EN KH

ចំណាប់អារម្មណ៍របស់ប្រធានក្រុមប្រឹក្សាភិបាល

ឆ្នាំ២០១៦ ជាខួបលើកទី២៥ឆ្នាំរបស់ អម្រឹត ។ បន្ទាប់ពីកម្ពុជាងើបផុត ពីរបបវិបត្តិមនុស្សជាតិជាច្រើនទសវត្សរ៍កន្លងមកនេះ អម្រឹត បានអភិវឌ្ឍន៍ខ្លួនពី គម្រោងមួយរបស់អង្គការក្រៅរដ្ឋាភិបាល ទៅជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈាន មុខគេមួយ ក្នុងចំណោមគ្រឹះស្ថានធំៗបីក្នុងប្រទេសកម្ពុជា ។ បច្ចុប្បន្ន អម្រឹត មានភាគទុនិកដែលមានកិត្យានុភាពល្បីល្បាញ និងបានចូលរួមយ៉ាងពេញ លេញជាមួយក្រុមហ៊ុន Advans Group ដែលជាក្រុមគ្រឹះស្ថានហិរញ្ញវត្ថុផ្តល់ សេវាកម្ម ជូនសហគ្រាសខ្នាតតូចបំផុត តូច និងមធ្យមចំនួន ១០ប្រទេសនៅ ក្នុងតំបន់អាស៊ី និង អា្រហ្វិក។

img ក្នុងដំណាក់កាលដំបូង អម្រឹត បានផ្តល់កម្ចីមួយប្រភេទគឺ កម្ចីខ្នាតតូច បំផុត ទៅប្រជាពលរដ្ឋដែលបានចងក្រងជាក្រុមតូចៗ និងបេឡាភូមិ។ បច្ចុប្បន្ន អម្រឹត ផ្តល់សេវាហិរញ្ញវត្ថុច្រើនប្រភេទ រួមមាន៖ (១) ផលិតផលឥណទាននៅ តំបន់ជនបទ និងទីប្រជុំជនរួមទាំងកសិករ សហគ្រាសខ្នាតតូចបំផុត តូច និង មធ្យម និងឥណទានគេហដ្ឋាន ក្នុងគោលបំណងផ្តល់ហិរញ្ញប្បទាន ដល់ សកម្មភាពអាជីវកម្មរបស់អតិថិជន ឬការកែលម្អជីវភាពរស់នៅរបស់ពួកគាត់ ឲ្យល្អប្រសើរ (២) ផលិតផលប្រាក់បញ្ញើ ដូចជា គណនីសន្សំ គណនីប្រាក់បញ្ញើ មានកាលកំណត់ និងគម្រោងសន្សំផ្សេងៗ និង (៣) ផ្តល់សេវាកម្មជូនអតិថិជន គោលដៅ ដូចជា ការប្រមូលប្រាក់សន្សំនៅតាមផ្ទះអតិថិជន និងសេវាផ្ទេរប្រាក់។

ជាង២៥ឆ្នាំកន្លងមកនេះ អម្រឹត នៅតែរក្សានូវគោលដៅរបស់ខ្លួនដដែល ពោលគឺ ផ្តល់សេវាហិញ្ញវត្ថុជូនអតិថិជនគោលដៅ ទៅតាមតម្រូវការរបស់ពួក គាត់។ ចាប់តាំងពីបង្កើតឡើងមក អម្រឹត បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុង ការពន្លឿនការអភិវឌ្ឍសេវាហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា ហើយនឹងនៅតែបន្ត ធ្វើដូច្នេះទៀត តាមរយៈការពង្រីកបណ្តាញរបស់ខ្លួន និងការអភិវឌ្ឍផលិតផល ព្រមទាំងសេវាកម្មថ្មីៗ ដើម្បីឆ្លើយតបទៅនឹងបម្រែបម្រួលនៃតម្រូវការរបស់ អតិថិជន។ ការប្តេជ្ញាចិត្តរបស់ អម្រឹត ទៅកាន់អតិថិជនប្រកបដោយទំនួល ខុសត្រូវខ្ពស់ ត្រូវបានទទួលស្គាល់ក្នុងខែមិថុនា ឆ្នាំនេះ នៅពេលដែល អម្រឹត ទទួលបានវិញ្ញាបនបត្រពីក្រុមហ៊ុនស្តង់ដា SMART Campaign ។ កត្តានេះបាន ធើ្វឲ្យ អម្រឹត ស្ថិតនៅលំដាប់មុខគេក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា និងបញ្ជាក់ យ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការផ្តល់នូវដំណោះស្រាយផ្នែកហិរញ្ញវត្ថុ ប្រកបដោយនិរន្តរភាពជូនប្រជាពលរដ្ឋ ដែលមិនទាន់ទទួលបានសេវាធនាគារ នៅឡើយ។

