EN KH

តើមានអ្វីថ្មី

SMART Campaign ពានរង្វាន់វិញ្ញាបនប័ត្រការពារអតិថិជនយុទ្ធនាការដើម្បីអម្រឹត

កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦កន្លងទៅនេះ ថ្នាក់ដឹកនាំសមាគមធនាគារនៅកម្ពុជានិងសមា​គមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបប្រជុំជាមួយគណះគ្រប់គ្រងរបស់ធនាគារជាតិនៃកម្ពុជា។ កិច្ចប្រជុំផ្តោតលើការព្រួយបារម្ភក្នុងដំណើរអភិវឌ្ឍនៃវិស័យស្រូវ-អង្ករនាពេលថ្មីៗនេះ។​ យើងខ្ញុំជឿជាក់ថាមានដំណោះស្រាយមួយចំនួន ដែលគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុអាចធ្វើបាន ដើម្បីបន្តនិងពង្រីកការគាំទ្រស្ថាប័នពាក់ព័ន្ធនៅក្នុងវិស័យកសិកម្ម។ កិច្ចប្រជុំនេះបានឯកភាពលើចំនុចមួយចំនួនដូចតទៅ៖
១.ទោះបីជាតម្លៃស្រូវនៅទីផ្សារអន្តរជាតិហាក់នៅមានស្ថិរភាព តម្លៃស្រូវ​នៅ​កម្ពុជាហាក់បី​ដូចជាធ្លាក់ចុះបើតាមសហព័ន្ធស្រូវ-អង្ករកម្ពុជា ដែលបង្កើតនូវការព្រួយបារម្ភពីសុខមាលភាពរបស់ប្រជាកសិករនិង​និរន្តភាព​នៃវិស័យស្រូវ-អង្ករ។ យើងជឿថា នេះគឺជាបញ្ហា​​ក្នុងតំបន់ដែលបណ្តាលមកពីកត្តា​អាកាសធាតុ​មិន​អំណោយ​ផលនិង​ការប្រកួតប្រជែងដ៏ស្រួចស្រាលក្នុងតំបន់។
២.សមាគមធនាគារនៅកម្ពុជា និងសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​កម្ពុជា ​សូម​កោតសរសើរដល់ក្រសួង-ស្ថាប័ននានាដែលបានបំពេញតួនាទីយ៉ាងសកម្ម​ក្នុងការដោះស្រាយបញ្ហាប្រឈម​ជា​ប្រព័ន្ធនៅក្នុងវិស័យស្រូវ-អង្ករ ជាពិសេសក្រសួង​ពាណិជ្ជកម្មដែលបានខិតខំប្រឹងប្រែងស្វែង​រក​ទីផ្សារ​ថ្មីៗ​និងបង្កើនកូតាសម្រាប់អង្ករកម្ពុជា និងអគ្គិសនីកម្ពុជាដែលមានជំហរទន់ភ្លន់ចំពោះ​តម្លៃ​អគ្គិសនីសម្រាប់រោង​ម៉ាស៊ីនកិនស្រូវ ក៏ដូចជាកិច្ចប្រឹងប្រែងផ្សេងៗទៀតក្នុងការជាវនិងកំណត់តម្លៃស្រូវកម្ពុជា។

