EN KH

ផលិតផលប្រាក់បញ្ញើ

អម្រឹត ផ្តល់ភាពងាយស្រួលដល់លោកអ្នក
ដើម្បីបើកគណនីសន្សំ និងប្រាក់បញ្ញើជាមួយ អម្រឹត បាន លោកអ្នកគ្រាន់តែអនុវត្តន៍តាមជំហ៊ានងាយៗដូចខាងក្រោម៖


‣ជួបជាមួយបុគ្គលិករបស់ អម្រឹត នៅសាខាណាមួយដែលនៅជិតលោកអ្នក។
‣បង្ហាញនូវឯកសារផ្លូវការដែលមានសុពលភាពដើម្បីបើកគណនីដូចជា៖អត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន ប័ណ្ណបើកបរ ឬសៀវភៅគ្រួសារដែលមានបិទរូបថតជាដើម។
‣ជួបជាមួយមន្ត្រីសេវាអតិថិជនដើម្បីបំពេញពាក្យស្នើសុំបើកគណនី។
‣ប្រគល់ប្រាក់ដែលត្រូវដាក់សន្សំ ហើយទទួលមកវិញនូវសៀវភៅសន្សំប្រាក់ ឬប័ណ្ណសន្សំប្រាក់ពីបុគ្គលិកអម្រឹត។

គណនីរីករាយ

Happy Account

ប្រាក់សន្សំដែលលោកអ្នកអាចធ្វើប្រតិបត្តិការបានតាមតម្រូវការ
ជាមធ្យោបាយសាមញ្ញមួយដែលផ្តល់ភាពងាយស្រួលដល់លោកអ្នកក្នុងការដាក់ប្រាក់សន្សំ និងដកប្រាក់គ្រប់ពេលវេលាទៅតាមតម្រូវការ។

សម្គាល់ៈ គណនីនេះ គឺសម្រាប់តែអតិថិជនជាឯកត្តជនប៉ុណ្ណោះ។

អត្ថប្រយោជន៍
‣ លោកអ្នកអាចជ្រើសរើសការដាក់ប្រាក់សន្សំជាប្រាក់រៀល ឬ ប្រាក់ដុល្លារ ឬ ប្រាក់បាត។
‣  លោកអ្នកអាចដាក់ប្រាក់ និងដកប្រាក់បានគ្រប់ពេលវេលារៀងរាល់ម៉ោងធ្វើការ។

អត្រាការប្រាក់
លក្ខខណ សមតុល្យក្នុងគណនី អត្រាការប្រាក់ប្រចំាឆ្នាំ
រៀល ដុល្លារ បាត រៀល ដុល្លារ បាត
ប្រចាំថ្ងៃ តូចជាង
400,000
តូចជាង
100
តូចជាង
4,000
3.50% 3.25% 3.50%
ប្រចាំថ្ងៃ ធំជាង ឬស្មើ
400,000
ធំជាង ឬស្មើ
100
ធំជាង ឬស្មើ
4,000
4.00% 3.75% 4.00%
** អម្រឹតសូមរក្សាសិទ្ធិក្នុងការផ្លាស់ប្តូរអត្រាការប្រាក់ដោយមិនមានការជូនដំណឹងជាមុន ។

គណនីប្រាថ្នា

Goal Account

ប្រាក់សន្សំដែលធ្វើឲ្យលោកអ្នកសម្រេចផែនការនាពេលអនាគត

គណនីប្រាថ្នា​ គឺជាប្រភេទគណនីប្រាក់បញ្ញើដែលមានកិច្ចសន្យា និងផែនការសន្សំច្បាស់លាស់ ដោយគ្រាន់តែដាក់ប្រាក់តម្កល់បន្តិចបន្តួចទៅតាមផែនការតែប៉ុណ្ណោះ។

