EN KH

សេវាអម្រឹតដល់ផ្ទះ

អតិថិជនរបស់អម្រឹតដែលប្រើប្រាស់សេវាអម្រឹតដល់ផ្ទះ អាចធ្វើប្រតិបត្តិការដាក់ប្រាក់ ដកប្រាក់ នឹងផ្ទេរប្រាក់ (ផ្ទេរប្រាក់រវាងគណនី ឫផ្ទេរប្រាក់ពីគណនីទៅជាសាច់ប្រាក់) ពីគណនីតាមតម្រូវការរបស់ខ្លួនបានតាមរយៈបុគ្គលិកអម្រឹតដែលចុះផ្ដល់សេវាកម្ម ជួនដល់គេហដ្ឋាន ឬកន្លែងធ្វើអាជីវកម្មរបស់អតិថិជនដោយផ្ទាល់ ។ សេវាកម្មនេះអនុញ្ញាតឲ្យអតិថិជនដំណើរការសាច់ប្រាក់យ៉ាងមានសុវត្ថិភាព និងប្រកបដោយភាពងាយស្រួល។

mobile.jpg

សំគាល់៖ គណនីតាមតម្រូវការត្រូវបានភ្ជាប់សម្រាប់ប្រើប្រាស់ជាមួយសេវាអម្រឹតដល់ផ្ទះ ហើយគណនីនេះគឺសម្រាប់តែ អតិថិជនឯកត្តជនតែប៉ុណ្ណោះ។

១. អត្ថប្រយោជន៍
‣ មានសុវត្ថិភាព និងប្រកបដោយភាពងាយស្រួល។
‣ ផ្តល់សេវាកម្មដល់ទីកន្លែងអាជីវកម្ម និងគេហដ្ឋាន។
‣ ចំនួនទឹកប្រាក់ដាក់សន្សំបត់បែនតាមតម្រូវការ។
‣ អាចជ្រើសរើសប្រាក់សន្សំ ជាប្រាក់រៀល ប្រាក់ដុល្លារ ឬប្រាក់បាតតាមតម្រូវការ។
‣ គាំទ្រ និងផ្តល់ប្រឹក្សាផ្នែកហិរញ្ញវត្ថុដើម្បីជួយឲ្យអតិថិជនសម្រេចបានដូចក្តីប្រថ្នា។

២. ថ្លៃសេវា
‣ លោកអ្នកអាចប្រើប្រាស់សេវាអម្រឹតដល់ផ្ទះតាមរយៈមន្រ្តីសន្សំចល័តរបស់អម្រឹ់ត ដោយចំណាយត្រឹមតែ ៤.០០០រៀល ឫ ១ដុល្លារ ឫ ៤០បាត ក្នុងមួយខែតែប៉ុណ្ណោះសម្រាប់អតិថិជនម្នាក់។
‣ ការផ្តល់ជូនពិសេស រាល់អតិថិជនដែលចុះឈ្មោះប្រើប្រាស់សេវាអម្រឹតដល់ផ្ទះ អម្រឹតនឹងមិនគិតថ្លៃសេវា ៤.០០០រៀល ឬ ១ដុល្លា ឬ ៤០បាត សម្រាប់ខែដំបូងឡើយ។ លើសពីនេះទៀត អិថិជនអាចផ្ទេរប្រាក់ ៣ ដងដោយឥតគិតថ្លៃសេវាតាមរយៈមន្រ្តីសន្សំចល័ត សម្រាប់ខែដំបូងផងដែរ។
‣ ដាក់ប្រាក់ និងដកប្រាក់សន្សំ ដោយឥតគិតថ្លៃសេវា
‣ ថ្លៃសេវាផ្ទេរប្រាក់មានដូចខាងក្រោម៖
ចំនួនទឹកប្រាក់ផ្ទេរ ថ្លៃសេវា
ផ្ទេរប្រាក់រវាងគណនី ផ្ទេរប្រាក់ពីគណនី ទៅជាសាច់ប្រាក់
១ – ១០០ ដុល្លារ ០,៧៥ ដុល្លារ ១ ដុល្លារ
៤.០០០ – ≤ ៤០០.000 រៀល ៣.០០០ រៀល ៤.០០០ រៀល
៣០ – ≤ ៣.០០០ បាត ២០ បាត ៣០ បាត
១០០,០១ – ≤ ៥០០ ដុល្លារ ១ ដុល្លារ ១,៥ ដុល្លារ
៤០០.០០០,០១ – ≤ ២.០០០.០០០ រៀល ៤.០០០ រៀល ៦.០០០ រៀល
៣.០០០,០១ – ≤ ១៥.០០០ បាត ៣០ បាត ៤៥ បាត
៥០០,០១ – ៩៩៩ ដុល្លារ ២ ដុល្លារ ២,៥ ដុល្លារ
២.០០០.០០០,០១ – ៣.៩៩៩.០០០ រៀល ៨.០០០ រៀល ១០.០០០ រៀល
១៥.០០០,០១ – ២៩.៩៩០ បាត ៦០ បាត ៨០ បាត
**សម្គាល់៖ អម្រឹត សូមរក្សាសិទ្ធិក្នុងការកែប្រែថ្លៃសេវា ដោយមិនមានការជូនដំណឹងជាមុន។

៣. អត្រាការប្រាក់

មតុល្យក្នុងគណនី អត្រាការប្រាក់ប្រចាំឆ្នាំ
តិចជាង ឬ ស្មើ ៤០០.០០០ រៀល ០,៥%
តិចជាង ឬ ស្មើ ១០០ ដុល្លា ០,៥%
តិចជាង ឬ ស្មើ ៤.០០០ បាត ០,៥%
ច្រើនជាង ៤០០.០០០ ដល់ ២.០០០.០០០ រៀល ១%
ច្រើនជាង ១០០ ដល់ ៥០០ ដុល្លា ១%
ច្រើនជាង ៤.០០០ ដល់ ២០.០០០ បាត ១%
3 ច្រើនជាង ២.០០០.០០០ រៀល ២%
ច្រើនជាង ៥០០ ដុល្លា ២%
ច្រើនជាង ២០.០០០ បាត ២%
** សម្គាល់៖ អម្រឹត សូមរក្សាសិទ្ធិក្នុងការកែប្រែអត្រាការប្រាក់ ដោយមិនមានការជូនដំណឹងជាមុន ។

តំបន់ប្រតិបត្តិការរបស់អម្រឹត

img



img
ភ្ជាប់ទំនាក់ទំនងជាមួយ អម្រឹត តាមរយៈ