EN KH

តើមានអ្វីថ្មី

អម្រឹត ផ្តល់ជូននូវសម្ភារការិយាល័យ និងសម្ភារសិក្សាដល់សិស្សានុសិស្សដែលរៀនពូកែប្រចាំឆ្នាំសិក្សា២០១៤-២០១៥ នៅសាលាបឋមសិក្សា សុពណ៌

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត គឺជាគ្រឹះស្ថានដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៩១មក ក្នុងគោលបំណងបម្រើសេវាហិរញ្ញវត្ថុជូន អតិថិជន។ នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៥នេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ដែលដឹកនាំដោយ លោក ថុង សុខា នាយក សាខាខេត្តកំពង់ស្ពឺ លោក នួន វណ្ណី នាយករងនាយកដ្ឋានម៉ាឃីតធីង និងលោក អាំង ប៊ុនសេង នាយករងនាយកដ្ឋាន ធនធានមនុស្ស និងបុគ្គលិកសាខាបាត់ដឹង ព្រមទាំងបុគ្គលិកដែលបានអញ្ជើញពីស្នាក់ការកណ្តាលដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោក ជា ផល្លារិន អគ្គនាយក គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បាននាំយកនូវសម្ភារសម្រាប់ដាក់ប្រើប្រាស់ក្នុងការិយាល័យ នៃសាលាបឋមសិក្សា សុពណ៌ និងសម្ភារមួយចំនួនជូនដល់ ប្រធានភូមិទាំង១៣ មេឃុំ មេប៉ុស្តិ៍ និងសិស្សានុសិស្សដែលរៀន បានចំណាត់ថ្នាក់ពីលេខមួយ ដល់លេខប្រាំ។ សម្ភារទាំងនោះមានដូចជា ៖ (១)-តុការិយាល័យចំនួនពីរ (២)-កៅអីវិលការិយាល័យ ចំនួនពីរ (៣)-តុសម្រាប់ប្រជុំចំនួនមួយ (៤)-កៅអីចំនួនប្រាំ (៥)-ទូរសម្រាប់ដាក់ឯកសារក្នុងការិយាល័យចំនួនពីរ (៦)-សម្ភារ សិក្សាចំនួន១០០កញ្ចប់សម្រាប់សិស្សានុសិស្សដែលរៀនពូកែ ពីលេខ១ ដល់លេខ៥ និងចែកជូននូវមួកសុវត្ថិភាពចំនួនមួយ និងអាវ យឺតអម្រឹតចំនួនមួយដល់ លោកគ្រូ អ្នកគ្រូដែលចូលនិវត្ត និងលោកគ្រូ អ្នកគ្រូ ដែលកំពុងបង្រៀននៅសាលាបឋមសិក្សាសុពណ៌ ជាមួយគ្នានោះផងដែរ អម្រឹត ក៏បានជូនមួកសុវត្ថិភាពចំនួនមួយ និងអាវយឺតអម្រឹតចំនួនមួយដល់ លោកប្រធានភូមិចំនួន១៣ភូមិ លោកស្រីមេឃុំ លោកមេប៉ុស្តិ៍ ស្មៀនឃុំម្កាក់ និងប៉ូលីសចំនួន៤នាក់បន្ថែមទៀតផងដែរ។

img img
លោក ឯក សំអុល នាយកសាលាបឋមសិក្សា សុពណ៌ បានធ្វើរបាយការណ៍ការថាៈ សាលាបឋមសិក្សា សុពណ៌ មានទីតាំង នៅជិតភូមិបឹងថ្នល់ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាលភាគខាងជើងទីរួមស្រុក។ លោកនាយកបានគូសបញ្ជាក់ថាៈ សាលា បឋមសិក្សា សុពណ៌ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៥០ រហូតដល់ឆ្នាំ១៩៧០​សាលាត្រូវបានឈប់ដំណើរការដោយសារសង្រ្គាម ហើយទើបបើកអោយដំណើរការឡើងវិញនៅឆ្នាំ១៩៧៩ ក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩។ សាលាបឋមសិក្សា សុពណ៌ ក្នុងកំឡុង ឆ្នាំសិក្សាពីឆ្នាំ២០១៤-២០១៥នេះ គឺមានអគារសិក្សាមានចំនួន៣ខ្នង ១៥បន្ទប់ ទ្រុឌទ្រោម១ខ្នង​ ៥បន្ទប់។ មានអគារបណ្ណាល័យ ចំនួន១ខ្នង និង១បន្ទប់។ មានថ្នាក់រៀនសរុបចំនួន២៣ថ្នាក់ចែកចេញជាបឋមសិក្សាចំនួន២០ថ្នាក់ មត្តេយ្យសិក្សាចំនួនបីថ្នាក់ សិស្សសរុបចំនួន​៨៨៨នាក់ ដែលក្នុងនោះស្រី៤៣៥នាក់។ ហើយ សាលាបឋមសិក្សា សុពណ៌ មានបុគ្គលិកសរុបចំនួន១៥នាក់ នាយក១នាក់ នាយករង១នាក់ បុគ្គលិករដ្ឋបាលចំនួន៣នាក់ គ្រូបង្រៀនថ្នាក់បឋមសិក្សាចំនួន៧នាក់ និងថ្នាក់មត្តេយ្យចំនួន៣នាក់។

