រួសារនៅទូទាំងពិភពលោក ហើយវាក៏មិនខុសគ្នាដែរសម្រាប់ស្ត្រីនៅកម្ពុជា។ ពួកគេមិនត្រឹមតែរួមចំណែកយ៉ាងខ្លាំងដល់ប្រាក់ចំណូលក្នុងគ្រួសារជាមួយនឹងការងាររបស់ពួកគេនៅក្នុងជំនួញកសិកម្ម ឬឧស្សាហកម្មប៉ុណ្ណោះទេ ប៉ុន្តែពួកគេជាធម្មតាទទួលខុសត្រូវចំពោះការអប់រំ និងសុខុមាលភាពរបស់កូនផងដែរ។

ហេតុអ្វីបានជាការទទួលបានហិរញ្ញវត្ថុមានសារៈសំខាន់សម្រាប់ស្ត្រីនៅក្នុងប្រទេសកម្ពុជា?

ED៖ នៅប្រទេសកម្ពុជាក៏ដូចជានៅប្រទេសភាគច្រើននៅជុំវិញពិភពលោក វិសមភាពយេនឌ័រទាក់ទងនឹងការទទួលបានហិរញ្ញវត្ថុនៅមិនទាន់មានភាពទូលំទូលាយ។ តាមរយៈរបាយការណ៍ អង្គការ UNCDF នៅឆ្នាំ ២០១៨ បង្ហាញថាប្រាក់កម្ចីជាមធ្យមសម្រាប់ស្ត្រីមានចំនួន ៨២៥ ដុល្លារ ខណៈពេលដែលបុរសទទួលបានប្រាក់ចំនួន ១.៥០០ ដុល្លារ ។ ទោះបីជាមានគម្លាតនេះក៏ដោយ ប៉ុន្តែ ស្ត្រីជាអ្នកប្រើសេវាឥណទានដែលមានភាពស្មោះត្រង់ ហើយរបាយការណ៍ក៏បានបង្ហាញដែរថាស្ត្រីជាអ្នកដែលបន្តប្រើប្រាស់សេវាឥណទានជាមួយស្ថាប័នហិរញ្ញវត្ថុតែមួយយូរជាងបុរស។

ដូច្នេះយើងត្រូវលើកស្ទួយសមត្ថភាព និងជួយកែលម្អស្ថានភាពរបស់ពួកគេឲ្យកាន់តែប្រសើរឡើង។
ចន្លោះនៃវិសមភាពយេនឌ័រនេះត្រូវតែដោះស្រាយ ហើយអម្រឹតចង់ដើរតួនាទីយ៉ាងសំខាន់នៅក្នុងនោះ។

អម្រឹត នឹងបន្តផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុដែលមានតំលៃសមរម្យដើម្បីលើកកម្ពស់ និងគាំទ្រដល់ស្ត្រី ដែល មិនត្រឹមតែជួយបង្កើតការងារប៉ុណ្ណោះទេ វាអាចថែមទាំងអាចផ្តល់អត្ថប្រយោជន៍ដល់សហគមន៍ផងដែរ។ កត្តានេះនឹងជួយលើកស្ទួយជីវភាពសហគមន៍ ក៏ដូចជាលើកកម្ពស់ភាពជាសហគ្រិនរបស់ស្ត្រីក្នុងប្រទេសកម្ពុជា។

តើអម្រឹតនឹងគាំទ្រស្ត្រីយ៉ាងដូចម្តេចហើយតើវាភាពខុសគ្នាពីស្ថាប័នហិរញ្ញវត្ថុផ្សេងទៀតយ៉ាងដូចម្តេច?

ED៖ អម្រឹតមានការជឿជាក់យ៉ាងមុតមាំក្នុងការលើកកម្ពស់ស្ត្រី ដោយបានបំពាក់ឱ្យពួកគេនូវការបណ្តុះបណ្តាលអំពីវិស័យអាជីវកម្ម ដូចជាចំណេះដឹងហិរញ្ញវត្ថុ និងផលិតភាពកសិកម្ម។ នៅឆ្នាំ ២០១៩ អ្នកចូលរួម ៩០% ក្នុងវគ្គបណ្តុះបណ្តាលចំណេះដឹងផ្នែកហិរញ្ញវត្ថុរបស់យើងភាគច្រើនជាស្ត្រី។ ៤៤% នៃអ្នកចូលរួមដែលជាកសិករចំនួន២០០០ នាក់ដែលបានទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានការ សហការជាមួយអ្នកជំនាញមកពីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទក៏ជាស្ត្រីផងដែរ។

នៅឆ្នាំ ២០២០ ដូចដែលយើងជឿជាក់យ៉ាងមុតមាំថាស្ត្រីត្រូវតែទទួលបាននូវឱកាសដើម្បីធ្វើអាជីវកម្ម យើងសម្រេច ឈរលើគោលជំហរក្នុងការផ្តល់វគ្គបណ្តុះបណ្តាលទៅកាន់សិក្ខាកាមភាគច្រើនជាស្ត្រី ដោយផ្តោតលើឌីជីថលក៏ដូចជាចំណេះដឹងផ្នែកហិរញ្ញវត្ថុ។

