EN KH

តើមានអ្វីថ្មី

សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ ជួយគ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ ​អម្រឹត ក្នុង​ការ​ពង្រីក​ហិរញ្ញប្បទាន ដល់​សហគ្រាស​ជនបទ និង​កសិពាណិជ្ជកម្ម ក្នុង​ប្រទេស​កម្ពុជា

រាជធានីភ្នំពេញ ប្រទេស​កម្ពុជា ថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ ២០១៦៖ សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ ហៅកាត់ថា IFC ដែលជាសមាជិក​មួយ​របស់ក្រុម​ធនាគារ​ពិភពលោក នឹង​ផ្តល់សហឥណទានចំនួន ៥០ លានដុល្លារអាមេរិក ដល់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​អម្រឹត ដែលជា​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ឈានមុខគេ​មួយ ដើម្បី​ជួយ​ក្រុមហ៊ុន​នេះបង្កើន​ការ​ផ្តល់​ប្រាក់កម្ចី​ដល់​អាជីវកម្មតូចៗ ជាពិសេស​ក្នុង​វិស័យ​កសិកម្ម និង​នៅតាម​តំបន់ជនបទ។​

ជាមួយនឹងកម្ចីរួម​ចំនួន ៥០ លានដុល្លារអាមេរិកនេះ អម្រឹតនឹង​បង្កើន​ប្រតិបត្តិការរបស់ខ្លួនបន្ថែមទៀត ក្នុងការ​គាំទ្រ​ដល់​សហគ្រិន​ខ្នាតតូចបំផុត​ចំនួនប្រមាណជាង ៤០០.០០០នាក់ ដែល​ភាគច្រើន​ធ្វើការងារក្នុង​វិស័យ​កសិកម្ម តាមរយៈ​ការ​ផ្តល់​កម្ចីឥណទាន​ប្រមាណជា ៩០០ លានដុល្លារអាមេរិក ក្នុង​រយៈពេល ៤ ឆ្នាំបន្តទៀត។

លោក ជា ផល្លារិន អគ្គនាយកនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​អម្រឹត មាន​ប្រសាសន៍ថា “ជាមួយនឹង​បណ្តាញ​សាខា​ជា​ច្រើនក្នុង​ ២៥ ខេត្ត រាជធានី ទូទាំង​ប្រទេស យើង​នឹង​បន្តពង្រីកប្រតិបត្តិការ​របស់​យើង​ដល់​សហគ្រាសកសិកម្ម ដោយ​ផ្តល់ជូន​សហគ្រាសទាំងនោះ​នូវ​ផលិតផល​ និង​សេវាកម្ម​ហិរញ្ញវត្ថុ​ ក្នុង​អត្រា​ការប្រាក់សមស្រប ប្រកបដោយភាពប្រកួតប្រជែង។ ដោយសារ​ការ​គាំទ្រពី IFC អម្រឹតបានពង្រីកប្រភពផ្តល់មូលនិធិ និងបង្កើនទំនាក់ទំនងល្អជាមួយម្ចាស់កម្ចីអន្តរជាតិមួយចំនួន។ កញ្ចប់​ហិរញ្ញប្បទាននេះ​ នឹង​បង្កើន​សមត្ថភាព​របស់​យើងក្នុង​ការប្រមូលមូលនិធិរយៈពេលវែងបន្ថែមទៀត ពី​វិនិយោគិន​ឯកជន​នានា។”
img img
ជាក់ស្តែង មួយភាគបី​ នៃ​សហគ្រាសខ្នាតតូចនិង​មធ្យមក្នុង​ប្រទេស​កម្ពុជាគឺជា កសិពាណិជ្ជកម្ម និង​ស្រូប​យក​តម្រូវការ​ហិរញ្ញ ប្បទាន​ប្រមាណជាងពាក់កណ្តាល​នៃ​តម្រូវការ​ហិរញ្ញប្បទានសរុប​ របស់សហ​គ្រាស​​​ខ្នាត​តូច និង​មធ្យមទាំងអស់។ កម្ចី​រយៈពេលវែងនេះ​នឹង​ផ្តល់​លទ្ធភាពឲ្យអម្រឹត (ដែលជា​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ធំជាងគេទីបីក្នុង​ប្រទេស​កម្ពុជា បើ​គិតលើ​ប្រាក់កម្ចីសរុប) ​បង្កើនប្រាក់​ចំណូល ពង្រីក​អាជីវកម្ម និង​បង្កើត​ការងារទូទាំង​ប្រទេស។

