EN KH

អតិថិជន

img img

៨៥ភាគរយនៃប្រជាជនជាង១៣.៥លាននាក់ នៅក្នុងប្រទេសកម្ពុជារស់នៅតាមតំបន់ជនបទដែលជាកន្លែងដែលពួកគាត់ ចាប់ផ្តើមប្រកបមុខរបរកសិកម្មផ្សេងៗ សិប្បកម្ម អាជីវកម្មខ្នាតតូច និងសេវាកម្មច្រើនទៀត។ សព្វថ្ងៃរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់អាទិភាពមុនគេបង្អស់លើកម្មវិធីកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេសដែលដើរតួដ៏សំខាន់ក្នុងការបង្កើនកំរិតជីវភាព រស់នៅរបស់ប្រជាពលរដ្ឋអោយកាន់តែមានភាពល្អប្រសើរឡើង។

អាជ្ញាធរកម្ពុជាបានធ្វើអោយប្រសើរឡើងនូវការពឹងផ្អែករបស់ពួកគេលើវិស័យមីក្រូហិរញ្ញវត្ថុតាំងពីឆ្នាំ ១៩៩៥មកម្លេះនិងចាត់ទុកវិស័យមីក្រូហិរញ្ញវត្ថុថាជាការបង្ហាញនូវមធ្យោបាយក្នុងការអភិវឌ្ឍសហគមន៍។

ក្រុមប្រតិបត្តិករឥណទានជាង៩០នាក់ដែលរួមមានគ្រឹះស្ថានហិរញ្ញវត្ថុ និងអង្គការក្រៅរដ្ឋាភិបាលជាច្រើនបានចាប់ផ្តើមធ្វើនូវ ប្រតិបត្តិការប្រាក់បញ្ញើរនិងឥណទាននៅក្នុងប្រទេសកម្ពុជាប៉ុន្តែពួកគេទៅដល់ត្រឹមតែតំបន់តិចតួចប៉ុណ្ណោះនៃប្រជាពលរដ្ឋ ដែលរស់នៅតាមតំបន់ជនបទ។ ធនាគារពាណិជ្ជកម្មជាច្រើនមានទីតាំងនៅក្នុងទីក្រុងភ្នំពេញ និងក្នុងខេត្តក្រុងចំនួនប្រាំបី។មិនមានសាខាធនាគាពាណិជ្ជកម្មនៅក្នុងខេត្តចំនួន១៥ទៀតនៅក្នុងប្រទេសឡើយ។

ជាមួយការរីកលូតលាស់នូវការស្នើសុំនូវឥណទាននៅតាមតំបន់ជនបទវាមានតំរូវការចាំបាច់មួយដើម្បីពង្រីកឡើងនូវសកម្មភាព របស់អង្គការក្រៅរដ្ឋាភិបាលក្នុងលក្ខខណ្ឌមធ្យមមួយ។ នៅខណៈពេលដែលចំនួនអង្គការក្រៅរដ្ឋាភិបាលត្រូវបានរំពឹងទុកថានឹង ក្លាយជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលមានអាជ្ញាប័ណ្ណស្របច្បាប់ និងពង្រីកសកម្មភាពប្រាក់បញ្ញើរ និងកំចីរបស់ពួកគេអង្គការ ក្រៅរដ្ឋាភិបាលតូចៗដ៏ទៃទៀតក៏បានស្នើសុំជំនួយក្នុងការពង្រឹងសមត្ថភាពបច្ចេកទេសសំរាប់ការគ្រប់គ្រងហិរញ្ញវត្ថុ និងការប្រតិ បត្តិការរបស់ពួកគេយ៉ាងពេញលេញផងដែរ។

ផ្សព្វផ្សាយអម្រឹត

img

តំបន់ប្រតិបត្តិការរបស់អម្រឹតមាននៅក្នុងខេត្ត ព្រៃវែង កណ្តាល តាកែវ កំពង់ចាម ត្បូងឃ្មុំ កំពត ក្រុងព្រះសីហនុ ក្រុងកែប កោះកុង កំពង់ស្ពឺ កំពង់ឆ្នាំង ស្វាយរៀង កំពង់ធំ ភ្នំពេញ សៀមរាប បាត់ដំបង ប៉ៃលិន ក្រចេះ​ ឧត្តរមានជ័យ​ ពោធិ៍សាត់ បន្ទាយមានជ័យ ព្រះវិហារ ស្ទឹងត្រែង រតនៈគីរី និងមណ្ឌលគីរី។

ផ្នែកទីផ្សាររបស់អតិថិជនឈានដល់អត្រា ១២.២១% នៅក្នុងតំបន់ប្រតិបត្តិការរបស់អម្រឹត(គិតត្រឹម ថ្ងៃទី ៣១ ខែមីនាឆ្នាំ ២០១៧)។ អត្រានៃការ ចែកចាយសេវាឈានដល់ ​១៦.០៩% នៅក្នុងតំបន់ប្រតិបត្តិការរបស់ អម្រឹត។

NUMBER OF CLIENT DISBURSED (SC, IC & IGL)

img

LOAN DISBURSEMENT (SC, IC &IGL)-in 000' KHR

img

តំបន់ប្រតិបត្តិការរបស់អម្រឹត

img



img