ទាក់ទងនឹងឌីជីថល បន្ថែមពីលើការបណ្តុះបណ្តាល យើងក៏បានបង្កើតផលិតផលដែលពឹងផ្អែកលើបច្ចេកវិទ្យា និងទិន្នន័យដែលមានគោលបំណងជាពិសេសដើម្បីបំពេញតាមតម្រូវការរបស់ស្ត្រី។ ឧទាហរណ៍ស្រាប់ យើងមានមន្រ្តីសន្សំចល័តដែលចុះផ្តល់សេវាកម្មប្រាក់បញ្ញើចុះផ្ទាល់ទៅកន្លែងលក់នៃស្ត្រីដែលប្រកបអាជីវកម្មខ្នាតតូច ឬលក់នៅតាមទីផ្សារដែលមានលទ្ធភាពសន្សំប្រាក់ពីរ ឬបីដុល្លារក្នុងមួយថ្ងៃដោយមិនពួកគាត់មិនបាច់ធ្វើដំណើរចេញពីតូបរបស់ពួកគាត់ឡើយ។ បុគ្គលិករបស់យើងត្រូវបានបំពាក់ដោយ ថេប្លេតដើម្បីជួយក្នុងការចុះឈ្មោះប្រតិបត្តិការភ្លាមៗដោយសុវត្ថិភាពទៅកាន់អតិថិជន។ អតិថិជននឹងទទួលបានសារជូនដំណឹងតាមរយៈទូរស័ព្ទភ្លាមៗ ដែលបញ្ជាក់ថាប្រាក់ត្រូវបានបញ្ចូលទៅគណនីរបស់គាត់។

ជាកសក្ខីភាពនៃការទទួលបានការគាំទ្រអំពីសេវាកម្មនេះ ឥឡូវនេះយើងមានអតិថិជនដាក់ប្រាក់បញ្ញើមីក្រូជាមួយយើងចំនួនជាង ២០.០០០នាក់ហើយ។ បន្ថែមពីលើការប្រមូលប្រាក់ដាក់ សន្សំ ឆ្នាំមុននេះយើងបានសម្រេចចិត្តផ្តល់សេវ៉ា ”ប្រាក់កម្ចីបន្ទាន់” ដល់ស្ត្រីដែលបានធ្វើការសន្សំប្រាក់ទៀងទាត់ជាមួយអម្រឹតផងដែរ។ កាន់តែពិសេស ការដាក់ពាក្យស្នើសុំប្រាក់កម្ចី ការអនុម័តការស្នើសុំ និងធ្វើទម្លាក់ប្រាក់កម្ចីទៅកាន់អតិថិជនត្រូវធ្វើឡើងត្រឹមរយៈពេល ២៤ម៉ោងប៉ុណ្នោះដោយមិនមានទ្រព្យបញ្ចាំទេប្រសិនបើពួកគេមានភាពអាសន្នក្នុងគ្រួសារ ឬតម្រូវការឱកាសអាជីវកម្ម។

ខ្ញុំបាននិយាយជាមួយអតិថិជនដែលបានទទួលអត្ថប្រយោជន៍ពីប្រាក់កម្ចីនេះនៅថ្ងៃមុន។ គាត់បានលើកឡើងថាគាត់មិនត្រឹមតែអាចសន្សំបានច្រើនជាងពីមុនទេពីការលក់ប្រចាំថ្ងៃទេ គាត់ថែមទាំងអាចទទួលបានប្រាក់កម្ចីដោយខ្លួនឯង ដោយពុំចាំបាច់មានប្តីក្នុងការយល់ព្រម ឬធានាសម្រាប់កម្ចីនោះឡើយ។ ខ្ញុំគិតថានេះជាឯករាជ្យភាពហិរញ្ញវត្ថុដែលស្ត្រីទាំងអស់កំពុងស្វែងរក។

ស្ត្រីនាពេលបច្ចុប្បន្ននេះពិតជាចង់ដឹងថាតើមានផលិតផល ឬសេវាកម្មអ្វីដែលនឹងធ្វើឡើងសម្រាប់ពួកគេ ហើយ ថាតើវានឹងជួយធ្វើឱ្យជីវិតរបស់ពួកគេកាន់តែងាយស្រួលជាងមុន។ ដូចអ្វីដែលយើងដឹងស្រាប់ហើយថាការងាររបស់ស្ត្រីធ្វើមិនដែលអស់ទេ! ដូច្នេះវាពិតជាសំខាន់ក្នុងការកត់សម្គាល់ថាការផ្លាស់ប្តូរដែលយើងត្រូវធ្វើ ត្រូវតែមានការដឹកនាំប្រកបដោយការប្តេជ្ញាចិត្តពីស្ថាប័នហិរញ្ញវត្ថុក្នុងការផ្តល់ជូននូវផលិតផល ឬសេវាកម្មដែលឆ្លើយតបនឹងតម្រូវការរបស់ស្ត្រីក្នុងអាជីវកម្ម។

តើ Covid-19 នឹងធ្វើឱ្យរំខានដល់ផែនការរបស់អម្រឹតក្នុងការគាំទ្រសហគ្រិនភាពស្ត្រីនៅកម្ពុជាដែរឬទេ?

