SMART Campaign ពានរង្វាន់វិញ្ញាបនបត្រការពារអតិថិជន យុទ្ធនាការដើម្បី អម្រឹត

កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ កន្លងទៅនេះ ថ្នាក់ដឹកនាំសមាគមធនាគារនៅកម្ពុជា និងសមា​គមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបប្រជុំជាមួយគណៈគ្រប់គ្រងរបស់ធនាគារជាតិនៃកម្ពុជា។ កិច្ចប្រជុំផ្តោតលើការព្រួយបារម្ភក្នុងដំណើរអភិវឌ្ឍន៍នៃវិស័យស្រូវ-អង្ករនាពេលថ្មីៗនេះ។​ យើងខ្ញុំជឿជាក់ថាមានដំណោះស្រាយមួយចំនួន ដែលគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុអាចធ្វើបាន ដើម្បីបន្ត និងពង្រីកការគាំទ្រស្ថាប័នពាក់ព័ន្ធនៅក្នុងវិស័យកសិកម្ម។ កិច្ចប្រជុំនេះបានឯកភាពលើចំនុចមួយចំនួនដូចតទៅ៖

១.ទោះបីជាតម្លៃស្រូវនៅទីផ្សារអន្តរជាតិហាក់នៅមានស្ថិរភាព តម្លៃស្រូវ​នៅ​កម្ពុជាហាក់បី​ដូចជាធ្លាក់ចុះបើតាមសហព័ន្ធស្រូវ-អង្ករកម្ពុជា ដែលបង្កើតនូវការព្រួយបារម្ភពីសុខមាលភាពរបស់ប្រជាកសិករ និង​និរន្ភរភាព​នៃវិស័យស្រូវ-អង្ករ។ យើងជឿថា នេះគឺជាបញ្ហា​​ក្នុងតំបន់ដែលបណ្តាលមកពីកត្តា​អាកាសធាតុ​មិន​អំណោយ​ផល និង​ការប្រកួតប្រជែងដ៏ស្រួចស្រាលក្នុងតំបន់។

២.សមាគមធនាគារនៅកម្ពុជា និងសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​កម្ពុជា ​សូម​កោតសរសើរដល់ក្រសួង-ស្ថាប័ននានាដែលបានបំពេញតួនាទីយ៉ាងសកម្ម​ក្នុងការដោះស្រាយបញ្ហាប្រឈម​ជា​ប្រព័ន្ធនៅក្នុងវិស័យស្រូវ-អង្ករ ជាពិសេសក្រសួង​ពាណិជ្ជកម្មដែលបានខិតខំប្រឹងប្រែងស្វែង​រក​ទីផ្សារ​ថ្មីៗ​ និងបង្កើនកូតាសម្រាប់អង្ករកម្ពុជា និងអគ្គិសនីកម្ពុជាដែលមានជំហរទន់ភ្លន់ចំពោះ​តម្លៃ​អគ្គិសនីសម្រាប់រោង​ម៉ាស៊ីនកិនស្រូវ ក៏ដូចជាកិច្ចប្រឹងប្រែងផ្សេងៗ ទៀតក្នុងការជាវ និងកំណត់តម្លៃស្រូវកម្ពុជា។

៣.ទោះបីជា​ធនាគារត្រូវ​អនុវត្តន៍​ការ​ផ្តល់កម្ចី​ដោយប្រុង​ប្រយ័ត្ន​ ដែលចាំបាច់ដើម្បីរក្សាស្ថិរភាព និងភាពរឹងមាំរបស់វិស័យហិរញ្ញវត្ថុ យើង​ជឿជាក់​ថាការផ្តល់ហិរញ្ញប្បទានដល់វិស័យកសិកម្ម​ មាន​សារៈសំខាន់​ដូច​គ្នា​ចំពោះ​​សេដ្ឋកិច្ច និង​ប្រជាពលរដ្ឋ​កម្ពុជា ព្រោះ​ថាប្រជាពលរដ្ឋ​មួយ​ភាគធំ​រស់នៅ​តំបន់​ជនបទ និង​មាន​ជីវភាព​​ពឹងផ្អែក​លើ​ការ​ប្រមូល​ផល​កសិកម្ម ។ រាជរដ្ឋាភិបាលកម្ពុជា និង​ធនាគារ​ជាតិនៃកម្ពុជា បាន​លើកទឹកចិត្តវិស័យ​ហិរញ្ញវត្ថុ​ក្នុង​ការ​គាំទ្រយ៉ាងសកម្ម​លើវិស័យ​កសិកម្ម​តាម​រយៈការ​ផ្តល់​កម្ចី​ទៅ​គ្រប់​ខ្សែ​សង្វាក់​ផលិតកម្ម​ស្រូវចាប់​ពី​កសិករ ម្ចាស់​រោង​ចក្រម៉ាស៊ីនកិនសូ្រវ និង​ពាណិជ្ជករ​ទិញ-លក់​ស្រូវ​ ។ ​ឥណទាន​លើ​វិស័យ​កសិកម្ម​មានប្រមាណ​ ២,៤៦០ ប៊ីលានដុល្លារអាមេរិក ស្មើនឹង ១៥% នៃឥណទាន​សរុប ។ ការផ្តល់ឥណទា​ន​ទៅ​វិស័យ​កសិកម្ម​ អាច​ផ្អែក​លើ​ស្ថានភាពហិរញ្ញវត្ថុ លំហូរ​សាច់​ប្រាក់​ ការ​រំពឹង​លើ​ការ​ទទួល​បានការ​ទូទាត់​ ប្រវត្តិ​នៃការទូទាត់ និង​ប្រវត្តិឥណទាន​តាម​រយៈ​ព័ត៌មាន​របស់​ការិយាល័យ​ឥណទាន​កម្ពុជា អាស្រ័យតាមជំនាញផ្សេងៗគ្នារបស់គ្រឹះស្ថាននីមួយៗ ដោយ​មិន​ផ្អែក​ទាំងស្រុង​តែ​ទៅ​លើការ​ដាក់​ទ្រព្យ​​បញ្ចាំនោះទេ។ សមាជិករបស់សមាគម ​ជឿជាក់​ថា​ហិរញ្ញប្បទានសម្រាប់រោងម៉ាស៊ីនកិនស្រូវ ​​​ជាលទ្ធផលបាន​ដើរ​តួនាទី​យ៉ា​ង​សំខាន់​ក្នុង​ការគាំទ្រដល់ប្រជាកសិករខ្មែរយើង។