ទោះបីជាមានការប្រកួតប្រជែងលើទីផ្សារមីក្រូហិរញ្ញវត្ថុខ្លាំង និងកង្វល់ អំពីបំណុលវ័ណ្ឌកកំពុងកើនឡើងក្តី ក៏ អម្រឹត នៅតែឈានមុខក្នុងទីផ្សារ និង រក្សាបានហានិភ័យឥណទានរបស់ខ្លួននៅកម្រិតអប្បបរមា។ ដោយសារតែ ទីផ្សារឥណទានក្រុមធានាមានភាពជោគជាំខ្លាំង អម្រឹត បានងាកមកផ្តោតលើ ការធ្វើពិពិធកម្មផលិតផលឥណទាន ដោយសង្កត់ធ្ងន់លើការអភិវឌ្ឍផលប័ត្រ សហគ្រាសខ្នាតតូច មធ្យម ខ ្នាតតូចបំផុត និងឥណទានកែលម្អគេហដ្ឋាន។ អម្រឹត បានបន្តអភិវឌ្ឍយុទ្ធសាស្រ្តរបស់ខ្លួន ឆ្លើយតបទៅនឹងការកាត់បន្ថយហានិភ័យ តាមរយៈការយកចិត្តទុកដាក់លើការអភិវឌ្ឍសកម្មភាពផ្តល់ឥណទានក្នុងតំបន់ មួយចំនួន និងតំបន់ដែលមានផលប៉ះពាល់តិចតួច ចំពោះបំណុលវ័ណ្ឌក។

អម្រឹត បានកសាង និងរក្សាកម្រិតប្រាក់ចំណេញខ្ពស់ នៅប៉ុន្មានឆ្នាំចុង ក្រោយ នេះដោយសារការបន្តពង្រីក និងការខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការ កែលម្អប្រសិទ្ធភាពរបស់ស្ថាប័ន។ កត្តានេះបានអនុញ្ញាតឲ្យ អម្រឹត ធ្វើការវិនិយោគ ប្រាក់ចំណេញរបស់ខ្លួន ក្នុងការកសាងសមត្ថភាព និងការអភិវឌ្ឍភាពខ្លាំងរបស់ ស្ថាប័ន នេះជាការផ្តល់ត្រឡប់ជូនទៅភាគទុនិកវិញ។ ភាពរឹងមាំផ្នែកហិរញ្ញវត្ថុ របស់ អម្រឹត គឺជាកត្តាចម្បង ដែលជំរុញដល់ការធ្វើពិពិធកម្មផលិតផល និង សេវាកម្មផ្សេងៗ ឲ្យកាន់តែមានភាពទូលំទូលាយជាងមុន ជូនអតិថិជននាឆ្នាំ ខាងមុខបន្តទៀត ។

ក្រុមហ៊ុន Advans Group បន្តគាំទ្រ អម្រឹត ក្នុងការអភិវឌ្ឍរយៈពេលវែង ចែករំលែកនូវគម្រោង និងផ្លាស់ប្តូរបេសកកម្មគ្នា។ គម្រោង Advans Myanmar ត្រូវបានរៀបចំឡើងកាលពីខែធ្នូ ដោយផ្តល់នូវឱកាសដល់ អម្រឹត ក្នុងការចាប់ ផ្តើមគម្រោង greenfield ជាមួយក្រុមហ៊ុន Advans ។ ដោយមានការខិតខំប្រឹង ប្រែងរវាងបុគ្គលិករបស់ Advans និង អម្រឹត បច្ចុប្បន្ននេះ ក្រុមការងារបានរៀបចំ បើកសាខាក្នុងឆ្នាំ២០១៧។ ដំណើរការដ៏ល្អនេះ គឺជាឱកាសក្នុងការសហការគ្នា រវាងអ្នកជំនាញរបស់ Advans និង អម្រឹត និងបង្កើនការផ្សព្វផ្សាយក្នុងតំបន់ អាស៊ី ដែលមានសារៈសំខាន់ខ្លាំងបំផុតដល់ការអភិវឌ្ឍរយៈពេលវែង។ ក្នុងខែ កញ្ញាឆ្នាំនេះ កិច្ចប្រជុំក្រុមប្រឹក្សាភិបាលរបស់ Advans SA បានប្រារព្ធធ្វើឡើង នៅរាជធានីភ្នំពេញ ដើម្បីទទួលស្គាល់ អម្រឹត ជាស្ថាប័នឆ្នើមក្នុងផ្នែកសង្គម និង ហិរញ្ញវត្ថុ ដែលជាស្ថាប័នមានទំនួលខុសត្រូវខ្ពស់ និងជាសាខាសំខាន់មួយរបស់ ក្រុមហ៊ុន Advans។

