EN KH

ផលិតផលឥណទាន

អម្រឹត មានផលិតផលឥណទានដូចជា៖
 1. ឥណទានក្រុមធានា
 2. ឥណទានបុគ្គល
 3. 2.1 ឥណទានអជីវកម្ម
  2.2 ឥណទានកែលំអគេហដ្ឋាន
  2.3 ឥណទានសម្ភារៈប្រើប្រាស់
  2.4 ឥណទានឡជីវឧស្ម័ន
  2.5 ឥណទានកសិកម្ម
  2.6 ឥណទានសហគ្រាសខ្នាតតូចនិងមធ្យម
  2.7 ឥណទានគេហដ្ឋាន

  សម្រាប់លម្អិតបន្ថែមទៀតសូមចូលទៅកាន់ ខាងក្រោម:

ឥណទានក្រុមធានាបេឡាភូមិ

ឥណទានក្រុមធានា គឺជាប្រភេទឥណទានខ្នាតតូចបំផុត ដែលផ្ដល់ជូនលក្ខណៈក្រុម ទៅដល់ប្រជាពលរដ្ឋទូទៅ នៅតាមជនបទ ដែលមានបំណងប្រើប្រាស់ឥណទានទៅលើមុខរបរអាជីវកម្មក្នុងគ្រួសារ ដែលជាទូទៅលោកអ្នកត្រូវចងក្រងជាក្រុមដើម្បីខ្ចីប្រាក់ និងព្រមព្រៀងធានាគ្នាក្នុងការសងត្រលប់ឲ្យបានទាន់ពេលវេលា ដែលការខ្ចី និងសងនេះធ្វើឡើងនៅក្នុងបេឡាឥណទានភូមិដែលបង្កើតឡើងនៅក្នុងភូមិរបស់លោកអ្នក។

Credit

អត្រាការប្រាក់

ឥណទានក្រុមធានា
ទំហំប្រាក់កម្ចីតាមរូបិយប័ណ្ណ អត្រាការប្រាក់ រយៈពេល
រហូតដល់ ២,៥០០,០០០ រៀល ១,៥% ៦-១២ ខែ
រហូតដល់ ២០,000 បាត


អត្ថប្រយោជន៍

‣ លោកអ្នកអាចជ្រើសរើសប្រាក់កម្ចីជាប្រាក់រៀល ឬ ប្រាក់បាត
‣ សេវាផ្តល់ប្រាក់កម្ចី និងទទួលប្រាក់សងដល់ភូមិរបស់លោកអ្នក
‣ មិនតម្រូវឲ្យដាក់ទ្រព្យធានាបំណុល
‣ ថ្លៃសេវាឥណទានមានតម្លៃសមរម្យ
‣ លោកអ្នកអាចខ្ចីបានច្រើនដងក្នុងវគ្គ
‣ ការគណនាការប្រាក់ ផ្អែកទៅតាមប្រាក់ដើមដែលនៅជំពាក់
‣ លោកអ្នកអាចស្នើសុំខ្ចីទឹកប្រាក់ រយៈពេលកម្ចី និងវិធីសាស្ត្រសងទៅតាមតម្រូវការរបស់លោកអ្នក
‣ លោកអ្នកអាចសងប្រាក់ដើមដោយសេរីក្នុងវគ្គ ដូចជា សងរម្លស់ប្រចាំខែ សងផ្តាច់មុនពេលបញ្ចប់វគ្គ ឬសងផ្តាច់ពេលបញ្ចប់វគ្គ

អម្រឹត ផ្តល់ភាពងាយស្រួលដល់លោកអ្នក

ដើម្បីទទួលបាននូវប្រាក់ឥណទានជាក្រុមពី អម្រឹត លោកអ្នកគ្រាន់តែអនុវត្តតាមជំហានងាយៗដូចខាងក្រោម៖
‣  ជួបជាមួយបុគ្គលិករបស់ អម្រឹត ឬ គណៈកម្មការបេឡាភូមិ នៅក្នុងភូមិលោកអ្នក
‣  ការចងក្រងក្រុមអាចធ្វើឡើងដោយមានសមាជិកចាប់ពី ២ ទៅ ៦នាក់
‣  មិនតម្រូវឲ្យដាក់ទ្រព្យធានាបំណុល