សម្គាល់ៈ គណនីនេះ គឺសម្រាប់តែអតិថិជនជាឯកត្តជនប៉ុណ្ណោះ។

អត្ថប្រយោជន៍
‣ លោកអ្នកអាចជ្រើសរើសការដាក់ប្រាក់សន្សំជាប្រាក់រៀល ឬ ប្រាក់ដុល្លារ ឬប្រាក់បាត។
‣ លោកអ្នកនឹងទទួលបានអត្រាការប្រាក់ខុសៗគ្នា អាស្រ័យទៅលើចំនួន ទឹកប្រាក់ និងរយៈពេលដាក់សន្សំដែលលោកអ្នកបានជ្រើសរើស។

អត្រាការប្រាក់
លក្ខខណ្ដ ចំនួនប្រាក់តំកល់តិចបំផុតe អត្រាការប្រាក់ប្រចាំឆ្នាំ
រៀល ដុល្លារ បាត រៀល ដុល្លារ បាត
3-5ខែ តូចជាង 200,000 តូចជាង 50 តូចជាង 2,000 6.00% 4.50% 5.00%
ធំជាង ឬស្មើ 200,000 ធំជាង ឬស្មើ 50 ធំជាង ឬស្មើ 2,000 6.50% 4.75% 5.50%
6-8ខែ តូចជាង 200,000 តូចជាង 50 តូចជាង 2,000 6.50% 5.00% 5.50%
ធំជាង ឬស្មើ 200,000 ធំជាង ឬស្មើ 50 ធំជាង ឬស្មើ 2,000 7.50% 5.50% 5.75%
9-11ខែ តូចជាង 200,000 តូចជាង 50 តូចជាង 2,000 7.00% 5.50% 6.00%
ធំជាង ឬស្មើ 200,000 ធំជាង ឬស្មើ 50 ធំជាង ឬស្មើ 2,000 8.00% 6.00% 6.25%
12-36ខែ តូចជាង 200,000 តូចជាង 50 តូចជាង 2,000 7.50% 6.00% 6.50%
ធំជាង ឬស្មើ 200,000 ធំជាង ឬស្មើ 50 ធំជាង ឬស្មើ 2,000 8.00% 7.00% 6.75%
** អម្រឹតសូមរក្សាសិទ្ធិក្នុងការផ្លាស់ប្តូរអត្រាការប្រាក់ដោយមិនមានការជូនដំណឹងជាមុន ។

គណនីកើនទ្រព្យ

Wealthy Account

វិធីសាស្រ្តនៃការសន្សំដែលធ្វើឲ្យទឹកប្រាក់របស់លោកអ្នកកើនឡើងជានិច្ច
គណនីកើនទ្រព្យ នឹងផ្តល់ជូននូវអត្រាការប្រាក់ខ្ពស់រហូតដល់ទៅ ១០%។

អត្ថប្រយោជន៍
លោកអ្នកអាចជ្រើសរើសប្រាក់សន្សំ ជាប្រាក់រៀល ឬ ប្រាក់ដុល្លារ ឬ ប្រាក់បាត។
លោកអ្នកអាចជ្រើសរើសការដកការប្រាក់ប្រចាំខែ ឬដកការប្រាក់នៅកាលកំណត់ជាមួយអត្រាការប្រាក់ខុសៗគ្នា យោងទៅតាម រយៈពេលដែលលោកអ្នកបានជ្រើសរើស។