៣. ទោះបីជា​ធនាគារត្រូវ​អនុវត្ត​ការ​ផ្តល់កម្ចី​ដោយប្រុង​ប្រយ័ត្ន​ ដែលចាំបាច់ដើម្បីរក្សាស្ថិរភាពនិងភាពរឹងមាំរបស់វិស័យហិរញ្ញវត្ថុ យើង​ជឿជាក់​ថាការផ្តល់ហិរញ្ញប្បទានដល់វិស័យកសិកម្ម​ មាន​សារៈសំខាន់​ដូច​គ្នា​ចំពោះ​​សេដ្ឋកិច្ចនិង​ប្រជាពលរដ្ឋ​កម្ពុជា ព្រោះ​ថាប្រជាពលរដ្ឋ​មួយ​ភាគធំ​រស់នៅ​តំបន់​ជនបទ និង​មាន​ជីវភាព​​ពឹងផ្អែក​លើ​ការ​ប្រមូល​ផល​កសិកម្ម ។ រាជរដ្ឋាភិបាលកម្ពុជា និង​ធនាគារ​ជាតិនៃកម្ពុជា បាន​លើកទឹកចិត្តវិស័យ​ហិរញ្ញវត្ថុ​ក្នុង​ការ​គាំទ្រយ៉ាងសកម្ម​លើវិស័យ​កសិកម្ម​តាម​រយៈការ​ផ្តល់​កម្ចី​ទៅ​គ្រប់​ខ្សែ​សង្វាក់​ផលិតកម្ម​ស្រូវចាប់​ពី​កសិករ ម្ចាស់​រោង​ចក្រម៉ាស៊ីនកិនសូ្រវ និង​ពាណិជ្ជករ​ទិញ-លក់​ស្រូវ​ ។ ​ឥណទាន​លើ​វិស័យ​កសិកម្ម​មានប្រមាណ​ ២,៤៦០ ប៊ីលានដុល្លារអាមេរិក ស្មើនឹង ១៥% នៃឥណទាន​សរុប ។ ការផ្តល់ឥណទា​ន​ទៅ​វិស័យ​កសិកម្ម​ អាច​ផ្អែក​លើ​ស្ថានភាពហិរញ្ញវត្ថុ លំហូរ​សាច់​ប្រាក់​ ការ​រំពឹង​លើ​ការ​ទទួល​បានការ​ទូទាត់​ ប្រវត្តិ​នៃការទូទាត់ និង​ប្រវត្តិឥណទាន​តាម​រយៈ​ព័ត៌មាន​របស់​ការិយាល័យ​ឥណទាន​កម្ពុជា អាស្រ័យតាមជំនាញផ្សេងៗគ្នារបស់គ្រឹះស្ថាននីមួយៗ ដោយ​មិន​ផ្អែក​ទាំងស្រុង​តែ​ទៅ​លើការ​ដាក់​ទ្រព្យ​​បញ្ចាំនោះទេ។ សមាជិករបស់សមាគម ​ជឿជាក់​ថា​ហិរប្បទានសម្រាប់រោងម៉ាស៊ីនកិនស្រូវ ​​​ជាលទ្ធផលបាន​ដើរ​តួនាទី​យ៉ា​ង​សំខាន់​ក្នុង​ការគាំទ្រដល់ប្រជាកសិករខ្មែរយើង។

៤. សមាគមធនាគារនៅកម្ពុជា និងសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​កម្ពុជាសូមកោតសរសើរដល់ស្មារតីបុរេសកម្មនិងភាពជាអ្នកដឹកនាំដ៏រហ័សរហួនរបស់ធនាគារ​ជាតិ​នៃកម្ពុជា ជាក់ស្តែងតាមរយះការដាក់ឲ្យ​អនុវត្តវិធានការណ៍​មួយ​ចំនួន​ ដើម្បី​ពង្រឹង​មូលដ្ឋាន​ទុន​របស់​វិស័យធនាគារ​និងរក្សានូវសន្ទនិយភាពហិរញ្ញវត្ថុគ្រប់គ្រាន់។ ការ​ត្រួតពិនិត្យ​និងពង្រឹងការ​ប្រុង​ប្រយ័ត្នពី​ធនាគារ​ជាតិនៃកម្ពុជា នឹងធានា​ថា ​វិស័យ​ធនាគារ​នៅ​តែ​រឹងមាំ​ និងអាច​បន្ត​ផ្តល់​ទុនសម្រាប់ទ្រទ្រង់សេដ្ឋកិច្ច​។