Credit Credit Credit Credit

ឥណទានអាជីវកម្ម

Business

ឥណទានអាជីវកម្ម គឺជាប្រភេទឥណទានខ្នាតតូច ដែលផ្តល់ជូនលក្ខណៈបុគ្គលទៅដល់ប្រជាពលរដ្ឋទូទៅដែលមានបំណងវិនិយោគ លើមុខរបរថ្មី ឬ ពង្រីកអាជីវកម្មដែលមានស្រាប់ ដើម្បីលើកស្ទួយកម្រិតជីវភាពឲ្យកាន់តែប្រសើរឡើង។

អត្រាការប្រាក់
ឥណទានអាជីវកម្ម
ទំហំប្រាក់កម្ចីតាមរូបិយប័ណ្ណ អត្រាការប្រាក់ រយៈពេល
រហូតដល់ ៨០,០០០,០០០ រៀល ១.២% - ១.៥% ៣ - ៤៨ ខែ
រហូតដល់ ២០,០០០ ដុល្លារ
ររហូតដល់ ៦៤០,០០០ បាត


Credit Credit

អត្ថប្រយោជន៍
‣ លោកអ្នកអាចជ្រើសរើសប្រាក់កម្ចីជា ប្រាក់រៀល ប្រាក់ដុល្លារ ឬ ប្រាក់បាត
‣ ការគណនាការប្រាក់ទៅតាមប្រាក់ដើមដែលនៅជំពាក់
‣ ថ្លៃសេវាឥណទានមានតម្លៃសមរម្យ
‣ លោកអ្នកអាចស្នើសុំខ្ចីទឹកប្រាក់ រយៈពេលកម្ចី និងវិធីសាស្ត្រសងទៅតាមតម្រូវការរបស់លោកអ្នក
‣ លោកអ្នកអាចស្នើសុំខ្ចីបានច្រើនគណនី និងអាចស្នើសុំកម្ចី ដើម្បីផ្ទេរបំណុលដែលកំពុងជំពាក់ស្ថាប័នផ្សេង

អម្រឹតផ្តល់ភាពងាយស្រួល
ដើម្បីទទួលបាននូវឥណទានអាជីវកម្មពី អម្រឹត លោកអ្នកគ្រាន់តែអនុវត្តតាមជំហានងាយៗដូចខាងក្រោមនេះ៖
‣ ជួបជាមួយបុគ្គលិកអម្រឹតនៅក្នុងភូមិលោកអ្នក ឬនៅតាមស្នាក់ការអម្រឹតណាមួយដែលនៅជិតលោកអ្នក។
‣ ផ្តល់ព័ត៌មានងាយៗ និងឯកសារចាំបាច់មួយចំនួនដើម្បីឲ្យបុគ្គលិក អម្រឹត ជួយបំពេញទម្រង់បែបបទជូន។
‣ លោកអ្នកអាចទទួលប្រាក់កម្ចីនៅសាខាណាមួយរបស់អម្រឹតដែលនៅជិតលោកអ្នក ឬនៅគេហដ្ឋានរបស់លោកអ្នកផ្ទាល់ ក៏បាន ។
‣ លោកអ្នកអាចតម្កល់ទ្រព្យធានាផ្ទាល់ខ្លួនជាប្រភេទ ប្លង់រឹង និង/ឬ ប្លង់ទន់ និងអាចស្វែងរកបុគ្គលផ្សេងទៀត ដើម្បីដាក់ទ្រព្យធានាជំនួសឬបង្គ្រប់។
‣ អតិថិជនអាចសងប្រាក់ត្រឡប់មកអម្រឹតវិញ នៅតាមសាខារបស់អម្រឹតណាមួយក៏បាន ឬតាមរយៈបុគ្គលិកអម្រឹតផ្ទាល់ ឬ ទូទាត់តាមរយៈក្រុមហ៊ុនដៃគូ ដូចជា ភ្នាក់ងារវេរលុយ ទ្រូម៉ានី វីង ដែលនៅជិតលោកអ្នក។

