EN KH

តើមានអ្វីថ្មី

អ្នកជំនាញធនាគារ និង​គ្រឹះ​ស្ថាន​មី​ក្រូ​ហិរញ្ញវត្ថុ​ទូទាំង​ពិភព​លោក​ស្វែង​យល់​ពី​ផលិតផល​ច្នៃ​ប្រឌិតថ្មី របស់ អម្រឹត

រាជធានីភ្នំពេញថ្ងៃទី ២១ កក្កដា ២០១៥ -អ្នក​ជំនាញ​ជាន់​ខ្ពស់​មក​ពី​ស្ថាប័ន​មីក្រូ​ហិរញ្ញ​វត្ថុនិង​ធនាគារ​មក​ពី​ជុំវិញ​ពិភព​លោក​បាន​ធ្វើ​ទស្សនកិច្ច​សិក្សា​មួយ​រយៈ​ពេល​បួន​ថ្ងៃ​​នៅ​កម្ពុជា ដើម្បី​ស្វែង​យល់​អំពី​គម្រោង​ផ្តល់​ប្រាក់​កម្ចី​កសិកម្ម​ដ៏​ច្នៃ​ប្រឌិត​របស់​អម្រឹតជា​ស្ថាប័ន​​មីក្រូ​ហិរញ្ញវត្ថុ​ឈាន​មុខគេ​មួយ​នៅ​ក្នុង​ប្រទេស​។

img img


ទស្សនកិច្ច​សិក្សា​នេះ គឺ​ផ្ដោត​​លើ​ប្រធាន​បទ“តើ​ស្ថាប័ន​មីក្រូ​ហិរញ្ញវ​ត្ថុនិង​ធនាគារ​អាច​​បម្រើ​អតិថិជន​ជា​កសិករ​កាន់តែប្រសើរ​តាមរបៀបណា” ដែល​រៀប​ចំ​ដោយ​ គម្រោង “ការ​គាំ​ទ្រ​ហិរញ្ញវត្ថុ​វិស័យ​កសិកម្ម​”​ (AgriFin)របស់​ធនាគារ​​ពិភព​លោក ដោយ​សហការ​ជាមួយ​អម្រឹត។

អ្នក​ដែល​បាន​ចូល​រួម​ទស្សនកិច្ច​សិក្សា​នេះ គឺមានចំនួន ២១ នាក់ ដែលសុទ្ធជាអ្នក​ជំនាញ​មក​ពី​ធនាគារនិង​ស្ថាប័ន​​មីក្រូ​ហិរញ្ញវត្ថុ​មកពី​បណ្ដាប្រទេសជាច្រើនដូចជាប្រទេសកាណាដា នេប៉ាល់ ចិន អ៊ុយហ្គង់ដា និងអាមេរិក​ជាដើម។

អគ្គនាយករងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត លោក ដុស ឌីន បាន​និយាយ​ថា៖“ក្នុងនាមស្ថាប័នអម្រឹត យើងមានសេចក្តីរីករាយ និងមោទនភាពណាស់ដែលធនាគារពិភពលោកបានជ្រើសរើស​ស្ថាប័នរបស់យើង ដើម្បីអោយក្រុមគណៈប្រតិភូមកពីជាង១៣ប្រទេស ធ្វើទស្សនកិច្ចសិក្សានៅអម្រឹត ដើម្បីស្វែងយល់អំពី​ផលិតផលស្ថាប័នអម្រឹតដែលយើងមានផលិតផលឥណទានកសិកម្មសម្រាប់ប្រជា កសិករនៅក្នុង​ប្រទេស​កម្ពុជារបស់យើងនេះ។ អញ្ជឹងយើងមានសេចក្តីរីករាយនិងមានមោទនភាពខ្លាំងណាស់” ។ ​

ក្រុម​​អ្នក​ជំនាញ​ទាំង​នេះ បាន​ចុះ​ទៅ​ដល់​ការិយាល័យ​របស់​អម្រឹត​នៅ​មូលដ្ឋាន​ក្នុង​ខេត្ត​កំពង់ឆ្នាំង និងត្បូងឃ្មុំ ដោយ​ពួក​គាត់​បាន​ពិនិត្យ​មើល​ដំណើរ​ការ​កសិដ្ឋាន​ដែល​គ្រប់​គ្រង​ដោយ​អតិថិជន​របស់​អម្រឹត។
img


លោក កែវ សុគន្ធ ជាអតិថិជនឥណទានកសិកម្មរបស់អម្រឹត បាននិយាយថា “ប្រសិនបើយើងមានលុយ តែយើងអត់មានដី បើសិនខ្វះតិចតួច យើងអាចទៅខ្ចីបុលពីអម្រឹត ដើម្បីអភិវឌ្ឍ”។

ក្រុមអ្នកជំនាញក៏បាន​ពិនិត្យ​មើល​សេវា​​ហិរញ្ញវត្ថុ​​ចល័ត​​​ផង​ដែរ​​ ដែល​​សេវា​នេះ​ជួយ​ជុំរុញ​ឲ្យ​អម្រឹត​ពង្រីក​ការ​បម្រើ​សេវាកម្ម​របស់​ខ្លួន​នៅ​តាម​ទី​ជនបទ និង​​ផ្ដល់​​សេវា​​ដល់​​កសិករ​កាន់​តែ​មាន​ប្រសិទ្ធភាព​ជាង​មុន ។

អ្នកស្រី ហេង សុខហៀង ជាអតិថិជនអម្រឹតម្នាក់ បាន​ឲ្យ​​ដឹង​ថា៖“​ខ្ញុំពេញចិត្តចំនុចដែលគាត់មក ដាក់​[លុយ]​អោយខ្ញុំទៅ ហើយពេល ខ្ញុំត្រូវការលុយអី អាចស្រួល។ អត់ពិបាកទេ! ពេលចង់ដកអីអញ្ជឹង ស្រួល។ ពេញចិត្តកន្លែងហ្នឹង ទាន់ហេតុការណ៍កន្លែងហ្នឹង” ។

ទស្សន​កិច្ច​សិក្សានេះ បានផ្ដល់​ចំណេះ​ដឹង​បច្ចេកទេស​ស៊ីជម្រៅដល់អ្នកជំនាញខាង​ធនាគារ និង​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ អំពី​ប្រតិបត្តិការ របស់អម្រឹត ហើយ​ក៏ជួយ​ចង្អុល​បង្ហាញ​ឲ្យឃើញថាតើ​ស្ថាប័ន​ហិរញ្ញវត្ថុមួយអាច​បោះជំហានចូល​ក្នុងទីផ្សារ​ថ្មី​ប្រកបដោយជោគជ័យបាន តាមរបៀបណា ។

តំបន់ប្រតិបត្តិការរបស់អម្រឹត

img



img
ភ្ជាប់ទំនាក់ទំនងជាមួយ អម្រឹត តាមរយៈ