EN KH
អម្រឹត រៀបចំសិក្ខាសាលាបុគ្គលិកគ្រប់គ្រងលើកទី១៥ ក្រោមប្រធានបទ «Leaders+» គោលបំណងសរុបលទ្ធផលអាជីវកម្មឆ្នាំ២០១៨ ពង្រឹងគុណភាពឆ្នាំ២០១៩


img

(សៀមរាប)៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត បានរៀបចំរៀបសិក្ខាសាលាបុគ្គលិកគ្រប់គ្រងលើកទី១៥របស់ខ្លួន ដែលមានរយៈពេល២ថ្ងៃ ក្នុងគោលបំណងបូកសរុបលទ្ធផលអាជីវកម្មឆ្នាំ២០១៨ និងពង្រឹងគុណភាព ឆ្នាំ២០១៩ ក្រោមប្រធានបទ «Leaders+»។

img

សិក្ខាសាលាបុគ្គលិកគ្រប់គ្រងលើកទី១៥នេះ ត្រូវបានរៀបចំរយៈពេល២ថ្ងៃជាប់គ្នា នាថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ នៅទីក្រុងសៀមរាប ខេត្តសៀមរាប នាសណ្ឋាគារសុខាអង្គរ ដែលមានការចូលរួមពីលោក ដុស ឌីន អគ្គនាយកនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត រួមនឹងថ្នាក់ដឹកនាំនិងបុគ្គលិកនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសរុបប្រមាណ៤៨០នាក់។

img

លោក ដុស ឌីន អគ្គនាយកអម្រឹត បានឲ្យដឹងថា «អម្រឹត គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឈានមុខគេនៅកម្ពុជាដែលផ្ដល់សេវាហិរញ្ញវត្ថុដល់ សហគ្រាសខ្នាតតូចបំផុត តូច និងមធ្យម ដល់ប្រជាជនដែលមានប្រាក់ចំណូលពីទាបទៅមធ្យម ដោយផ្ដោតជាចម្បងទៅលើវិស័យកសិកម្ម នៅតាមជនបទ ទីរួមស្រុក និងទីរួមខេត្តជាដើម។ អម្រឹត ផ្ដល់ជូននូវសេវា អេ ធី អឹម (ATM) និងប្រាក់កម្ចីច្រើនប្រភេទមានដូចជា៖ សេវាឥណទានក្រុមធានា, ឥណទានបុគ្គល, ឥណទានគេហដ្ឋាន, ឥណទានគ្រួសាររីករាយ ឥណទានសម្រេចប្រាថ្នា និងឥណទានសហគ្រាសខ្នាតតូចនិងមធ្យម»។



តំបន់ប្រតិបត្តិការរបស់អម្រឹត

img



img
ភ្ជាប់ទំនាក់ទំនងជាមួយ អម្រឹត តាមរយៈ