Credit Credit Credit Credit

ឥណទានកសិកម្ម

Agrifin Agrifin

ឥណទានកសិកម្ម គឺជាប្រភេទឥណទានលក្ខណៈបុគ្គលដែលបានបង្កើតឡើងជាពិសេសម្រាប់កសិករ ដែលមានប្រាក់ចំណូលតាមរដូវកាល ឬប្រចាំខែ ដើម្បីប្រើប្រាស់ជាទុនបង្វិល ឬទុនវិនិយោគក្នុងការពង្រើក និងបង្កើតមុខរបរកសិកម្ម។

ឥណទានកសិកម្ម
ទំហំប្រាក់កម្ចីតាមរូបិយប័ណ្ណ អត្រាការប្រាក់ រយៈពេល
រហូតដល់​  ៨០,០០០,០០០ រៀល ១.២% -​ ១.៥% ៣ - ៤៨ខែ
រហូតដល់​  ២០,០០០ ដុល្លារ
រហូតដល់​  ៦៤០,០០០ បាត


Agrifin Agrifin

អត្ថប្រយោជន៍
‣ អតិថិជនអាចជ្រើសរើសប្រាក់កម្ចីជាប្រាក់រៀល ប្រាក់ដុល្លារ ឬប្រាក់បាត ដោយសេរី។
‣ ការគណនាការប្រាក់ទៅលើតែប្រាក់ដើមដែលកំពុងជំពាក់តែប៉ុណ្ណោះ។
‣ ថ្លៃសេវាឥណទានមានតម្លៃសមរម្យ
‣ លោកអ្នកអាចស្នើសុំខ្ចីទឹកប្រាក់ រយៈពេលកម្ចី និងវិធីសាស្ត្រសងទៅតាមតម្រូវការរបស់លោកអ្នក
‣  លោកអ្នកអាចស្នើសុំខ្ចីបានច្រើនគណនី និងអាចស្នើសុំកម្ចី ដើម្បីផ្ទេរបំណុលដែលកំពុងជំពាក់ស្ថាប័នផ្សេង

អម្រឹតផ្តល់ភាពងាយស្រួល
ដើម្បីទទួលបាននូវឥណទានកសិកម្មពី អម្រឹត លោកអ្នកគ្រាន់តែអនុវត្តតាមជំហានងាយៗដូចខាងក្រោម៖
‣ ជួបជាមួយបុគ្គលិក អម្រឹត នៅក្នុងភូមិលោកអ្នក ឬនៅតាមស្នាក់ការអម្រឹតណាមួយដែលនៅជិតលោកអ្នក។
‣ លោកអ្នកអាចទទួលប្រាក់កម្ចីនៅសាខាណាមួយរបស់ អម្រឹត ដែលនៅជិតលោកអ្នក ឬនៅគេហដ្ឋានរបស់លោកអ្នកផ្ទាល់ ក៏បាន ។
‣  លោកអ្នកអាចតម្កល់ទ្រព្យធានាផ្ទាល់ខ្លួនជាប្រភេទ ប្លង់រឹង និង/ឬ ប្លង់ទន់ និងអាចស្វែងរកបុគ្គលផ្សេងទៀត ដើម្បីដាក់ទ្រព្យធានាជំនួសឬបង្គ្រប់។
‣  អតិថិជនអាចសងប្រាក់ត្រឡប់មកអម្រឹតវិញ នៅតាមសាខារបស់អម្រឹតណាមួយក៏បាន ឬតាមរយៈបុគ្គលិកអម្រឹតផ្ទាល់ ឬទូទាត់តាមរយៈក្រុមហ៊ុនដៃគូ ដូចជា ភ្នាក់ងារវេរលុយ ទ្រូម៉ានី វីង ដែលនៅជិតលោកអ្នក។

Credit Credit Credit Credit

ឥណទានកែលម្អគេហដ្ឋាន

improve improve

​ ឥឥណទានកែលម្អគេហដ្ឋាន គឺជាប្រភេទសេវាប្រាក់កម្ចី ដែលផ្តល់ជូនអតិថិជនជាលក្ខណៈបុគ្គលជាមួយនឹងទុនជាពិសេសសម្រាប់ធ្វើការជួសជុលកែលម្អ ឬពង្រីកលំនៅដ្ឋានដែលមានស្រាប់ដូចជា៖ របងផ្ទះ ដំបូលផ្ទះ ចង្ក្រានបាយ បន្ទប់ទឹក បន្ទប់ទទួលភ្ញៀវជាដើម។ល។

