EN KH
Leader+ ជាឈ្មោះពានរង្វាន់បាល់ទាត់ របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ “អម្រឹត” រដូវកាលទី០៦


img

រាជធានីភ្នំពេញ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត រៀបចំពិធីបើកការប្រកួតពានរង្វាន់បាល់ទាត់រដូវកាលទី០៦របស់ខ្លួនដែលមានឈ្មោះថា “Leader+” នៅទីលានបាល់ទាត់វិទ្យាល័យឥន្ទ្រទេវីនាល្ងាចថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ ។

កម្មវិធីប្រកួតបាល់ទាត់ពានរង្វាន់ “Leader+” របស់ អម្រឹត រដូវកាលនេះមានក្រុមចូលរួមប្រកួតសរុបចំនួនប្រាំមួយក្រុមដែលសុទ្ធតែជាបុគ្គលិក អម្រឹត នៅស្នាក់ការកណ្ដាល។

ការប្រកួតដើម្បីស្វែងរកជើងឯកក្នុងកម្មវិធីនេះបានប្រព្រឹត្តទៅចាប់តាំងពីថ្ងៃទី១៤ខែមករា ឆ្នាំ២០១៩មក ហើយនឹងបន្តរហូតដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយចំណាយរយៈពេល១១ខែ និងមានពីរប្រកួតក្នុងមួយសប្ដាហ៍ ពោលគឺនៅរៀងរាល់រសៀលថ្ងៃចន្ទ និងព្រឹកថ្ងៃសៅរ៍នាទីលានបាល់ទាត់វិទ្យាល័យឥន្ទ្រទេវី។

img

លោក ដុស ឌីន អគ្គនាយកនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានមានប្រសាសន៍ថា៖ ការបង្កើតកម្មវិធីពានរង្វាន់បាល់ទាត់នេះឡើងគឺក្នុងគោលបំណងឲ្យបុគ្គលិកទាំងអស់រឹតចំណងមិត្តភាពឲ្យកាន់តែល្អប្រសើរ មានសុខភាពល្អ សាមគ្គីគ្នាជាធ្លុងមួយ និងខិតខំប្រឹងប្រែងធ្វើការដើម្បីភាពរីកចម្រើនទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត។ លោកបានបន្ថែមទៀតថា អម្រឹត បានចូលរួមចំណែកក្នុងការលើកកម្ពស់វិស័យកីឡានៅកម្ពុជា ក្រោមពាក្យស្លោកមួយឃ្លាថា “កីឡានាំមកនូវសុខភាពល្អ” ។

កាលពីរដូវកាលទី០៥ នៃពានរង្វាន់បាល់ទាត់របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ជើងឯកបានទៅលើក្រុម GOLDIE មកពីនាយកដ្នានសវនកម្មផ្ទៃក្នុង។

ការប្រកួតលើកទីមួយគឺជាការជួបគ្នារវាងក្រុម អេ ធី អឹម(ATM) និងក្រុម Bill Payment Services ដែលបានបញ្ចប់ទៅដោយលទ្ធផលក្រុម អេ ធី អឹម ឈ្នះ៨ ទល់៥


អំពីអម្រឹត

អម្រឹត គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដំបូងគេបង្អស់ ដែលបានបង្កើតនៅឆ្នាំ១៩៩១ និងទទួលបានអាជ្ញាប័ណ្ណជាផ្លូវការ និងស្របច្បាប់ដំបូងគេបង្អស់ពីធនាគារជាតិនៃកម្ពុជា នៅឆ្នាំ២០០១ និងបានអាជ្ញាប័ណ្ណទទួលប្រាក់បញ្ញើពីសាធារណជននៅខែមករា ឆ្នាំ២០០៩។

អម្រឹត មានបទពិសោធន៍ជាង២៧ឆ្នាំ ក្នុងការផ្តល់សេវាហិរញ្ញវត្ថុជូនដល់ប្រជាពលរដ្ឋដែលមានប្រាក់ចំណូលទាប និងសហគ្រាសខ្នាតតូចបំផុត តូច និងមធ្យមនៅកម្ពុជា ទាំងនៅទីប្រជុំជន និងជនបទដាច់ស្រយាល។

អម្រឹត មានភាពរីកចម្រើនទាំងផ្នែកវិសាលភាពតំបន់ប្រតិបត្តិការ និងចំនួនសេវាហិរញ្ញវត្ថុ ដោយសារ អម្រឹត ទទួលបានទំនុកចិត្តពីសាធារណជន និងការគាំទ្រពីសំណាក់រាជរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន និងដៃគូអភិវឌ្ឍន៍។

បច្ចុប្បន្ននេះ អម្រឹត មានបុគ្គលិកប្រមាណជាង ៤.០០០ នាក់ ដែលបានបម្រើអតិថិជនសរុបជាង ៤៥០.០០០ នាក់ តាមរយៈការិយាល័យប្រតិបត្តិចំនួន ១៥៦ សាខា ទូទាំងប្រទេសកម្ពុជា ដែលមានប្រាក់បញ្ញើសរុបជាង ៤៥៤ លានដុល្លារសហរដ្ឋអាមេរិក សំពៀតឥណទានសរុបប្រមាណ ៧៨៩ លានដុល្លារសហរដ្ឋអាមេរិក និងទ្រព្យសកម្មជាង ៩៦៩ លានដុល្លារសហរដ្ឋអាមេរិក៕



img

img

img

img

img



តំបន់ប្រតិបត្តិការរបស់អម្រឹត

img



img
ភ្ជាប់ទំនាក់ទំនងជាមួយ អម្រឹត តាមរយៈ