EN KH

អភិបាលកិច្ច


ក្រុមប្រឹក្សាភិបាល ចំនួន ៧ រូប៖

Board of directors
លោក Claude FALGON
ប្រធានក្រុប្រឹក្សាភិបាល
Board of directors Board of directors Board of directors
លោក Steven Duchatelle,
សមាជិកក្រុមប្រឹក្សាភិបាល
លោកស្រី Estelle Darie Rousseau
សមាជិកក្រុមប្រឹក្សាភិបាល
លោក កាយ ឡូត
សមាជិកក្រុមប្រឹក្សាភិបាល
Board of directors Board of directors Board of directors
លោក Paphon MANGKHALATHANAKUN
សមាជិកក្រុមប្រឹក្សាភិបាល
លោក ស្រេង សំឱក
សមាជិកក្រុមប្រឹក្សាភិបាល
លោក John McGinley,
សមាជិកក្រុមប្រឹក្សាភិបាល

គណៈកម្មាធិការសវនកម្ម

គណៈកម្មាធិការសវនកម្មត្រូវបានបង្កើតឡើង និងដឹកនាំដោយសមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យមួយរូប ដែលជាផ្នែកមួយយ៉ាងសំខាន់នៃអភិបាលកិច្ចរបស់អម្រឹត។ គណៈកម្មាធិការជួបប្រជុំយ៉ាងតិចចំនួន បួនដង ក្នុងមួយឆ្នាំ និងជួបប្រជុំតាមការចាំបាច់។ គោលបំណងសំខាន់របស់គណៈកម្មាធិការសវនកម្មរួមមាន៖ រួតពិនិត្យទៅលើប្រសិទ្ធភាពនៃមុខងារសវនម្មផ្ទៃក្នុង ​ក្នុងបរិបទគ្រប់គ្រង់ហានិភ័យ កម្រិតអម្រឹតទាំងមូល។ ត្រួតពិនិត្យទៅលើសុចរិតភាពនៃរបាយការណ៍ហរិញ្ញវត្ថុ គណនេយ្យ និងដំណើរការរៀបចំរបាយការណ៍ហរិញ្ញវត្ថុ ព្រមទាំងរបាយការណ៍ហរិញ្ញវត្ថុដែលបានធ្វើសវនកម្ម។ ត្រួតពិនិត្យទៅលើការអនុលោមតាមគោលនយោបាយ​ នីតិវិធីរបស់អម្រឹត ច្បាប់ និងបទបញ្ញត្តិផ្សេងៗដែលពាក់ព័ន្ធ។

ត្រួតពិនិត្យទៅលើឯករាជ្យភាព​ និងគុណវុឌ្ឍ​ របស់ក្រុមហ៊ុនគណនេយ្យសាធារណៈដែលបានចុះបញ្ជី (សវនករឯករាជ្យ)។

បេសកកម្មរបស់គណៈកម្មាធិការសវនកម្ម

បេសកកម្មរបស់គណៈកម្មាធិការសវនកម្ម គឺដើម្បីធានានូវប្រសិទ្ធភាព និង​ប្រសិទ្ធផលនៃតួនាទីសវនកម្មផ្ទៃក្នុង និងប្រព័ន្ធត្រួតពិ និត្យផ្ទៃក្នុង ព្រមទាំងធានាឲ្យមានភាពគ្រប់គ្រាន់នៃរបាយការណ៏ និងនីតិវិធីក្នុងការធ្វើសេចក្តីសម្រេចចិត្ត។