អត្រាការប្រាក់

ឥណទានកែលម្អគេហដ្ឋាន
ទំហំប្រាក់កម្ចីតាមរូបិយប័ណ្ណ អត្រាការប្រាក់ រយៈពេល
រហូតដល់ ៤០,០០០,០០០ រៀល ១.៣% -​ ១.៥% ៣ - ៤៨ ខែ
រហូតដល់ ១០,០០០ ដុល្លារ
រហូតដល់ ៤០០,០០០ បាត


អត្ថប្រយោជន៍


‣ អតិថិជនអាចជ្រើសរើសប្រាក់កម្ចីជាប្រាក់រៀល ប្រាក់ដុល្លារ ឬប្រាក់បាត។
‣ ការគណនាការប្រាក់ទៅតាមប្រាក់ដើមដែលនៅជំពាក់
‣ ថ្លៃសេវាឥណទានមានតម្លៃសមរម្យ
‣ លោកអ្នកអាចស្នើសុំខ្ចីទឹកប្រាក់ រយៈពេលកម្ចី និងវិធីសាស្ត្រសងទៅតាមតម្រូវការរបស់លោកអ្នក
‣  លោកអ្នកអាចស្នើសុំខ្ចីបានច្រើនគណនី និងអាចស្នើសុំកម្ចី ដើម្បីផ្ទេរបំណុលដែលកំពុងជំពាក់ស្ថាប័នផ្សេង

អម្រឹត ផ្តល់ភាពងាយស្រួល

ដើម្បីទទួលបានឥណទានកែលម្អគេហដ្ឋានពី អម្រឹត លោកអ្នកគ្រាន់តែអនុវត្តតាមជំហានងាយៗដូចខាងក្រោមនេះ៖
‣  ជួបជាមួយបុគ្គលិករបស់អម្រឹតនៅក្នុងភូមិរបស់លោកអ្នក ឬនៅតាមស្នាក់ការអម្រឹតណាមួយដែលនៅជិតលោកអ្នកបំផុត។
‣  ផ្តល់ព័ត៌មានងាយៗ និងឯកសារចាំបាច់មួយចំនួនដើម្បីឲ្យបុគ្គលិក អម្រឹត ជួយបំពេញទម្រង់បែបបទជូន ។
‣  លោកអ្នកអាចទទួលប្រាក់កម្ចីនៅសាខាណាមួយរបស់អម្រឹតដែលនៅជិតលោកអ្នក ឬនៅគេហដ្ឋានរបស់លោកអ្នកផ្ទាល់ ក៏បាន ។
‣  លោកលោកអ្នកអាចតម្កល់ទ្រព្យធានាផ្ទាល់ខ្លួនជាប្រភេទ ប្លង់រឹង និង/ឬ ប្លង់ទន់ និងអាចស្វែងរកបុគ្គលផ្សេងទៀត ដើម្បីដាក់ទ្រព្យធានាជំនួសឬបង្គ្រប់។
‣  អតិថិជនអាចសងប្រាក់ត្រឡប់មកអម្រឹតវិញ នៅតាមសាខារបស់អម្រឹតណាមួយក៏បាន ឬតាមរយៈបុគ្គលិកអម្រឹតផ្ទាល់ ឬ ទូទាត់តាមរយៈក្រុមហ៊ុនដៃគូ ដូចជា ភ្នាក់ងារវេរលុយ ទ្រូម៉ានី វីង ដែលនៅជិតលោកអ្នក។

Credit Credit Credit Credit

ឥណទានសម្ភារប្រើប្រាស់

comsump comsump

​ ឥណទានសម្ភារប្រើប្រាស់គឺជាប្រភេទសេវាប្រាក់កម្ចីដែលផ្តល់ជូនលក្ខណៈបុគ្គលដល់អតិថិជនដែលមានបំណងទិញឧបករណ៍ ឬសម្ភារប្រើប្រាស់ក្នុងផ្ទះ ឬផ្ទាល់ខ្លួនដូចជា៖ យានយន្ត កុំព្យូទ័រ គ្រឿងសង្ហារឹម ទូទឹកកក ទូរទស្សន៍ ម៉ាស៊ីនភ្លើង ជាដើម។ល។

