EN KH

សេវាទូទាត់វិក្កយប័ត្រ

សេវាទូទាត់វិក្កយប័ត្រ គឺជាសេវាថ្មីមួយប្រភេទទៀតរបស់អម្រឹត ដែលត្រូវបានដាក់អោយដំណើការតាំងពីខែមិថុនា ឆ្នាំ២០១៤មកម្ល៉េះ។

លក្ខខណ្ឌ និងអត្ថប្រយោជន៍សម្រាប់អ្នកផ្គត់ផ្គង់៖

‣ គ្រាន់តែចុះកិច្ចព្រមព្រៀងប្រើប្រាស់សេវាជាមួយអម្រឹតជាការស្រេច។
‣ បើកគណនីរីករាយថ្មីមួយជាមួយអម្រឹត ឬក៏យកគណនីរីករាយដែលមានស្រាប់មកប្រើប្រាស់ដើម្បីដំណើការសេវានេះ។
‣ បោះពុម្ពវិក្កយប័ត្រ រួចចែកជូនដល់អតិថិជនដែលជាអ្នកប្រើប្រាស់ ព្រមទាំងជូនដំណឹងដល់អតិថិជន ទាំងអស់អោយអញ្ជើញមកបង់ប្រាក់ជាមួយបញ្ជររបស់ អម្រឹត។
‣ កាត់បន្ថយនូវចំណាយទៅលើការជួលបុគ្គលិក។
‣ ងាយស្រួលក្នុងការគ្រប់គ្រងសាច់ប្រាក់ដែលប្រូលបាន (ទឹកប្រាក់ដែលប្រមូលបាននឹងត្រូវដាក់បញ្ចូលទៅក្នុងគណនីរបស់អ្នកផ្គត់ផ្គង់នៅ អម្រឹត)។ ទទួលបានការប្រាក់ពី អម្រឹត។
‣ អាចត្រួតពិនិត្យមើលព័ត៌មានអំពីការបង់ប្រាក់តាមរយៈរបាយការណ៍គណនីដែលចេញដោយ អម្រឹត ឬតាមរយៈទូរស័ព្ទដៃ។

តម្លៃសេវា សម្រាប់សេវាទូទាត់វិក្កយប័ត្រ៖:

ប្រភេទនៃសេវាកម្ម ថ្លៃសេវា/វិក្កយប័ត្រ បង់ថ្លៃសេវាដោយ
អគ្គីសនី ទឹកស្អាត ខ្សែកាប ។ល។ តម្លៃចរចារ អាចបង់ដោយអ្នកផ្គត់ផ្គង់ ឬអ្នកប្រើប្រាស់​ (អាស្រ័យលើកិច្ចសន្យា)


លក្ខខណ្ឌសម្រាប់អ្នកប្រើប្រាស់៖
‣ គ្រាន់តែអញ្ជើញមកកាន់ស្នាក់ការអម្រឹតណាមួយដែលនៅជិតលោកអ្នកបំផុតដើម្បីបង់ថ្លៃសេវាប្រើប្រាស់របស់ខ្លួន។
‣ អតិថិជន អាចធ្វើការបង់ថ្លៃប្រើប្រាស់ប្រចាំខែរបស់ខ្លួនមានពីរជម្រើស គឺបង់ជាសាច់ប្រាក់ ឬ​បង់តាមរយៈគណនីរីករាយ។
‣ ងាយស្រួលក្នុងការទូទាត់ថ្លៃប្រើប្រាស់ប្រចាំខែរបស់ខ្លួន ពីព្រោះអម្រឹតមានសាខាច្រើនទូទាំងប្រទេស។

តំបន់ប្រតិបត្តិការរបស់អម្រឹត

img



img