EN KH

តើមានអ្វីថ្មី

អគារបឋមសិក្សាមួយខ្នងចំនួនពីរបន្ទប់ក្រោមជំនួយថវិកា អម្រឹត កំពុងដំណើរការសាងសង់ហើយ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានផ្ដល់ជំនួយថវិកាសាងសង់អគារមួយខ្នងមានពីរបន្ទប់ដើម្បីបំពេញតម្រូវការបន្ទប់សិក្សាក្នុងសាលាបឋមសិក្សា ពុកយុក ស្ថិតក្នុងភូមិពុកយុក ឃុំសាយ៉ូវ ស្រុកស្ទឹងសែន ខេត្តកំពុងធំ។
អគារថ្មីនេះគ្រោងនឹងបញ្ចប់ការសាងសង់ឲ្យរួចរាល់ និងសម្ពោធដាក់ឲ្យប្រើប្រាស់នៅចុងខែមករាឆ្នាំ២០១៩។

img

នាយិកាសាលាបឋមសិក្សា ពុកយុក លោកស្រី អ៊ឹម រីណា មានប្រសាសន៍ថា បច្ចុប្បន្នសាលាបឋមសិក្សា ពុកយុក មានសិស្សចាប់ពីថ្នាក់មតេយ្យ ដល់ថ្នាក់ទី៤ ស្មើនឹង៥ថ្នាក់ដែលមានសិស្សសរុប១៦៧នាាក់។ លោកស្រី នាយិកា លើកឡើងថា តាមពិតទៅសាលាបឋមសិក្សាត្រូវមានដល់ថ្នាក់ទី៦ ប៉ុន្តែដោយសាកង្វះខាតអគារសិក្សាទើបសាលា ពុកយុក មានត្រឹមថ្នាក់ទី៤ ខណៈសិស្សរៀនដល់ថ្នាក់ទី៥ និងទី៦ ត្រូវធ្វើដំណើរឆ្ងាយទៅរៀននៅសាលាបឋមសិក្សា កម្រងចំបក់ ស្ថិតនៅឃុំសាយ៉ូវនេះដែរ។

“យ៉ាងណាឆ្នាំក្រោយសិស្សទី៥ និងទី៦លែងលំបាកដើរផ្លូវឆ្ងាយហើយ ព្រោះបឋមសិក្សា ពុកយុក នឹងមានបន្ទប់ថ្មីពីរទៀតសម្រាប់សិស្សទាំងពីរថ្នាក់នេះ ដោយទទួលបានជំនួយថវិកាពី អម្រឹត ដែលគ្រោងបញ្ចប់ការសាងសង់នៅត្រឹមដំណាច់ខែមករាឆ្នាំ២០១៩”។ លោកស្រីនាយិកា អ៊ឹម រីណា បន្ថែម។
នៅក្នុងគំរោងជំនួយថវិការបស់ អម្រឹត សម្រាប់សាលាបឋមសិក្សា ពុកយុក នេះក៏នឹងធ្វើការជួសជុលក្លោងទ្វារ និងផ្លាស់ប្ដូរដងទង់ជាតិថ្មីផងដែរ។
img img

ក្នុងប្រតិបត្តិការជាង២៥ឆ្នាំរបស់ខ្លួន អម្រឹត បានប្រឹងប្រែងយ៉ាងសកម្មក្នុងបេសកកម្មសង្គមរបស់ខ្លួន ដោយយកចិត្តទុកដាក់លើកិច្ចការពារបរិស្ថាន ការចូលរួមសកម្មភាពអភិវឌ្ឍសុខុមាលភាពសង្គម ការបរិច្ចាគដល់ស្ថាប័នអប់រំ និងភ្នាក់ងារសុខុមាលភាពដទៃទៀត ហើយសំខាន់បំផុត គឺរួមចំណែកធ្វើយ៉ាងណាឲ្យជីវភាពរស់នៅរបស់អតិថិជនខ្លួនកាន់តែប្រសើរឡើង។

តំបន់ប្រតិបត្តិការរបស់អម្រឹត

img



img
ភ្ជាប់ទំនាក់ទំនងជាមួយ អម្រឹត តាមរយៈ