នៅប៉ុន្មានឆ្នាំខាងមុខទៀត យើងនឹងឃើញ អម្រឹត កែលម្អកម្រិត និង គុណភាពសេវាកម្មឲ្យកាន់តែប្រសើរឡើង រួមទាំងផលិតផលធានារ៉ាប់រងផ្នែក អាយុជីវិត និងធានារ៉ាប់រងខ្នាតតូចបំផុត ព្រមទាំងឥណទានវិបារូបន៍ ដែលនឹង ផ្តល់ភាពបទបែនកាន់តែច្រើន ងាយស្រួល និងរហ័ស ក្នុងការខ្ចីរយៈពេលខ្លី និង កែលម្អសេវាទូទាត់ ដែលផ្អែកលើបច្ចេកវិទ្យា (ម៉ាស៊ីនដកប្រាក់ស្វ័យប្រវត្តិ ផ្ទេរ អន្តរធនាគារដោយប្រព័ន្ធ National Switch និងធនាគារចល័ត) ដែលត្រូវបាន អនុញ្ញាតដោយបទបញ្ញតិ្តនានា។ ក្រៅពីបណ្តាញចែកចាយតាមបែបប្រពៃណី អម្រឹត មានគោលបំណងប្រើប្រាស់បណ្តាញចែកចាយបញ្ចូលគ្នាពីរទៀត ដើម្បី ធានាឲ្យបានថា អតិថិជនអាចទទួលបានសេវាកម្មនៅជិតផ្ទះ ឬជិតកន្លែងធ្វើការ របស់ពួកគាត់។ អម្រឹត នឹងពង្រឹងបន្ថែមលើគោលដៅចំណែកទីផ្សារជាក់លាក់ របស់អតិថិជន ដើម្បីផ្តល់កញ្ចប់ផលិតផលរួមជូនពួកគាត់ ដែលឆ្លើយតបទៅនឹងតម្រូវការ ក៏ដូចជាបង្កើនសុវត្ថិភាពផ្នែកហិរញ្ញវត្ថុផងដែរ។ អម្រឹត នឹងធ្វើការកែ លម្អប្រសិទ្ធភាពផ្នែកលក់ ដោយធានាថា អតិថិជនមានចំណេះដឹងពាក់ព័ន្ធអំពី ផលិតផលផ្សេងៗ តាមរយៈការលក់ផលិតផលចម្រុះនៅតាមសាខា និងការ ដំឡើងកម្មវិធីដែលផ្តល់ភាពងាយស្រួលបន្ថែមទៀតក្នុងការប្រើប្រាស់។

ចំពោះផ្នែកឥណទានវិញ អម្រឹត នឹងបន្តយកចិត្តទុកដាក់លើផលប័ត្រ ប្រាក់កម្ចីចំពោះឥណទានខ្នាតតូច មធ្យម និងឥណទានខ្នាតតូចបំផុត ហើយ នឹងផ្តល់បន្ថែមនូវឥណទានគេហដ្ឋាន ឥណទានកែលម្អគេហដ្ឋាន និងឥណទាន សម្ភារប្រើប្រាស់ ដើម្បីបំពេញតម្រូវការផ្នែកហិរញ្ញវត្ថុជូនអតិថិជន និងលើក កម្ពស់ជីវភាពរស់នៅរបស់ពួកគាត់។ គិតមកដល់បច្ចុប្បន្ន សកម្មភាពផ្តល់ ហិរញ្ញប្បទានកសិកម្ម នឹងនៅតែជាផ្នែកមួយសំខាន់នៃបេសកកម្មរបស់ អម្រឹត ជាពិសេសឥណទាននេះ នឹងមានតម្រូវការយ៉ាងច្រើននាឆ្នាំខាងមុខបន្តទៀត។ អម្រឹត នឹងរក្សាការយកចិត្តទុកដាក់ទៅលើការគាំទ្រផលប័ត្រប្រាក់កម្ចី ជាមួយ នឹងយុទ្ធសាស្រ្តគ្រប់គ្រងហានិភ័យឥណទានល្អ ដែលឆ្លុះបញ្ចាំងពីការអភិវឌ្ឍ ទីផ្សារបច្ចុប្បន្ន។

ជាទីបញ្ចប់ ខ្ញុំសូមថ្លែងអំណរគុណចំពោះថ្នាក់គ្រប់គ្រង និងបុគ្គលិក អម្រឹត ទាំងអស់ដែលបានបន្តប្តេជ្ញាចិត្តខ្ពស់ ព្រមទាំងបានលះបង់នូវពេលវេលា និង កំលាំង ដើម្បីជួយដល់ អម្រឹត ឲ្យទទួលបានជោគជ័យដូចសព្វថ្ងៃ។ ខ្ញុំក៏សូម អរគុណផងដែរចំពោះភាគទុនិកទាំងអស់ ក្នុងការបន្តការគាំទ្ររហូតមក។ យើង ទាំងអស់គ្នានឹងបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីធានាថា អម្រឹត នៅតែ ឈានមុខគេក្នុងវិស័យនេះ ដែលផ្តល់គុណភាព និងសេវាកម្មប្រកបដោយភាព ច្នៃប្រឌិតខ្ពស់ ដែលឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ដែលមិនទាន់ ទទួលបានសេវាហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា ៕

Claude FALGON,
នាយកប្រតិបត្តិ, Advans SA

តំបន់ប្រតិបត្តិការរបស់អម្រឹត

img



img