EN KH

តើមានអ្វីថ្មី

Advans ក្លាយជា​ម្ចាស់​ភាគហ៊ុនធំ នៅក្នុង គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អម្រឹត

Advans SA មានសេចក្តីសោមនស្ស​រីករាយ​សូម​ប្រកាស​ថា នៅពេល​នេះ​ក្រុមហ៊ុន​បាន​ក្លាយជា​ម្ចាស់ភាគហ៊ុនធំ​ នៅក្នុង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​អម្រឹត ​​នៃ​ប្រទេសកម្ពុជា​ហើយ ។ លោក ​ Claude Falgon​ ដែល​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​​របស់​អម្រឹត និង​ជា​នាយក​ប្រតិបត្តិ​របស់ Advans បាន​ថ្លែងថា៖ “យើង​ខ្ញុំ​មាន​មោទនភាព​សូម​ប្រកាស​ថា នៅពេល​នេះ អម្រឹត​​ក្លាយ​ជា​សមាជិក​ពេញ​លេញ​នៃ Advans Group ហើយ​យើង​ជឿជាក់ថា ភាពជាដៃគូ​ដ៏រឹង​មាំរបស់យើង នឹងផ្ដល់ផល​ប្រយោជន៍​ដល់អម្រឹត និង​ការអភិវឌ្ឍន៍ របស់​ក្រុមហ៊ុន​ Advans ទាំង​មូល ។ ឆ្នាំ ២០០៦ គឺជា​ឆ្នាំដំបូងដែល​​ក្រុមហ៊ុន Advans បានមកវិនិយោគជាមួយ អម្រឹត។
img img


ក្នុងប្រតិបត្តិ​ការនៃដើមឆ្នាំ២០១៥នេះ ធនាគារជាតិនៃកម្ពុជា​បានអនុញ្ញាតឲ្យក្រុមហ៊ុន​ Advans SA ទិញយក​ភាគ​ហ៊ុន អម្រឹត​ចំនួន ៨,៤ ភាគរយ បន្ថែមទៀត ដើម្បី​បង្កើន​ភាគហ៊ុន​របស់​ខ្លួន​ពី ៤៤,៤ ភាគរយ ទៅ​ដល់ ៥២,៨ ភាគ​រយ ។

អម្រឹត គឺជា​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ឈាន​មុខ​គេ​នៅកម្ពុជា​ ដែល​ផ្ដល់​សេវាហិរញ្ញវត្ថុដល់សហគ្រាស​ខ្នាតតូចបំផុត តូច និង​មធ្យម (MSMEs) និងដល់​ប្រជាជន​ដែល​មាន​ប្រាក់ចំណូលពីទាប​ទៅមធ្យម ដោយ​ផ្ដោត​ ជា​ចម្បង​ទៅលើទីជនបទ​ វិស័យ​កសិកម្ម ទីរួមស្រុក និង​ទីរួមខេត្ត ។

បច្ចុប្បន្ននេះ អម្រឹត​ មាន​បុគ្គលិក​ចំនួនជាង ២,៩០០​ នាក់​ ហើយ​កំពុង​បម្រើ​សេវាកម្ម​ជូនអតិថិជន​ជាង ៣៦៧,០០០ នាក់ នៅតាមសាខា​ចំនួន ១២៨ ទីតាំង​ទូទាំង​ប្រទេស​កម្ពុជា ។ ក្នុង​នោះ អម្រឹត​ទទួលបាន​ប្រាក់​បញ្ញើ​ជាង ១៥៦ លាន​ដុល្លារ​អាមេរិក និង​ផ្ដល់​ប្រាក់​កម្ចីជាង ៣០៩ លានដុល្លារ​អាមេរិក ។

