EN KH
អម្រឹត រៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ចំណេះដឹងផ្នែកហិរញ្ញវត្ថុ”នៅខេត្តសៀមរាប

អម្រឹត រៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី ចំណេះដឹងផ្នែកហិរញ្ញវត្ថុ រយៈ៤ថ្ងៃក្នុងខេត្តសៀមរាបពោលគឺចាប់ពីថ្ងៃទី ១១ មិថុនា ដល់ ១៤ មិថុនា ឆ្នាំ២០១៩ ដោយមានសិក្ខាកាមចុះឈ្មោះចូលរៀនចំនួន៣០០នាក់។

img

កម្មវិធីបណ្ដុះបណ្ដាលនេះផ្ដោតសំខាន់លើ ការសន្សំប្រាក់ដ៏មានប្រសិទ្ធភាព និងចំណេះដឹងមូលដ្ឋានក្នុងវិស័យហិរញ្ញវត្ថុ។

កញ្ញា កែវ ធីតា មន្ត្រីជាន់ខ្ពស់ផ្នែកបរិស្ថាន និងសង្គម នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ពន្យល់ថា សិក្ខាកាមដែលបានចូលរៀនក្នុងវគ្គសិក្សានេះនឹងទទួលបានចំណេះផ្នែកគ្រប់គ្រងសាច់ប្រាក់ របៀបសន្សំ និងទីកន្លែងទុកដាក់ប្រាក់ដ៏មានសុវត្ថិភាព អត្ថប្រយោជន៍នៃការសន្សំ និងការប្រើប្រាស់ហិរញ្ញវត្ថុក្នុងជីវភាពប្រចាំថ្ងៃ។


img

“នេះគឺជាការយកចិត្តទុកដាក់មួយរបស់ អម្រឹត ចំពោះបងប្អូននៅតាមបណ្ដាលខេត្តដែលខ្វះចំណេះដឹងផ្នែកហិរញ្ញវត្ថុ ជាពិសេសគឺស្ត្រីមេផ្ទះ។” មន្ត្រីជាន់ខ្ពស់រូបនេះបញ្ជាក់បន្ថែម។

លោកស្រី ទុន និស្ស័យ ដែលបានចូលរៀនក្នុងវគ្គបណ្ដុះបណ្ដាល ចំណេះដឹងផ្នែកហិរញ្ញវត្ថុ នាថ្ងៃទី១១ មិថុនា នៅសង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប បានលើកឡើងថា “កាលពីមុនខ្ញុំមិនចេះចាត់ចែងលុយកាក់របស់ខ្ញុំនោះទេ បន្ទាប់ពីបានរៀនវគ្គនេះចប់ ខ្ញុំអាចចេះបែងចែកលុយកាក់ណាខ្លះដែលត្រូវចាយ និងលុយកាក់ណាខ្លះមិនត្រូវចំណាយ និងយកលុយទៅសន្សំនៅធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុណាដែលទទួលស្គាល់ដោយរាជរដ្ឋាភិបាល”។


img

វគ្គបណ្ដុះបណ្ដាលនេះនឹងប្រព្រឹត្តទៅរយៈពេល៤ថ្ងៃ ដែលថ្ងៃទី១១ និង១២មិថុនាធ្វើនៅសង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប ខណៈថ្ងៃទី១៣ និង១៤មិថុនា ធ្វើនៅសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ដោយក្នុងមួយថ្ងៃមានសិក្ខាកាមចូលរួមប្រមាន៧៥នាក់។

សូមបញ្ជាក់ថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ចំណេះដឹងផ្នែកហិរញ្ញវត្ថុ” ដល់សិក្ខាកាមតាមបណ្ដាលខេត្តក្រុងទាំង២៥ចាប់តាំងពីឆ្នាំ២០១១មក ដោយគិតត្រឹមឆ្នាំ២០១៩នេះសិក្ខាកាមដែលបានចូលរៀនសរុបចំនួនប្រមាណជាង ៤.០០០ នាក់ ក្នុងនោះ អម្រឹត ក៏តែងតែបញ្ជ្រាបការយល់ដឹងអំពីបរិស្ថាន និងវិធានការការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកផងដែរ។

តាមរយៈការផ្ដល់សេវាកម្មផ្នែកហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ និងប្រសិទ្ធភាព ព្រមទាំងការការពារអតិថិជន និងទំនួលខុសត្រូវសង្គម អម្រឹត ទទួលបានវិញ្ញាបណ្ណប័ត្រ ការការពារអតិថិជន នៅឆ្នាំ២០១៨ ពី Smart Campaign ដែលជាអង្គការអន្តរជាតិទទួលខុសត្រូវលើគោលការណ៍ការពារអតិថិជនក្នុងវិស័យហិរញ្ញវត្ថុ។

បច្ចុប្បន្ននេះ អម្រឹត មានបុគ្គលិកប្រមាណជាង ៤.០០០ នាក់កំពុងបម្រើអតិថិជនសរុបជាង ៤៦៥.០០០ នាក់ តាមរយៈការិយាល័យប្រតិបត្តិចំនួន ១៥៦ សាខា ទូទាំងប្រទេសកម្ពុជា ដែលមានប្រាក់បញ្ញើសរុបជាង ៤៧៥ លានដុល្លារសហរដ្ឋអាមេរិក សំពៀតឥណទានសរុបប្រមាណជិត៩០០ លានដុល្លារសហរដ្ឋអាមេរិក និងទ្រព្យសកម្មជាង ១ពាន់លានដុល្លារសហរដ្ឋអាមេរិក៕


img


img


img


img


img


img


img


img

តំបន់ប្រតិបត្តិការរបស់អម្រឹត

img



img
ភ្ជាប់ទំនាក់ទំនងជាមួយ អម្រឹត តាមរយៈ