អត្រាការប្រាក់

ឥណទានសម្ភារប្រើប្រាស់
ទំហំប្រាក់កម្ចីតាមរូបិយប័ណ្ណ អត្រាការប្រាក់ រយៈពេល
រហូតដល់ ៤០,០០០,០០០ រៀល ១.៣% -​ ១.៥% ៣ - ៤៨ ខែ
រហូតដល់ ១០,០០០ ដុល្លារ
រហូតដល់ ៤០០,០០០ បាត
អត្ថប្រយោជ

‣ អតិថិជនអាចជ្រើសរើសប្រាក់កម្ចីជាប្រាក់រៀល ប្រាក់ដុល្លារ ឬប្រាក់បាត។
‣ ការគណនាការប្រាក់ទៅតាមប្រាក់ដើមដែលនៅជំពាក់
‣ ថ្លៃសេវាឥណទានមានតម្លៃសមរម្យ
‣  លោកអ្នកអាចស្នើសុំខ្ចីទឹកប្រាក់ រយៈពេលកម្ចី និងវិធីសាស្ត្រសងទៅតាមតម្រូវការរបស់លោកអ្នក
‣  លោកអ្នកអាចស្នើសុំខ្ចីបានច្រើនគណនី និងអាចស្នើសុំកម្ចី ដើម្បីផ្ទេរបំណុលដែលកំពុងជំពាក់ស្ថាប័នផ្សេង

អម្រឹត ផ្តល់ភាពងាយស្រួល

ដើម្បីទទួលបាននូវឥណទានសម្ភារប្រើប្រាស់ពីអម្រឹត លោកអ្នកគ្រាន់តែអនុវត្តតាមជំហានងាយៗដូចខាងក្រោមនេះ៖
‣  ជួបជាមួយបុគ្គលិករបស់អម្រឹតនៅក្នុងភូមិរបស់លោកអ្នក ឬនៅតាមស្នាក់ការអម្រឹតណាមួយដែលនៅជិតលោកអ្នកបំផុត។
‣  ផ្តល់ព័ត៌មានងាយៗ និងឯកសារចាំបាច់មួយចំនួនដើម្បីឲ្យបុគ្គលិក អម្រឹត ជួយបំពេញទម្រង់បែបបទជូន។
‣  លោកអ្នកអាចទទួលប្រាក់កម្ចីនៅសាខាណាមួយរបស់អម្រឹតដែលនៅជិតលោកអ្នក ឬនៅគេហដ្ឋានរបស់លោកអ្នកផ្ទាល់ ក៏បាន ។
‣  លោកអ្នកអាចតម្កល់ទ្រព្យធានាផ្ទាល់ខ្លួនជាប្រភេទ ប្លង់រឹង និង/ឬ ប្លង់ទន់ និងអាចស្វែងរកបុគ្គលផ្សេងទៀត ដើម្បីដាក់ទ្រព្យធានាជំនួសឬបង្គ្រប់។
‣  អតិថិជនអាចសងប្រាក់ត្រឡប់មកអម្រឹតវិញ នៅតាមសាខារបស់អម្រឹតណាមួយក៏បាន ឬតាមរយៈបុគ្គលិកអម្រឹតផ្ទាល់ ឬ ទូទាត់តាមរយៈក្រុមហ៊ុនដៃគូ ដូចជា ភ្នាក់ងារវេរលុយ ទ្រូម៉ានី វីង ដែលនៅជិតលោកអ្នក។