៤.សមាគមធនាគារនៅកម្ពុជា និងសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​កម្ពុជាសូមកោតសរសើរដល់ស្មារតីបុរេសកម្ម និងភាពជាអ្នកដឹកនាំដ៏រហ័សរហួនរបស់ធនាគារ​ជាតិ​នៃកម្ពុជា ជាក់ស្តែងតាមរយៈការដាក់ឲ្យ​អនុវត្តន៍វិធានការមួយ​ចំនួន​ ដើម្បី​ពង្រឹង​មូលដ្ឋាន​ទុន​របស់​វិស័យធនាគារ ​និងរក្សានូវសន្ទនិយភាពហិរញ្ញវត្ថុគ្រប់គ្រាន់។ ការ​ត្រួតពិនិត្យ​ និងពង្រឹងការ​ប្រុង​ប្រយ័ត្នពី​ធនាគារ​ជាតិនៃកម្ពុជា នឹងធានា​ថា ​វិស័យ​ធនាគារ​នៅ​តែ​រឹងមាំ​ នឹងអាច​បន្ត​ផ្តល់​ទុនសម្រាប់ទ្រទ្រង់សេដ្ឋកិច្ច​។

៥.ក្នុងស្ថានភាពដ៏លំបាកនេះ គ្រឹះ​ស្ថាន​ធនាគារ​ និងហិរញ្ញវត្ថុ នឹង​បន្តផ្តល់​កម្ចី​ដល់​រោងម៉ាស៊ីន​កិនស្រូវ និង​ពាណិជ្ជករ​ទិញ-​លក់​ស្រូវ ​ដែល​មាន​លក្ខណៈសម្បត្តិ​គ្រប់​គ្រាន់​ក្នុង​កា​រទទួល​បាន​​ឥណទាន​ និង​គាំទ្រដល់អាជីវកម្ម​របស់ពួកគាត់​។ យើងខ្ញុំនឹងបន្ត​តាមដាន​ឥណទាន​ចំពោះ​វិស័យ​កសិកម្ម​ឲ្យបាន​ហ្មត់​ចត់ និង​ផ្តល់​ការគាំទ្រចាំបាច់។ យើងខ្ញុំជឿជាក់​ថា ភាពជោគ​ជ័យ​របស់​គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ​គឺ​អាស្រ័យ​ទាំង​ស្រុង​លើ​ជោគ​ជ័យ​របស់​អតិថិជន​របស់យើងខ្ញុំ។

អម្រឹត ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជាដែលបម្រើដល់សហគ្រាសខ្នាតតូចបំផុត តូច និងមធ្យម និងប្រជាជនដែលមានចំណូលទាប និងមធ្យមដោយផ្តោតលើតំបន់ ជនបទកសិកម្ម និងស្រុក និងខេត្តក្រុង។ អម្រឹត ផ្តល់ជូននូវសេវាកម្មកម្ ចីនិងប្រាក់បញ្ញើយ៉ាងទូលំទូលាយរួមទាំងឥណទានសាមគ្គី ឥណទានបុគ្គល ជំនួញខ្នាតតូចបំផុត គណនីសន្សំ និងប្រាក់បញ្ញើមានកាលកំណត់។ បច្ចុប្បន្ននេះ អម្រឹត មានបុគ្គលិកជាង 3500 នាក់ និងបម្រើអតិថិជនជាង 397.000 នាក់មកពីសាខាចំនួន 138 នៅទូទាំងប្រទេសកម្ពុជាដោយមានប្រាក់បញ្ញើសន្សំជាង 204 លានដុល្លារ និងប្រាក់កម្ចីសរុបចំនួនជាង 424 លានដុល្លារ និងទ្រព្យសម្បត្តិសរុបចំនួន 490 លានដុល្លារអាមេរិក។ សម្រាប់ព័ត៌មានបន្ថែមសូមទស្សនា
English