ជាមួយគ្នានោះផងដែរ លោក នាយក បានថ្លែងអំណរគុណដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ដែលមានសណ្តានចិត្តសប្បុរសជួយ ជាសម្ភារសម្រាប់ដាក់អោយបានប្រើប្រាស់នៅក្នុងការិយាល័យរបស់សាលាបឋមសិក្សាសុពណ៌ដើម្បីទុកជាអនុស្សាវរីយ៍ និងសម្រាប់ សាលាយកសម្ភារទាំងនេះប្រើប្រាស់ប្រចាំថ្ងៃជាសម្បតិ្តរបស់សាលា ហើយ លោក នាយកសាលា បានសន្យាថា នឹងខិតខំប្រឹងប្រែង ថែរក្សាសម្ភារទំាងនេះអោយយូរអង្វែង។ ជាមួយនោះផងដែរ លោកនាយក បានថ្លែងអំណរគុណ និងសង្ឃឹមយ៉ាងមុតមាំថាអម្រឹត នឹងនៅតែបន្តជួយជាសម្ភារ និងរបស់របរផ្សេងៗថែមទៀត នៅពេលសាលាមានតម្រូវការហើយអម្រឹតអាចឆ្លើយតបបានតាមសំណើ។

ក្នុងពេលនោះផងដែរ លោក ថុង សុខា នាយកសាខាខេត្តកំពង់ស្ពឺនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានសម្តែងនូវអារម្មណ៍រីករាយជំនួស លោក អគ្គនាយក អម្រឹត ដែលបាននាំយកមកនូវអំណោយជាសម្ភារបនិ្តចបន្តួចសម្រាប់ប្រើប្រាស់នៅក្នុង ការិយាល័យ សាលា បឋមសិក្សា សុពណ៌ និងសម្ភារមួយចំនួនសម្រាប់ចែកជូនប្អូនៗ ក្មួយៗ លោកគ្រូ អ្នកគ្រូ លោកស្រីមេឃុំ មេប៉ុស្តិ៍ ស្មៀនឃុំ និងលោកមេភូមិចំនួន១៣ដែលចំណុះអោយសាលាបឋមសិក្សាសុពណ៌នៅពេលនោះ។ បន្ថែមលើនោះ លោកនាយក បានមាន ប្រសាសន៍ថា៖ អម្រឹត នឹងជួយចូលរួមសហការជាមួយសាលាបឋមសិក្សា សុពណ៌ បន្ថែមទៀតតាមតែអាចធើ្វទៅបាន។ លើសពីនេះ លោកនាយកបានបន្ថែមថា ការចូលរួមក្នុងការងារសង្គមគឺជាទស្សនៈវិស័យមួយរបស់ អម្រឹត ដោយផ្តល់អាទិភាពលើវិស័យអប់រំជាចំបង ព្រោះ វិស័យនេះគឺជា វិស័យសំខាន់មួយដែលយើងទាំងអស់គ្នាមិនអាចខ្វះបាន ក្នុងការចូលរួមអភិវឌ្ឍន៍ធនធានមនុស្ស សម្រាប់ឲ្យ ប្រទេសយើងសម្បូរដោយធនធានមនុស្សល្អៗ និងមានអ្នកចេះដឹងច្រើនដើម្បីចូលរួមក្នុងការអភិវឌ្ឍន៍សង្គមទៅថ្ងៃអនាគតឲ្យកាន់តែមាន ភាពរីកចំរើន។

នៅចុងបញ្ចប់ លោក ម៉េង សាម៉ន អនុ​ប្រធានការិយាល័យអប់រំស្រុកអង្គស្នួល តំណាងដ៏ខ្ពង់ខ្ពស់របស់លោក​ប្រធានការិយាល័យ​អប់រំស្រុកអង្គស្នួលបានមានប្រសាសន៍ថា៖ នេះសកម្មភាពមួយក្នុងសកម្មភាពជាច្រើនរបស់ អម្រឹត ដែលបានរួមចំណែកជួយ ដល់សាលាបឋមសិក្សាសុពណ៌ ដែលជាកន្លែង និងជាថ្នាលបណ្តុះបណ្តាលធនធានមនុស្សសម្រាប់ជាទំពាំងស្នងឬស្សី ក្នុងការជួយ អភិវឌ្ឍន៍ធនធានមនុស្សនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើងនេះ។