Credit Credit Credit Credit

ឥណទានឡជីវឧស្ម័ន

ឥណទានឡជីវឧស្ម័នជាប្រភេទសេវាប្រាក់កម្ចីដែលផ្តល់ជូនជាលក្ខណៈបុគ្គល ចំពោះអតិថិជនដែលមានបំណងចង់សាងសង់ឡជីវ ឧស្ម័ន ដើម្បីធ្វើឲ្យជីវភាពគ្រួសារកាន់តែប្រសើរឡើង និងចូលរួមចំណែកក្នុងការកាត់បន្ថយការបំពុល និងបំផ្លាញបរិស្ថាន។ អតិថិជនអាចស្នើសុំខ្ចីប្រាក់បានរហូតដល់១.០០០ដុល្លារ ជាមួយនឹងអត្រាការប្រាក់ត្រឹមតែ ១.២% ដោយផ្តល់ជូនរយៈពេលខ្ចី រហូតដល់២៤ខែជាមួយនឹងវិធីសាស្ត្រសងប្រាក់ដើមរម្លស់ថេរ និងវិធីសាស្រ្តថេរ (ការប្រាក់ និងប្រាក់ដើម) រីឯការប្រាក់គិត ទៅលើប្រាក់ដើមដែលកំពុងជំពាក់ជាក់ស្តែង។ មិនតែប៉ុណ្ណោះអតិថិជនអាចស្នើសុំរយៈពេលអនុគ្រោះក្នុងការបង់ប្រាក់ដើម (សងតែ ការប្រាក់) បានក្នុងរយៈពេល ៣ខែដំបូងដោយយោងទៅតាមភាពជាក់ស្តែងនៃមុខរបរអាជីវកម្មរបស់អតិថិជន។

comsump comsump

ឥណទានឡជីវឧស្ម័ន
ទំហំប្រាក់កម្ចីតាមរូបិយប័ណ្ណ អត្រាការប្រាក់ រយៈពេល
រហូតដល់ ១,០០០ ដុល្លារ ១.២% ៣ - ២៤ ខែ
អត្ថប្រយោជន៍

‣ ការគណនាការប្រាក់ទៅតាមប្រាក់ដើមដែលនៅជំពាក់
‣  លោកអ្នកអាចស្នើសុំខ្ចីទឹកប្រាក់ រយៈពេលកម្ចី និងវិធីសាស្ត្រសងទៅតាមតម្រូវការរបស់លោកអ្នក
‣  លោកអ្នកអាចស្នើសុំខ្ចីបានច្រើនគណនីបន្ថែមទៀតជាមួយនឹង អម្រឹត
‣  ការប្រើប្រាស់ឡជីវឧស្ម័នអាចសន្សំប្រាក់បានជាមធ្យម ១២ដុល្លារ ក្នុងមួយខែ ក្នុងមួយគ្រួសារទៅលើការចំណាយថាមពលដាំស្ល និងដុតបំភ្លឺ

comsump comsump

អម្រឹត ធ្វើឲ្យមានភាពងាយស្រួល ៖

ដើម្បីទទួលបាន ឥណទានគេហដ្ឋានពីអម្រឹត លោកអ្នកគ្រាន់តែអនុវត្តតាមជំហានងាយៗដូចខាងក្រោមនេះ៖
‣  ជួបជាមួយបុគ្គលិករបស់អម្រឹតនៅក្នុងភូមិរបស់លោកអ្នក ឬនៅតាមស្នាក់ការអម្រឹតណាមួយដែលនៅជិតលោកអ្នកបំផុត។
‣  ផ្តល់ព័ត៌មានងាយៗ និងឯកសារចាំបាច់មួយចំនួនដើម្បីឲ្យបុគ្គលិក អម្រឹត ជួយបំពេញទម្រង់បែបបទជូន។
‣  លោកអ្នកអាចទទួលប្រាក់កម្ចីនៅសាខាណាមួយរបស់អម្រឹតដែលនៅជិតលោកអ្នក ឬនៅគេហដ្ឋានរបស់លោកអ្នកផ្ទាល់ ក៏បាន ។
‣  លោកអ្នកអាចតម្កល់ទ្រព្យធានាផ្ទាល់ខ្លួនជាប្រភេទ ប្លង់រឹង និង/ឬ ប្លង់ទន់ និងអាចស្វែងរកបុគ្គលផ្សេងទៀត ដើម្បីដាក់ទ្រព្យធានាជំនួសឬបង្គ្រប់។
‣  លោកអ្នកអាចសងប្រាក់ត្រឡប់មកអម្រឹតវិញ នៅតាមសាខារបស់អម្រឹតណាមួយក៏បាន ឬតាមរយៈបុគ្គលិកអម្រឹតផ្ទាល់ ឬ ទូទាត់តាមរយៈក្រុមហ៊ុនដៃគូ ដូចជា ភ្នាក់ងារវេរលុយ ទ្រូម៉ានី វីង ដែលនៅជិតលោកអ្នក។