ED: យើងរំពឹងថាស្ត្រីនឹងស្ថិតក្នុងចំណោមការរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេដោយសារវិបត្តិសេដ្ឋកិច្ចដែលបណ្តាលមកពីការផ្ទុះឡើងនៃ Covid-19 ។ ទោះយ៉ាងណាក៏ដោយ Covid-19 នឹងមិនធ្វើឱ្យរំខានដល់ផែនការរបស់អម្រឹតក្នុងការលើកកម្ពស់ និងគាំទ្រភាពជាសហគ្រិនរបស់ស្ត្រីនៅកម្ពុជាឡើយ។ នៅក្នុងស្ថានភាពបច្ចុប្បន្ន កម្មវិធីក្នុងការ"លើកកម្ពស់ និងគាំទ្រស្ត្រីក្នុងអាជីវកម្ម" របស់អម្រឹតគឺត្រូវការជាចាំបាច់ជាងពេលណាៗទាំងអស់។

បន្ទាប់ពីស្ថានភាព Covid-19, ស្ត្រីនៅក្នុងអាជីវកម្មនឹងតំណាងឱ្យឱកាសកាន់តែធំទូលាយសម្រាប់សហគមន៍ ។ សហគមន៍ និងសង្គមទាំងមូលនឹងទទួលស្គាល់សារៈសំខាន់នៃតួនាទីរបស់ស្ត្រីនៅក្នុងពិភពជំនួញ។ ដោយមានស្ត្រីចូលរួមច្រើនក្នុងការបន្ថែមប្រាក់ចំណូលក្នុងគ្រួសារពួកគេ ក៏ដូចជាទទួលបានជោគជ័យតាមរយៈអាជីវកម្មខ្នាតតូចបំផុត ខ្នាតតូច និងមធ្យម។
តាមរយៈការសិក្សាររបស់ក្រុមហ៊ុនពិគ្រោះយោបល់របស់អាមេរិក MCKinsey បានវាស់តំបន់អាស៊ីប៉ាស៊ីហ្វិកក្នុងពិន្ទុយេនឌ័រនៅ ០.៥៨ ដោយ ១មានសមភាពយេនឌ័រល្អឥតខ្ចោះខណៈអាមេរិកខាងជើង និងអឺរ៉ុបដាក់ពិន្ទុ០,៧៦ ។ ដូច្នេះមានកិច្ចការជាច្រើនដែលត្រូវធ្វើនិងមានកន្លែងជាច្រើនសម្រាប់កែលម្អដើម្បីបិទគម្លាតនេះ។ អម្រឹតនឹងដើរតួនាទីយ៉ាងរឹងមាំក្នុងការលើកកម្ពស់ និងគាំទ្រដល់ស្ត្រីនៅក្នុងបរិបទថ្មីនេះព្រោះយើងជឿជាក់ថាជាមួយនឹងការទទួលបានហិរញ្ញវត្ថុបន្ថែមនិងគ្រប់គ្រាន់ ស្ត្រីអាចចូលរួមចំណែកកាន់តែច្រើនដល់កំណើនសេដ្ឋកិច្ច និងភាពប្រសើរឡើងនៅក្នុងសហគមន៍ក្នុងប្រទេសកម្ពុជា។

អំពី អម្រឹត

អម្រឹតគឺជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ដែលជាក្រុមហ៊ុនបុត្រសម្ពនពេញលេញរបស់ Advans Group ដែលជាម្ចាស់ភាគហ៊ុនដែលមានកេរ្តិ៍ឈ្មោះ និងការទទួលស្គាល់ពីស្ថាប័នអន្តរជាតិដែលរួមមាន ធនាគារអភិវឌ្ឍនសហគ្រិនភាព FMO, ក្រុមហ៊ុន La Fayette Participations និងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ IFC ដែលជាសមាជិករបស់ធនាគារពិភពលោក។
ក្នុងនាមជាស្ថាប័នឈានមុខមួយនៅកម្ពុជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត បានផ្តល់ជូនសេវាឥណទាន និង ប្រាក់បញ្ញើទៅកាន់អតិថិជនជាង 500,000នាក់ ដែលមានចាប់ពី កសិករមានប្រាក់ចំណូលទាប និងសហគ្រាសខ្នាតតូចបំផុត តូច និងមធ្យម។ អម្រឹត មានសាខាចំនួន 158ទូទាំងប្រទេស មានបុគ្គលិកជាង 4,500នាក់ និងមានទ្រព្យសកម្មជាង 1ពាន់លានដុល្លារអាមេរិក និង ប្រាក់បញ្ញើជាង 500លានដុល្លារអាមេរិក។

English