៥. ទោះបីជា​បរិបទនៃ​វិស័យ​កសិកម្ម​មាន​ការ​ប្រែប្រួល​ខ្លាំងយ៉ាងណា​ក៏ដោយ ក៏​វិស័យ​ហិរញ្ញវត្ថុនឹងនៅ​តែបន្ត​ផ្តល់​ការ​កសាងសមត្ថភាព​ដល់សមាជិកសហគមន៍ស្រូវ-អង្ករ ​ក្នុង​​ពង្រឹងការគ្រប់គ្រង​លំហូរ​សាច់​ប្រាក់និង​អាចមាន​លក្ខណៈសម្បត្តិ​គ្រប់​គ្រាន់​ដើម្បីទទួលបានហិរញ្ញប្បទាន។​ ចំពោះប្រជា​កសិករវិញ​ សមាជិកនៃសមាគម​មីក្រូហិរញ្ញវត្ថុកម្ពុជា​មាន​ឆន្ទៈគោរពតាម​​គោលការណ៍ការ​ពារ​អតិថិជន របស់ Smart Campaign ដូចជា ការ​ផ្តល់​នូវ​ផលិតផល​សមស្រប ការ​ការពារ​បំណុល​​វ័ណ្ឌក ជម្រុញតម្លាភាព ការកំណត់អត្រាការប្រាក់សមស្រប សមភាពនិង​ការ​គោរព​អតិថិជន រក្សាការ​សម្ងាត់​ព័ត៌មាន​អតិថិជន​ និង​យន្តការ​ក្នុងការ​ដោះស្រាយទំនាស់​ ។
៦. ក្នុងស្ថានភាពដ៏លំបាកនេះ គ្រឹះ​ស្ថាន​ធនាគារ​និងហិរញ្ញវត្ថុ នឹង​បន្តផ្តល់​កម្ចី​ដល់​រោងម៉ាស៊ីន​កិនស្រូវ និង​ពាណិជ្ជករ​ទិញ-​លក់​ស្រូវ ​ដែល​មាន​លក្ខណៈសម្បត្តិ​គ្រប់​គ្រាន់​ក្នុង​កា​រទទួល​បាន​​ឥណទាន​ និង​គាំទ្រដល់អាជីវកម្ម​របស់ពួកគាត់​។ យើងខ្ញុំនឹងបន្ត​តាមដាន​ឥណទាន​ចំពោះ​វិស័យ​កសិកម្ម​ឲ្យបាន​ហ្មត់​ចត់ និង​ផ្តល់​ការគាំទ្រចាំបាច់។ យើងខ្ញុំជឿជាក់​ថា ភាពជោគ​ជ័យ​របស់​គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ​គឺ​អាស្រ័យ​ទាំង​ស្រុង​លើ​ជោគ​ជ័យ​របស់​អតិថិជន​របស់យើងខ្ញុំ។
img img
អំពីអម្រឹត

អម្រឹតជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជាដែលបម្រើដល់សហគ្រាសខ្នាតតូចបំផុតតូចនិងមធ្យមនិងប្រជាជនដែលមានចំណូលទាបនិងមធ្យមដោយផ្តោតលើតំបន់ជនបទកសិកម្មនិងស្រុកនិងខេត្តក្រុង។ អម្រឹតផ្តល់ជូននូវសេវាកម្មកម្ចីនិងប្រាក់បញ្ញើយ៉ាងទូលំទូលាយរួមទាំងឥណទានសាមគ្គីឥណទានបុគ្គលជំនួញខ្នាតតូចបំផុតគណនីសន្សំនិងប្រាក់បញ្ញើមានកាលកំណត់។
បច្ចុប្បន្ននេះអម្រឹតមានបុគ្គលិកជាង 3500 នាក់និងបម្រើអតិថិជនជាង 397.000 នាក់មកពីសាខាចំនួន 138 នៅទូទាំងប្រទេសកម្ពុជាដោយមានប្រាក់បញ្ញើសន្សំជាង 204 លានដុល្លារនិងប្រាក់កម្ចីសរុបចំនួនជាង 424 លានដុល្លារនិងទ្រព្យសម្បត្តិសរុបចំនួន 490 លានដុល្លារអាមេរិក។ សម្រាប់ព័ត៌មានបន្ថែមសូមទស្សនា

www.amret.com.kh.

តំបន់ប្រតិបត្តិការរបស់អម្រឹត

imgimg
ភ្ជាប់ទំនាក់ទំនងជាមួយ អម្រឹត តាមរយៈ