Credit Credit Credit Credit

ឥណទានខ្នាតតូច និងមធ្យម

sme-loan.jpg


ឥណទានបុគ្គលខ្នាតតូច និងមធ្យម គឺជាប្រភេទឥណទានអាជីវកម្មខ្នាតមធ្យម ដែលផ្តល់ជូនជាលក្ខណៈបុគ្គលទៅដល់ម្ចាស់សហគ្រាសខ្នាតតូច និងមធ្យម (សហគ្រាសជំនួញ ផលិតកម្ម សេវាកម្ម និងកសិកម្ម) ដែលមានបំណងប្រើប្រាស់កម្ចីសម្រាប់ជាទុនវិនិយោគ ឬជាទុនបង្វិល ក្នុងការបង្កើតអាជីវកម្មថ្មី ឬ ពង្រីកអាជីវកម្មរបស់ខ្លួនដែលមានស្រាប់ ដើម្បីបង្កើនចំណូលសេដ្ឋកិច្ចគ្រួសារ។

អត្រាការប្រាក់

ឥណទានខ្នាតតូច និងមធ្យម
ទំហំប្រាក់កម្ចីតាមរូបិយប័ណ្ណ អត្រាការប្រាក់ រយៈពេល
រហូតដល់ ២០០,០០០,០០០ រៀល ០.៩% - ១.៤% ៣-៦០ ខែ
រហូតដល់ ១០០,០០០ ដុល្លារ
រហូតដល់ ៣,២០០,០០០ បាត
br/> អត្ថប្រយោជន៍

អត្រាការប្រាក់មានតម្លៃសមរម្យ និងគណនាការប្រាក់ទៅលើតែប្រាក់ដើម ដែលកំពុងជំពាក់តែប៉ុណ្ណោះ។
‣ ការគណនាការប្រាក់ទៅតាមប្រាក់ដើមដែលនៅជំពាក់
‣  លោកអ្នកអាចស្នើសុំខ្ចីទឹកប្រាក់ រយៈពេលកម្ចី និងវិធីសាស្ត្រសងទៅតាមតម្រូវការរបស់លោកអ្នក
‣ ថ្លៃសេវាឥណទានមានតម្លៃសមរម្យ
‣  លោកអ្នកអាចស្នើសុំខ្ចីបានច្រើនគណនី និងអាចស្នើសុំកម្ចី ដើម្បីផ្ទេរបំណុលដែលកំពុងជំពាក់ស្ថាប័នផ្សេង

អអម្រឹត ផ្តល់ភាពងាយស្រួល
ដើម្បីទទួលបាននូវ ឥណទានបុគ្គលខ្នាតតូច និងមធ្យម លោកអ្នកគ្រាន់តែអនុវត្តជំហានងាយៗដូចខាងក្រោម៖
‣  ជួបជាមួយបុគ្គលិកនៅតាមស្នាក់ការអម្រឹតណាមួយដែលនៅជិតលោកអ្នកបំផុត។
‣  ផ្តល់ព័ត៌មានងាយៗ និងឯកសារចាំបាច់មួយចំនួនដើម្បីឲ្យបុគ្គលិក អម្រឹត ជួយបំពេញទម្រង់បែបបទជូន។
‣  លោកអ្នកអាចតម្កល់ទ្រព្យធានាផ្ទាល់ខ្លួនជាប្រភេទ ប្លង់រឹង និង/ឬ ប្លង់ទន់ និងអាចស្វែងរកបុគ្គលផ្សេងទៀត ដើម្បីដាក់ទ្រព្យធានាជំនួសឬបង្គ្រប់។
‣  លោកអ្នកអាចទទួលប្រាក់កម្ចីនៅសាខាណាមួយរបស់ អម្រឹត ដែលនៅជិតលោកអ្នក ។
‣ លោកអ្នកអាចសងប្រាក់ត្រឡប់មកអម្រឹតវិញ នៅតាមសាខារបស់អម្រឹតណាមួយក៏បាន ឬ ទូទាត់តាមរយៈក្រុមហ៊ុនដៃគូ ដូចជា ភ្នាក់ងារវេរលុយ ទ្រូម៉ានី វីង ដែលនៅជិតលោកអ្នក។Credit Credit Credit Credit