សិទ្ធអនុម័តរបស់គណៈកម្មាធិការសវនកម្ម

‣គណៈកម្មាធិការសវនកម្មត្រូវបានផ្តល់សិទ្ធដោយក្រុមប្រឹក្សាភិបាល ដើម្បីសម្រេចលើបញ្ហានានាឬធ្វើការស៊ើបអង្កេត ក្នុងដែនកំណត់ទំនួលខុសត្រូវរបស់ខ្លួន។ ក្នុងគោលបំណងនេះ គណៈកម្មាធិការសវនកម្មត្រូវបានផ្តល់សិទ្ធអំណាចដើម្បី៖
‣ស្វែងរកព័ត៌មាននានាដែលខ្លួនមានតម្រូវការពីនិយោជិក ឬភាគីខាងក្រៅ។
‣ជួបជាមួយមន្រ្តីរបស់អម្រឹត សវនករខាងក្រៅ ឬអ្នកប្រឹក្សាខាងក្រៅតាមការចាំបាច់។
‣ទទួលបានការប្រឹក្សាផ្នែកច្បាប់ពីខាងក្រៅ គណនេយ្យករ ឬអ្នកជំនាញឯករាជ្យដើម្បីផ្តល់ប្រឹក្សាឬជួយក្នុងការធ្វើការស៊ើបអង្កេតជំនួសគណៈកម្មាធិការ។

ទំនួលខុសត្រូវរបស់គណៈកម្មាធិការសវនកម្ម

កាតព្វកិច្ចរបស់គណៈកម្មាធិការគឺដើម្បីពិនិត្យមុខងារសវនកម្មផ្ទៃក្នុង និងសវនកម្មឯករាជ្យ តាមដានត្រួតពិនិត្យទៅលើសុចរិតភាព នៃរបាយការណ៍ហរិញ្ញវត្ថុ ធានាការអនុលោមទៅតាមគោលនយោបាយផៃ្ទក្នុង ច្បាប់និងបទបញ្ញតិ្តដែលមានជាធរមាន ព្រមទាំងពិនិត្យការគ្រប់គ្រងហានិភ័យ ប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ដើម្បីផ្តល់អនុសាសន៍សម្រាប់កែលម្អ។

សមាជិករបស់គណៈកម្មាធិការសវនកម្ម

គណៈកម្មាធិការសវនកម្មផ្ទៃក្នុងមានសមាជិក ៥ នាក់ គឺៈ 1- លោក Kay Lot ជាប្រធាន 2- លោកបណ្ឌិត Claud Falgon ជាសមាជិក 3-លោក David Paulson ជា​សមាជិក 4-លោក ស្រេង​ សំអោក​ ជា​សមាជិក 5- លោកអគ្គនាយក ឬលោកអគ្គនាយករង គឺជាអ្នកសង្កេតការណ៍ និង 6-នាយកសវនកម្មផ្ទៃក្នុង គឺជាលេខាធិការ និងអ្នករាយការណ៍។

នាយកដ្ឋានសវនកម្មផ្ទៃក្នុង
មុខងារសវនកម្មផ្ទៃក្នុង ឬនាយកដ្ឋានសវនកម្មផ្ទៃក្នុង ត្រូវបានបងើ្កតឡើងកុ្នងឆ្នាំ១៩៩៨ ដែលផ្នែកមួយយ៉ាងសំខាន់សម្រាប់អភិបាលកិច្ចល្អរបស់ អម្រឹត ហើយការទទួលខុសត្រូវរបស់នាយកដ្ឋាននេះ តូ្រវបានចែងនៅក្នុងគោលនយោបាលសវនកម្មផ្ទៃ ក្នុង។ នាយកដ្ឋានសវនកម្មផ្ទៃក្នុង គឺជានាយកដ្ឋានឯករាជ្យពីប្រតិបត្តិការទាំងអស់របស់អម្រឹត ហើយរាយការណ៍ដោយផ្ទាល់ទៅគណៈកម្មាធិការសវនកម្ម។

