អម្រឹត ចូលរួមក្នុងការលើកតម្កើងប្រាក់រៀលខ្មែរ

អម្រឹត ចូលរួមក្នុងការលើកតម្កើងប្រាក់រៀលខ្មែរ នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែមីនា ឆ្នាំ២០១៩ កន្លងទៅនេះ អម្រឹតបានចូលរួមអបអរសាទរក្នុងឱកាសខួបលើកទី៣៩ នៃការដាក់ឲ្យប្រើប្រាស់ប្រាក់រៀលឡើងវិញដែលរៀបចំឡើងដោយធនាគារជាតិនៃកម្ពុជានៅផ្សារទំនើបអ៊ីអនសែនសុខ។
លោក ដុស ឌីន អគ្គនាយកនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត មានប្រសាសន៍ថា “អម្រឹត តែងតែយកចិត្តទុកដាក់ និងជំរុញឲ្យមានការប្រើប្រាស់ប្រាក់រៀលកាន់តែទូលំទូលាយ។ ជាក់ស្ដែងនៅអម្រឹត ប្រាក់បៀវត្សរ៍ និងប្រាក់លើកទឹកចិត្តបុគ្គលិកផ្សេងៗត្រូវបានបើកជាប្រាក់រៀល ហើយ អម្រឹត ក៏បានលើកទឹកចិត្តឲ្យអតិថិជនរបស់ខ្លួនស្នើកម្ចី និងដាក់ប្រាក់សន្សំជាប្រាក់រៀលផងដែរ”។
ក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន អម្រឹត បានចូលរួមលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលតាមរយៈការផ្តល់សេវាកម្មផ្សេងៗមានដូចជា សេវាឥណទាន សេវាប្រាក់បញ្ញើ សេវាផ្ទេរប្រាក់រវាងសាខា សេវាទូទាត់វិក្កយប័ត្រ ATM សេវាទូទាត់រហ័ស FAST និងមានសេវាជាច្រើនទៀតដែលប្រើប្រាក់រៀល។ ជាក់ស្តែងគិតត្រឹមចុងខែកុម្ភៈ ឆ្នាំ២០១៩នេះ អម្រឹត មានសំពៀតឥណទានសរុបមានប្រមាណជា ៨០០ លានដុល្លារ ដែលក្នុងនោះ ២៣% នៃសំពៀតឥណទានសរុបជាប្រាក់រៀល ចំណែកឯប្រាក់បញ្ញើសរុបមានចំនួនប្រមាណជា ៤៦០លានដុល្លារ ដែលក្នុងនោះ ២១% នៃប្រាក់បញ្ញើសរុបជាប្រាក់រៀល។

ទាំងនេះបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់របស់ អម្រឹត ក្នុងការជ្រោមជ្រែងលើកតម្កើងការប្រើប្រាស់ប្រាក់រៀលខែ្មរឲ្យកាន់តែច្រើនក្នុងជីវភាពប្រចាំថ្ងៃ ចាប់តាំងពីការខ្ចីប្រាក់ សន្សំប្រាក់ រហូតដល់ការទិញទំនិញនៅតាមទីផ្សារ។ ការចរាចរណ៍ប្រាក់រៀលកាន់តែច្រើននៅលើទីផ្សារ នឹងពង្រឹងសេដ្ឋកិច្ចឲ្យកាន់តែមានភាពរឹងមាំប្រកបដោយចីរភាពនៅពេលអនាគត។
អម្រឹត គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជនដំបូងគេបង្អស់ ដែលបានបង្កើតនៅឆ្នាំ១៩៩១ និងទទួលបានអាជ្ញាប័ណ្ណជាផ្លូវការ និងស្របច្បាប់ដំបូងគេបង្អស់ពី ធនាគារជាតិនៃកម្ពុជា នៅឆ្នាំ២០០១ និងបានអាជ្ញាប័ណ្ណទទួលប្រាក់បញ្ញើពីសាធារណជននៅខែមករា ឆ្នាំ២០០៩។ ដោយ អម្រឹត មានបទពិសោធន៍អស់រយៈពេលជាង២៧ឆ្នាំ ក្នុងការផ្តល់សេវាហិរញ្ញវត្ថុជូនទៅដល់ប្រជាពលរដ្ឋដែលមានប្រាក់ចំណូលទាប និងសហគ្រាសខ្នាតតូចបំផុត តូច និងមធ្យមនៅកម្ពុជា ទាំងនៅទីប្រជុំជន និងជនបទដាច់ស្រយាល និងដោយទទួលបានទំនុកចិត្តពីសំណាក់រាជរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន ដៃគូអភិវឌ្ឍន៍ និងភាគទុនិក ទើបធ្វើឲ្យ អម្រឹត មានភាពរីកចម្រើនឥតឈប់ឈរ។

ជាងនេះទៅទៀត អម្រឹត គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលមានវិនិយោគិនអន្តរជាតិ ដែលជាកម្លាំងចលករដ៏រឹងមាំមួយ ដើម្បីជួយជ្រោមជ្រែង អម្រឹត ឲ្យកាន់តែមានកិត្តិនាម និងកិត្យានុភាពរីកសុសសាយនៅលើឆាកអន្តរជាតិផងដែរ។ Advans SA ជាក្រុមហ៊ុនមួយដែលមានការិយាល័យកណ្តាលនៅក្នុងប្រទេសលុចហ្សំបួរ ដែលគ្របដណ្តប់លើប្រទេសមួយចំនួនដូចជា ប្រទេសកាមេរ៉ូន ហ្កាណា កុងហ្គូ កូដូវ័រ ប៉ាគីស្ថាន នីហ្សេរីយ៉ា ទុយនេស៊ី ភូមា និងរួមទាំងប្រទេសកម្ពុជាផងដែរ។ សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ដែលហៅកាត់ថា “IFC” ដែលជាបុត្តសម្ពន្ធរបស់ធនាគារពិភពលោក World Bank Group ក៏បានវិនិយោគក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹតផងដែរ។ IFC គឺជាស្ថាប័នមួយដ៏មានឥទ្ធិពលក្នុងការជំរុញការអភិវឌ្ឍជុំវិញពិភពលោក ដោយផ្ដោតទាំងស្រុងទៅលើវិស័យឯកជន។ IFC ធ្វើការជាមួយសហគ្រាសឯកជននៅក្នុងបណ្ដាប្រទេសប្រមាណជា ១០០ប្រទេស។ បន្ថែមលើសពីនេះទៅទៀត អម្រឹត ក៏មានភាគទុនិកអន្តរជាតិផ្សេងទៀតដូចជា FMO ជាក្រុមហ៊ុនអភិវឌ្ឍន៍ធនាគាររបស់ប្រទេសហូឡង់, LFP ជាក្រុមហ៊ុនវិនិយោគដែលបានចុះបញ្ជីក្នុងប្រទេសបារាំង និង Botta ដែលជាក្រុមហ៊ុនបុគ្គលិក៕

English