ឥណទានគេហដ្ឋាន

sme-loan.jpg

ឥណទានគេហដ្ឋានគឺជាប្រភេទឥណទានខ្នាតតូច ដែលផ្តល់ជូនលក្ខណៈបុគ្គលទៅដល់ប្រជាពលរដ្ឋទូទៅ ដែលមានបំណងប្រើប្រាស់ឥណទានដើម្បីសាងសង់ផ្ទះថ្មី នៅលើដីកម្មសិទ្ធិរបស់ខ្លួន។

អត្រា​ការ​ប្រាក់

ឥណទានគេហដ្ឋាន
ទំហំប្រាក់កម្ចីតាមរូបិយប័ណ្ណ អត្រាការប្រាក់ រយៈពេល
រហូតដល់ ៦០,០០០,០០០ រៀល ១.៣% -​ ១.៥% ៣-៦០ ខែ
រហូតដល់ ១៥,០០០ ដុល្លារ
រហូតដល់ ៤៨០,០០០ បាត
អត្ថប្រយោជន៍

‣ លោកអ្នកអាចជ្រើសរើសប្រាក់កម្ចីជាប្រាក់រៀល ប្រាក់ដុល្លារ ឬប្រាក់បាត
‣ ការគណនាការប្រាក់ទៅតាមប្រាក់ដើមដែលនៅជំពាក់
‣ ថ្លៃសេវាឥណទានមានតម្លៃសមរម្យ
‣ លោកអ្នកអាចស្នើសុំខ្ចីទឹកប្រាក់ រយៈពេលកម្ចី និងវិធីសាស្ត្រសងទៅតាមតម្រូវការរបស់លោកអ្នក
‣ លោកអ្នកអាចស្នើសុំខ្ចីបានច្រើនគណនី និងអាចស្នើសុំកម្ចី ដើម្បីផ្ទេរបំណុលដែលកំពុងជំពាក់ស្ថាប័នផ្សេង
‣ លោកអ្នកអាចខ្ចីបន្ថែមភ្លាមៗសម្រាប់បង្ហើយការសាងសង់ ក្នុងករណីមានតម្រូវការកើតឡើងលើសពីការរំពឹងទុកក្នុងកំឡុងពេលសាងសង់

អម្រឹតធ្វើអោយមានភាពងាយស្រួល ៖
ដើម្បីទទួលបាន ឥណទានគេហដ្ឋានពី អម្រឹតលោកអ្នកគ្រាន់តែអនុវត្តតាមជំហានងាយៗដូចខាងក្រោមនេះ៖
‣ ជួបជាមួយបុគ្គលិករបស់អម្រឹតនៅក្នុងភូមិរបស់លោកអ្នក ឬនៅតាមស្នាក់ការអម្រឹតណាមួយដែលនៅជិតលោកអ្នកបំផុត។
‣ ផ្តល់ព័ត៌មានងាយៗ និងឯកសារចាំបាច់មួយចំនួនដើម្បីឲ្យបុគ្គលិក អម្រឹត ជួយបំពេញទម្រង់បែបបទជូន។
‣ លោកអ្នកអាចទទួលប្រាក់កម្ចីនៅសាខាណាមួយរបស់អម្រឹតដែលនៅជិតលោកអ្នក ឬនៅគេហដ្ឋានរបស់លោកអ្នកផ្ទាល់ ក៏បាន ។
‣ លោកអ្នកអាចតម្កល់ទ្រព្យធានាផ្ទាល់ខ្លួនជាប្រភេទ ប្លង់រឹង និង/ឬ ប្លង់ទន់ និងអាចស្វែងរកបុគ្គលផ្សេងទៀត ដើម្បីដាក់ទ្រព្យធានាជំនួសឬបង្គ្រប់។
‣ លោកអ្នកអាចសងប្រាក់ត្រឡប់មកអម្រឹតវិញ នៅតាមសាខារបស់អម្រឹតណាមួយក៏បាន ឬតាមរយៈបុគ្គលិកអម្រឹតផ្ទាល់ ឬ ទូទាត់តាមរយៈក្រុមហ៊ុនដៃគូ ដូចជា ភ្នាក់ងារវេរលុយ ទ្រូម៉ានី វីង ដែលនៅជិតលោកអ្នក។

តំបន់ប្រតិបត្តិការរបស់អម្រឹត

imgimg
ភ្ជាប់ទំនាក់ទំនងជាមួយ អម្រឹត តាមរយៈ