ចក្ខុវិស័យរបស់នាយកដ្ឋានសវនកម្មផ្ទៃក្នុង គឺដើម្បីទទួលបានការទទួលស្គាល់ជាសវនករផ្ទៃក្នុងប្រកបដោយវិជ្ជាជីវៈ ដែលផ្តល់អនុសាសន៍ទៅដល់ថ្នាក់គ្រប់គ្រង់ និងការពិគ្រោះយោបល់ប្រកបដោយការជឿទុកចិត្តដល់ក្រុមប្រឹក្សាភិបាល។
បេសកកម្មរបស់នាយកដ្ឋានសវនកម្មផ្ទៃក្នុង គឺដើម្បីផ្តល់ការវាយតម្លៃដោយឯករាជ្យនិងវិជ្ជាជីវៈ ទៅលើប្រតិបត្តិការរបស់ អម្រឹត ដើម្បីលើកកម្ពស់ ប្រសិទ្ធភាពនិងប្រសិទ្ធផលប្រតិបត្តិការឲ្យកាន់តែប្រសើរឡើង ទៅលើប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងនិងការអនុវត្តន៍ទៅតាមគោលនយោបាយផ្ទៃក្នុង ច្បាប់និងបទបញ្ញតិ្តផ្សេងៗ។
បុគ្គលិកគ្រប់គ្រងជាន់ខ្ពស់
Board of directors

លោក ជា ផល្លារិន
អគ្គនាយក


Board of directors

លោក ដុស ឌីន
អគ្គនាយករង


Board of directors Board of directors Board of directors
លោក ជីម គង់ហ៊ុយ
នាយកអង្គភាពផ្នែកលក់
លោក Patrice VIGNES
នាយកអង្គភាពផ្នែកហិរញវត្ថុ
លោក COOL Luc
នាយកអង្គភាពផ្នែកហានិភ័យ
Board of directors Board of directors Board of directors
លោកស្រី លឹម សុផា
នាយិកាអង្គភាព
ធនធានមនុស្ស
លោកស្រី អ៊ែលីណូ រីហ្គាណា
នាយិកាអង្គភាពប្រតិបត្តិព័ត៌មានវិទ្យា
លោកស្រី ស៊ូ ម៉ុន្នីវ័គ
នាយិកាអង្គភាព
អភិវឌ្ឍន៍អាជីវកម្ម
Board of directors Board of directors Board of directors Board of directors
លោក លាវ វិប៊ែល
នាយកបណ្តាញ
និងចែកចាយឌីជីថល
លោក ទាង ស្រេង
នាយកបណ្តុះបណ្តាល
និងអភិវឌ្ឍន៍សមត្ថភាព
លោក តាន់ យូហៃ
នាយកផ្នែកលក់
ផលិតផលឥណទាន
លោក នូ ប៊ុណ្ណារិទ្វ
នាយកផ្នែកលក់សេវាហិរញ្ញវត្ថុ
Board of directors Board of directors Board of directors Board of directors
លោក សេង ហោ
នាយកផែនការ
និងរចនាសម្ព័ន្ធសាខា
លោក ផង់ ប៉ូលីណា
នាយកសាខាខេត្ត (ភ្នំពេញ)
លោកស្រី ហេង សុទ្ធាវី
នាយិកាម៉ាឃីតធីង
លោក រុំ រដ្ឋា
នាយកអភិវឌ្ឍន៍ផលិតផល
ឥណទាន
Board of directors Board of directors Board of directors Board of directors
លោក អំ សារ៉េត
នាយកហិរញ្ញវត្ថុ
លោក គិន ណារ៉ា
នាយកកិច្ចការរដ្ឋបាល
លោក លន់ លាងអេង
នាយករតនាគារ
លោក ឆន សុជាតិ,
នាយកហេដ្ឋារចនាសម័្ពន្ធ
និងប្រតិបត្តិព័ត៌មានវិទ្យា
Board of directors Board of directors Board of directors
លោក លី ប៊ុនថា
នាយកអភិវឌ្ឍ និងដោះស្រាយព័ត៌មានវិទ្យា
លោក ផាត់ រតនា
នាយកសាខាខេត្ត (ភ្នំពេញ)
លោក ម៉ក់ វិចិត្រ
នាយកសេវាកម្មហិរញវត្ថុ

រចនាសម្ព័នបុគ្គលិក

Board of directors

តំបន់ប្រតិបត្តិការរបស់អម្រឹត

img



img