EN KH

កាវិវឌ្ឍ



2017 អម្រឹត ទទួលបានវិញ្ញាបនបត្រមាស លើអនុលោមភាពសារពើពន្ធ ពីអគ្គនាយកដ្ឋានពន្ធដារ ដែលមានសុពលភាពសម្រាប់ឆ្នាំ២០១៧-១៨ និងបានឲ្យដំណើរការម៉ាស៊ីនអេធីអឹម នៅតាមសាខា ចំនួន ២០ និងបានចូលរួមជាមួយ National Shared Switch scheme។ ជាមួយនឹងការដាក់ឲ្យដំណើរការឥណទានអាជីវកម្មរយៈពេលខ្លី អម្រឹត អាចផ្តល់នូវដំណោះស្រាយពេញលេញសម្រាប់សហគ្រាសធុនតូច និងមធ្យម។ ដោយបានទទួលជំនួយបច្ចេកទេសពី អម្រឹត Advans Myanmar បានបើកសាខាដំបូងរបស់ខ្លួន នៅខែមេសា ឆ្នាំ២០១៦។
2016 អម្រឹត ទទួលបានជំនួយពី UNCDF សម្រាប់អភិវឌ្ឍន៍គម្រោងសេវាកម្មហិរញ្ញវត្ថុ (សេវាគ្រួសាររីករាយ) កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦។
2015 អម្រឹត បានដាក់ឲ្យប្រើប្រាស់នូវសេវាហិរញ្ញវត្ថុចល័ត កាលពីខែសីហា បន្ទាប់ពីក្លាយជាបុត្រ សម្ព័ន្ធពេញលេញរបស់ Advans នៅក្នុងខែមីនា ។ Advans SA FMO និង IFC បានទិញយកភាគហ៊ុនរបស់ GRET និង PROPARCO ។ អម្រឹត បានចូលរួមក្នុងពិធីខួបទី១០ឆ្នាំ របស់ Advans ទាំងក្នុងនិងក្រៅ ។
2014 អម្រឹត បានដាក់ឲ្យប្រើប្រាស់នូវប្រព័ន្ធស្នូលរបស់ធនាគារគឺ T២៤ និង ឥណទានកសិកម្ម។
2013 អម្រឹត បានដាក់ឲ្យប្រើប្រាស់នូវឥណទានសហគ្រាសខ្នាតតូច និងមធ្យម ព្រមទាំងបានធ្វើតេស្តសាកល្បងផលិតផលកសិកម្ម (AGRIFIN) ដែលជាផលិតផលនៅតាមជនបទ បង្កើតឡើងដើម្បីផ្តល់ជូនសហគ្រិនកសិកម្មខ្នាតតូច និងមធ្យម ជាមួយនឹងតម្រូវការដើមទុន ដើម្បីពង្រីកសកម្មភាពរបស់ខ្លួន។
2012 Advans SA បានបង្កើនភាគហ៊ុនដល់ ៤៤.៤២% នៃដើមទុនសរុប ដោយទិញយកភាគហ៊ុនរបស់ Oikocredit។ អម្រឹត បានពង្រឹងវិធីសាស្រ្ត និងមូលដ្ឋានក្នុងការគ្រប់គ្រងសាច់ប្រាក់នៃឥណទានបុគ្គល និងធ្វើតេស្តសាកល្បងផលិតផលឥណទានសហគ្រាសខ្នាតតូច និងមធ្យម។
2009 នៅខែមករា អម្រឹត បានទទួលអាជ្ញាប័ណ្ណទទួលប្រាក់បញ្ញើពីសាធារណជន។ នៅដំណាច់ឆ្នាំដដែល សាខាទាំងអស់របស់ អម្រឹត ត្រូវបានរៀបចំរួចជាស្រេច ដើម្បីទទួលប្រាក់បញ្ញើពីសាធារណជន។
2008 យោងតាមច្បាប់ស្តីពីធនាគារនៅកម្ពុជា Advans បានក្លាយជាភាគទុនិកនាំមុខ និងជាភាគទុនិកមានឥទ្ធិពល ដោយមានភាគហ៊ុនចំនួន ៣១,៣២%។ SIDI និង I&P បានចាកចេញ ហើយ FMO Oikocredit និង PROPARCO ចូលមកវិនិយោគ។
2007 Botta (ក្រុមហ៊ុនវិនិយោគរបស់បុគ្គលិកអម្រឹត) បានក្លាយជាភាគទុនិក។
2006 Advans SA SICAR បានក្លាយជាភាគទុនិក។ Advans SA គឺជាក្រុមហ៊ុនបណ្តាក់ទុនវិនិយោគមួយ បង្កើតនៅឆ្នាំ២០០៥ ដោយ Horus Development Finance ដែលមានការចូលរួមពីស្ថាប័នហិរញ្ញវត្ថុធំៗ ដូចជា EIB KfW IFC AFD FMO និង CDC។
2004 គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អឺអឹមតេ ត្រូវបានប្តូរឈ្មោះជា “គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ”  នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០៤។ ភាគទុនិក LFP បានទិញយកភាគហ៊ុនរបស់ PROPARCO។
2003 I&P បានចូលជាម្ចាស់ភាគហ៊ុនថ្មីរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អឺអឹមតេ។
2002 គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អឺអឹមតេ ទទួលយកជាផ្លូវការនូវភាគទុនិកថ្មីចំនួនពីរបន្ថែមទៀតគឺ La Fayette Participations (LFP) ដែលជាបុត្រសម្ព័ន្ធរបស់ Horus-Development Finance និង PROPARCO (ជាមួយនឹងការរួមបញ្ចូលដើមទុន ២០% នៃភាគហ៊ុនសរុប)។
2001 អឺអឹមតេ បានទទួលអាជ្ញាប័ណ្ណជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ពីធនាគារជាតិនៃកម្ពុជា ។
2000 ជាមួយនឹងជំនួយផ្នែកប្រឹក្សាយោបល់ពី Horus-Development Finance គម្រោងនេះបានប្រែក្លាយជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត (អឺអឹមតេ) ដែលមានដើមទុនចុះបញ្ជីចំនួន ៣៣០ លានរៀល និងមានភាគទុនិកចំនួនពីរគឺ GRET និង SIDI ។
1991 GRET ដែលជាអង្គការក្រៅរដ្ឋាភិបាលរបស់ប្រទេសបារាំង បានបង្កើតគម្រោងសាកល្បងដើម្បីផ្តល់ឥណទានខ្នាតតូចបំផុតដល់ប្រជាជនកម្ពុជានៅតាមជនបទ។ គម្រោងសាកល្បងលើកដំបូងនេះ បានចាប់ផ្តើមដំណើរការ ជាមួយនឹងសេវាហិរញ្ញវត្ថុតែមួយគត់ ដែលត្រូវបានគេស្គាល់ថាជា ឥណទានក្រុមធានា ។  

តំបន់ប្រតិបត្តិការរបស់អម្រឹត

img



img
ភ្ជាប់ទំនាក់ទំនងជាមួយ អម្រឹត តាមរយៈ