លក្ខខណ្ឌ ចំនួនទឹកប្រាក់តម្កល់តិចបំផុត អត្រាការប្រាក់ប្រចាំឆ្នាំ
ឯកត្តជន
រៀល ដុល្លារ បាត រៀល ដុល្លារ បាត
ដកការប្រាក់ប្រចាំខែ
3ខែ 200,000 50 2,000 3.25% 4.00% 4.00%
6ខែ 200,000 50 2,000 4.25% 4.50% 5.00%
9ខែ 200,000 50 2,000 4.75% 5.50% 5.50%
12ខែ 200,000 50 2,000 5.50% 6.00% 6.25%
18ខែ 200,000 50 2,000 5.75% 6.00% 6.50%
24ខែ 200,000 50 2,000 6.25% 6.25% 7.00%
30ខែ 200,000 50 2,000 6.75% 6.25% 7.50%
36ខែ 200,000 50 2,000 7.25% 6.25% 8.00%
48ខែ 200,000 50 2,000 7.25% គ្មាន គ្មាន
ដកការប្រាក់នៅកាលកំណត់ 1ខែ 200,000 50 2,000 3.50% 4.00% 4.00%
3ខែ 200,000 50 2,000 4.00% 4.50% 4.50%
6ខែ 200,000 50 2,000 5.00% 5.50% 5.50%
9ខែ 200,000 50 2,000 5.50% 6.00% 6.00%
12ខែ 200,000 50 2,000 7.25% 7.00% 7.75%
18ខែ 200,000 50 2,000 គ្មាន 7.00% 8.00%
24ខែ 200,000 50 2,000 8.25% 7.25% 8.00%
30ខែ 200,000 50 2,000 8.25% 7.25% 8.00%
36ខែ 200,000 50 2,000 8.25% 7.25% 8.25%
48ខែ 200,000 50 2,000 10.00% គ្មាន គ្មាន
** អម្រឹត សូមរក្សាសិទ្ធិក្នុងការកែប្រែអត្រាការប្រាក់ ដោយមិនមានការជូនដំណឹងជាមុន ។

គណនីពាណិជ្ជ

ប្រាក់សន្សំដែលជួយលោកអ្នកក្នុងការគ្រប់គ្រង់ប្រតិបត្តិការអាជីកម្ម
ជាមធ្យោបាយងាយស្រួលមួយ សម្រាប់ក្រុមហ៊ុនឯកជន សហគ្រាសខ្នាតតូច និងមធ្យម អង្គភាពអភិវឌ្ឍន៍... ក្នុងការចាត់ចែងសាច់ប្រាក់សម្រាប់ដំណើរការអាជីវកម្ម។

សំគាល់ : គណនីនេះ គឺសម្រាប់តែអតិថិជនស្ថាប័នប៉ុណ្ណោះ។

អត្ថប្រយោជន៍

លោកអ្នកមានជម្រើសក្នុងការប្រើប្រាស់គណនី ជាប្រាក់រៀល ឬ ប្រាក់ដុល្លារ ឬប្រាក់បាត។
លោកអ្នកអាចដាក់ប្រាក់ និងដកប្រាក់បានគ្រប់ពេលវេលា។
លោកអ្នកអាចប្រើប្រាស់គណនីពាណិជ្ជ ដើម្បីគ្រប់គ្រងលើការចាត់ចែងសាច់ប្រាក់ប្រចាំថ្ងៃ និងធ្វើប្រតិបត្តិការលើសេវាផ្សេងៗទៀតរបស់អម្រឹត។

អត្រាការប្រាក់

លក្ខខណ្ឌ សមតុល្យអប្បបរមាតម្កល់ក្នុងគណនី អត្រាការប្រាក់ប្រចាំឆ្នាំ
រៀល ដុល្លារ បាត រៀល ដុល្លារ បាត
ប្រចាំថ្ងៃ 200,000 50 2000 2.25% 1.25% 1.75%
** អម្រឹត សូមរក្សាសិទ្ធិក្នុងការកែប្រែអត្រាការប្រាក់ ដោយមិនមានការជូនដំណឹងជាមុន ។

គណនីតាមតម្រូវការ

គណនីតាមតម្រូវការ ផ្ដល់ជូនលោកអ្នកនូវភាពងាយស្រួល និងអាចបត់បែនក្នុងការដាក់ និងដកប្រាក់បានគ្រប់ពេលវេលាទៅតាមតម្រូវការ។