ហើយលោកអនុប្រធានការិយាល័យស្រុក ក៏បានដាស់តឿន ដល់ប្អូនៗជាសិស្សានុសិស្សដែលកំពុងសិក្សានៅសាលាបឋមសិក្សា សុពណ៌ អោយខិតខំប្រឹងប្រែងសិក្សារៀនសូត្រ និងក្រេបយកចំណេះវិជ្ជា អោយបានច្រើន ដើម្បីក្លាយជាសិស្សល្អ កូនល្អ ពលរដ្ឋល្អ និងជាធនធានមនុស្សយ៉ាងមានសារសំខាន់បំផុតក្នុងការជួយកសាងប្រទេសជាតិរបស់យើងអោយបានរីកចំរើនទៅថ្ងៃខាងមុខ។

បន្ទាប់មក លោក ថុង សុខា នាយកសាខាខេត្តកំពង់ស្ពឺ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានជូនសម្ភារការិយាល័យជូនដល់លោក ឯក សំអុល នាយកសាលាបឋមសិក្សា សុពណ៌ មានដូចជា៖ កៅអីវិលពីរ តុការិយាល័យចំនួនពីរ ទូរសម្រាប់ដាក់សម្ភារចំនួនពីរ និងកៅអីចំនួន៥។

ជាមួយគ្នានោះផងដែរអម្រឹតក៏បាននាំយកនូវសម្ភារជាអំណោយ បន្តិចបន្តួច មាន មួកសុវត្ថិភាពអម្រឹត អាវយឺត អម្រឹត ជូនដល់ លោកគ្រូ អ្នកគ្រូ ដែលកំពុងបង្រៀន លោកគ្រូ អ្នកគ្រូដែលបានចូលនិវត្តទៅហើយ ដែលធ្លាប់បានបង្រៀងនៅសាលាបឋមសិក្សា សុពណ៌ ដើម្បីតបស្នងសងគុណ និងជាការដឹងគុណដល់លោកទាំងអស់គ្នាដែលបានខិតខំប្រឹងប្រែងបង្ហាត់បង្រៀនសិស្សានុសិស្សនាពេលកន្លង មក និងពេលបច្ចុប្បន្ន។

ហើយ អម្រឹត ក៏បានត្រៀមរៀបចំជាសម្ភារបន្តិចបន្តួចសម្រាប់ជូនដល់ លោកស្រីមេឃុំ មេប៉ុស្តិ៍ ស្មៀនឃុំ និងមេភូមិ១៣ ព្រមទាំងលោក ប្រធានការិយាល័យ​អប់រំស្រុកអង្គស្នួល ដើម្បីទុកជាអនុស្សាវរីយ៍។

ក្នុងនោះផងដែរ អម្រឹតក៏មិនភ្លេចដែរ នូវសម្ភារសម្រាប់ជូន ប្អូនៗដែលរៀនបានចំណាត់ថ្នាក់ពីលេខ១ ដល់លេខ៥ នៅសាលាបឋមសិក្សា សុពណ៌ ក្នុងឆ្នាំសិក្សា២០១៤-២០១៥ម្នាក់មួយកញ្ចប់ៗ (សៀវភៅសរសេរចំនួនពីរក្បាល ខ្មៅដៃចំនួនពីរដើម កូកាកូឡាចំនួនមួយកំប៉ុង ទឹកសុទ្ធមួយដប ការបូបដាក់ខៅ្មដៃ និងប៊ិចចំនួនមួយ និងនុំមួយដុំ) ចំនួន១០០នាក់។

នៅទីបញ្ចប់ លោក ប្រធានការិយាល័យអប់រំស្រុក អង្គស្នួល លោកនាយក អម្រឹតសាខាខេត្តកំពង់ស្ពឺ លោក នួន វណ្ណី លោក អាំង ប៊ុនសេង លោកគ្រូអ្នកគ្រូ លោកប្រធានភូមិទាំង១៣ភូមិចំណុះអោយសាលាបឋមសិស្សា សុពណ៌ លោកស្រីមេឃុំ លោកមេប៉ុស្តិ៍ បុគ្គលិកអម្រឹតទាំងអស់ និងប្អូនៗសិស្សានុសិស្សទាំងអស់បានថតរូបជុំគ្នាទុកជាអនុស្សាវរីយ៍ផងដែរ។

តំបន់ប្រតិបត្តិការរបស់អម្រឹត

img



img
ភ្ជាប់ទំនាក់ទំនងជាមួយ អម្រឹត តាមរយៈ