EN KH
វិធីប្រើ WING Money App ដើម្បីទូទាត់ប្រាក់កម្ចីប្រចាំខែជាមួយ អម្រឹត ដោយមិនអស់ថ្លៃសេវាកម្ម


img

ដើម្បីផ្ដល់ភាពកាន់តែងាយស្រួលដល់អតិថិជនរបស់ខ្លួនក្នុងការប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុនៅលើទូរសព្ទដៃ ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត បានសហការជាមួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ដាក់ឲ្យដំណើរការសេវាកម្មផ្ទេរប្រាក់ពីគណនីទៅគណនី និងសេវាកម្មដាក់ប្រាក់។

img

សម្រាប់អតិថិជនដែលកំពុងប្រើប្រាស់សេវាប្រាក់កម្ចីគ្រប់ប្រភេទរបស់ អម្រឹត អាចធ្វើការទូទាត់ប្រាក់កម្ចីប្រចាំខែបាននៅលើ WING Money App ដោយខ្លួនឯង មិនចាំបាច់អញ្ជើញទៅការិយាល័យរបស់ អម្រឹត ឬភ្នាក់ងារវីង ឡើយ ហើយអ្វីដែលកាន់តែពិសេសនោះគឺចាប់ពីថ្ងៃទី ០១ ខែមករា រហូតដល់ថ្ងៃទី ៣១ខែមីនា ឆ្នាំ២០១៩ រាល់ការទូទាត់ប្រាក់កម្ចីមកកាន់ អម្រឹត តាម WING Money App អតិថិជននឹងមិនអស់ថ្លៃសេវាកម្មទេ។

img



វិធីប្រើ

១៖ Log in ចូល WING Money App នៅលើទូរសព្ទដៃរបស់លោកអ្នក



img

២៖ ចុចលើមីនុយ Bills Payment



img

៣៖ ចុចលើមីនុយ FINANCE



img

៤៖ សម្រាប់អតិថិជនដែលត្រូវបង់ជាប្រាក់រៀលសូមចុចលើមីនុយ Amret (KHR) / សម្រាប់អតិថិជនដែលត្រូវបង់ជាប្រាក់ដុល្លារសូមចុចលើមីនុយ Amret (USD)



img img


៥៖ បំពេញលេខគណនី អម្រឹត និងចំនួនទឹកប្រាក់ដែលត្រូវបង់ ហើយចុចលើមីនុយ Pay ជាការស្រេច។


img img



គួរបញ្ជាក់ថា ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ អតិថិជនអាចប្រើប្រាស់សេវាកម្មដូចជា៖ ផ្ទេរប្រាក់ពីគណនីវីង ទៅគណនីអម្រឹត ពីគណនីអម្រឹត ទៅគណនីវីង ទូទាត់ប្រាក់កម្ចីអម្រឹត ដែលធ្វើប្រតិបត្តិការទាំងអស់នេះតាមរយៈ WING Money App ដោយខ្លួនឯងលើស្មាតហ្វូន គ្រប់ពេលវេលា គ្រប់ទីកន្លែងដោយមិនអស់ថ្លៃសេវា។
បន្ទាប់ពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ ទៅ អតិថិជនត្រូវបង់ថ្លៃសេវាចាប់ពី ២.០០០ រៀល ដល់ ៦.០០០ រៀលក្នុងមួយប្រតិបត្តិការអាស្រ័យលើទំហំទឹកប្រាក់ផ្ទេរ។



ខាងក្រោមជាតារាងតម្លៃសេវាលម្អិត៖



img

តំបន់ប្រតិបត្តិការរបស់អម្រឹត

img



img
ភ្ជាប់ទំនាក់ទំនងជាមួយ អម្រឹត តាមរយៈ