អត្ថប្រយោជន៍
‣ លោកអ្នកអាចមានជម្រើសក្នុងការប្រើប្រាស់គណនីជាប្រាក់រៀល ឬ ប្រាក់ដុល្លារ ឬ ប្រាក់បាត។
‣ លោកអ្នកអាចដកប្រាក់ ដាក់ប្រាក់ ផ្ទេរប្រាក់ និងធ្វើប្រតិបត្តិការផ្សេងទៀតបានគ្រប់ពេលវេលា។
‣ លោកអ្នកនឹងទទួលបាននូវសុវត្ថិភាព និងជៀសវាងនូវការបាត់បង់សាច់ប្រាក់ដោយប្រការផ្សេងៗដែលកើតឡើង ដោយចៃដន្យ។
‣ លោកអ្នកនឹងទទួលបាននូវចំណូលពីការប្រាក់ដែលអាចជួយផ្គត់ផ្គង់ទៅលើការចំណាយផ្សេងៗ។
‣ មានភាពសម្បូរបែបនៅក្នុងការប្រើប្រាស់ផលិតផល និងសេវាកម្មនានារបស់ អម្រឹត។
‣ លោកអ្នកអាចស្នើសុំប័ណ្ណ អេ ធី អឹម សម្រាប់សម្រួលក្នុងការធ្វើប្រតិបត្តិការប្រចាំថ្ងៃ។

អត្រាការប្រាក់

សមតុល្យក្នុងគណនី អត្រាការប្រាក់ប្រចាំឆ្នាំ
ប្រាក់រៀល ប្រាក់រៀល
តិចជាង ឬ ស្មើ ៤០០.០០០ ០,៥%
ច្រើនជាង ៤០០.០០០ ដល់ ២.០០០.០០០ ១%
ច្រើនជាង ២.០០០.០០០ ២%
ប្រាក់ដុល្លារ ប្រាក់ដុល្លារ
តិចជាង ឬ ស្មើ ១០០ ០,៥%
ច្រើនជាង ១០០ ដល់ ៥០០ ១%
ច្រើនជាង ៥០០ ២%
ប្រាក់បាត ប្រាក់បាត
តិចជាង ឬ ស្មើ ៤.០០០ ០,៥%
ច្រើនជាង ៤.០០០ ដល់ ២០.០០០ ១%
ច្រើនជាង ២០.០០០ ២%
** អម្រឹត សូមរក្សាសិទ្ធិក្នុងការកែប្រែអត្រាការប្រាក់ ដោយមិនមានការជូនដំណឹងជាមុន ។

សមតុល្យក្នុងគណនីករណីអតិថិជនស្នើសុំប័ណ្ណ អេ ធី អឹម
លក្ខខណ្ឌ ប្រាក់រៀល ប្រាក់ដុល្លារ ប្រាក់បាត
សមតុល្យសាច់ប្រាក់ពេលបើកគណនីសម្រាប់ប័ណ្ណ អេ ធី អឹម បៃតង ៤០.០០០ ១០ ៤០០
សមតុល្យសាច់ប្រាក់ពេលបើកគណនីសម្រាប់ប័ណ្ណ អេ ធី អឹម មាស ២.០០០.០០០ ៥០០ ២០.០០០
សមតុល្យសាច់ប្រាក់អប្បបរមាក្រោយបើកគណនីសម្រាប់ប័ណ្ណ អេ ធី អឹម បៃតង ២០.០០០ ២០០
សមតុល្យសាច់ប្រាក់អប្បបរមាក្រោយបើកគណនីសម្រាប់ប័ណ្ណ អេ ធី អឹម មាស ២០០.០០០ ៥០ ២.០០០
** អម្រឹត សូមរក្សាសិទ្ធិក្នុងការកែប្រែលក្ខខណ្ឌខាងលើ ដោយមិនមានការជូនដំណឹងជាមុន ។

តំបន់ប្រតិបត្តិការរបស់អម្រឹត

img



img
ភ្ជាប់ទំនាក់ទំនងជាមួយ អម្រឹត តាមរយៈ