Advans SA ៖ Advans SA មាន​ការិយាល័យ​កណ្ដាល​នៅ​ក្នុង​ប្រទេស​លុចហ្សំបួរ ដែល​ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ខែសីហា ឆ្នាំ ២០០៥ ដោយ​ក្រុម​ហ៊ុន​ Horus Development Finance (Horus) ។ ក្រុមហ៊ុន Advans ​មាន ដើមទុន​ចំនួន ៦៣,៣ លាន​អឺរ៉ូ ។ បេសកកម្ម​របស់ Advans គឺដើម្បីកសាង​បណ្ដាញ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ ​​នៅ​តាម​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍ និង​បណ្ដា​ប្រទេស​កំពុង​​ងើប​លូតលាស់ ដើម្បីផ្ដល់នូវ​សេវា​ហិរញ្ញវ​ត្ថុ​ដល់​​សហគ្រាស​ខ្នាត​តូចបំផុត តូច និង​មធ្យម ដែល​មាន​លទ្ធភាពតិចតួច ឬគ្មាន​លទ្ធភាព​ទទួលបាន​សេវា​ធនាគារ​ ។

បច្ចុប្បន្ន​ Advans បានពង្រីក​​បណ្ដាញរបស់ខ្លួន​ចំនួន ៩ ប្រទេស រួមមាន ​កម្ពុជា កាម៉េរូន ហ្គាណា សាធារណរដ្ឋ​ប្រជាធិបតេយ្យ កុងហ្គោ តង់ហ្សានី កូឌឺវ័រ ប៉ាគីស្ថាន នីហ្សេរីយ៉ា និង​ទុយនេស៊ី ។

ជាមួយគ្នានេះផងដែរ IFC ដែលជា​សមាជិក​របស់​ World Bank Group បានទិញយកភាគហ៊ុន​ចំនួន ១៩,៩ ភាគរយ​​​នៃទុនសរុប​របស់​អម្រឹត ដែលជា​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ធំបំផុត​លំដាប់​ទីបី​នៅ​កម្ពុជា បើ​គិត​លើ​ប្រាក់​កម្ចីសរុប។ ការ​វិនិយោគ​នេះ នឹងជួយ​បង្កើនការ​ផ្ដល់​ប្រាក់​កម្ចី​​ដល់អាជីវកម្មខ្នាតតូចបំផុត និង​ខ្នាត​តូច ក៏ដូច​ជាដល់អតិថិជនឥណទាន​ដែល​មាន​ប្រាក់​ចំណូលពីទាបទៅមធ្យម ។

លោក ជា ផល្លារិន អគ្គនាយកនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត បានមានប្រសាសន៍ថា “ ដោយមានការជួ​យជ្រោមជ្រែង​ពីសំណាក់ IFC យើងពិតជាមានជំនឿយ៉ាងមុតមាំថា អាជីវកម្មរបស់​យើងនឹងរីកលូតលាស់យ៉ាងឆាប់រហ័ស ហើយអាច ផ្តល់កម្ចីបន្ថែមទៀតដល់​អាជីវកម្មតូចៗ​ និងអតិថិជនឥណទាន “ ។IFC ដែលជាសមាជិក​របស់​ World Bank Group គឺជា​ស្ថាប័នមួយដ៏មានឥទ្ធិពល ក្នុងការជំរុញការអភិវឌ្ឍន៍ជុំវិញ ពិភពលោក ដោយ​ផ្ដោតទាំងស្រុងទៅ​លើវិស័យ​ឯកជន ។ ដោយ​ធ្វើការជាមួយ​សហគ្រាស​ឯកជននៅក្នុង​បណ្ដា​​ប្រទេស​ប្រមាណជា ១០០ ប្រទេស យើង​ប្រើ​ប្រាស់​ដើមទុន ជំនាញ និង​ឥទ្ធិពល​របស់​យើង​ដើម្បីជួយ​លុប​បំបាត់ភាព​ក្រីក្រធ្ងន់ធ្ងរ និងបង្កើនការលើកស្ទួយភាពរុងរឿង ។

តំបន់ប្រតិបត្តិការរបស់អម្រឹត

img



img
ភ្ជាប់ទំនាក់ទំនងជាមួយ អម្រឹត តាមរយៈ