លោក Adel Meer នាយក​គ្រប់គ្រង​ស្ថាប័ន​ហិរញ្ញ​វត្ថុ​​ IFC ប្រចាំ​តំបន់​អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក មាន​ប្រសាសន៍ថា “ការបន្តជួយជ្រោមជ្រែងរបស់ IFC ចំពោះអម្រឹត នឹងអនុញ្ញាតឲ្យស្ថាប័ននេះ អាចពង្រើកប្រតិបត្តិការរបស់ខ្លួនទូទាំងប្រទេសកម្ពុជា។ ការណែនាំនូវ​ អ្នកផ្តល់ប្រាក់កម្ចីអន្តរជាតិជាច្រើនមកកាន់អម្រឹត ក៏នឹងជួយបង្កើនមូលដ្ឋាននៃការស្វែងរកប្រភពទុនឲ្យកាន់តែមាន​ភាពប្រសើរឡើង។”

កាលពី​ខែមីនា ឆ្នាំ២០១៥ កន្លងមកនេះ IFC បាន​ក្លាយជា​ភាគទុនិករបស់​អម្រឹត ដែលមាន​ភាគហ៊ុនសរុបចំនួន ១៩,៩ ភាគរយ។ បន្ថែមពីលើការផ្តល់ហិរញ្ញប្បទាន IFC ក៏ផ្តល់សេវាប្រឹក្សាយោបល់ដល់អម្រឹតផងដែរ ទៅលើការកែលម្អការ​គ្រប់គ្រង​ហានិភ័យ​របស់ខ្លួន និង​ការពង្រឹងអភិបាលកិច្ចក្រុមហ៊ុន ដើម្បី​គាំទ្រ​ដល់​យុទ្ធសាស្ត្រ​របស់​គ្រឹះស្ថាន​នេះ ឲ្យ​ក្លាយទៅជា​ធនាគារ​ពាណិជ្ជក្នុង​រយៈពេល​មធ្យម​ខាងមុខនេះ។​

អំពី សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC)

សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) ជាសមាជិក​មួយ​នៃក្រុម​ធនាគារ​ពិភពលោក គឺជាស្ថាប័ន​អភិវឌ្ឍន៍​​ធំជាងគេ ធ្វើការ​ផ្តោតទៅលើ​​ផ្នែក​ឯកជន និងប្រទេសកំពុងរីកមច្រើន។ យើង​ប្រើ​បា្រស់ មូលធន ជំនាញ និង ឥទ្ធិពល​របស់​យើង​ ធ្វើការ​ជាមួយ​សហគ្រាស​អាជីវ-កម្មជាង​ ២០០០​ ដើម្បី​បង្កើតឱកាស នៅទីកន្លែងដែលត្រូវការបំផុត។ ក្នុង​ឆ្នាំ​សារពើពន្ធ ២០១៥ ការវិនិយោគទុនរបស់យើង នៅក្នុងប្រទេស​កំពុងអភិវឌ្ឍន៍​បានកើនឡើងជិត ១៨ ពាន់​លាន​ដុល្លារ។ ការវិនិយោគទុននេះបាន​ជួយផ្នែកឯកជនឲ្យ ដើរតួសំខាន់​​ក្នុង​កិច្ច ប្រឹងប្រែងសកល ដើម្បីប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ និង លើកតម្កើងវិបុលភាព។ សំរាប់ព័ត៌មាន​បន្ថែម សូម​មើល www.ifc.org។សូម​ភ្ជាប់ទំនាក់ទំនង​ជាមួយ​យើង visit www.ifc.org.

Stay Connected

www.ifc.org/eastasia
www.facebook.com/IFCwbg
www.twitter.com/IFC_EAP
www.youtube.com/IFCvideocasts www.ifc.org/SocialMediaIndex

អំពីអម្រឹត

គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​អម្រឹត គឺជា​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ឈានមុខគេមួយក្នុង​ប្រទេស​កម្ពុជា ដែល​ផ្តល់​សេវា​ដល់​សហគ្រិន​ខ្នាតតូចបំផុត ខ្នាតតូច និង​មធ្យម និង​ដល់​ប្រជាជន​ដែលមាន​ចំណូល​ទាប និង​មធ្យម ដោយ​ផ្តោត​ការ​យកចិត្តទុកដាក់​លើ​តំបន់ជនបទ វិស័យ​កសិកម្ម ​ទីរួម​ស្រុក និងតាមបណ្តា​ទីរួម​ខេត្ត​នានា។​ អម្រឹត​ផ្តល់​សេវា​ប្រាក់កម្ចី និង​ដាក់​ប្រាក់​បញ្ញើជា​ច្រើន​ប្រភេទដូចជា ឥណទាន​ក្រុមធានា ឥណទាន​បុគ្គល ឥណទានអាជីវកម្ម​ខ្នាតតូច និង​មធ្យម គណនី​សន្សំ និង​ប្រាក់បញ្ញើមាន​កាលកំណត់។ បច្ចុប្បន្ន​នេះ អម្រឹតមាន​បុគ្គលិកជាង ៣.៥០០នាក់ និង​ផ្តល់​សេវា​ជូន​អតិថិជនប្រមាណជាង ៣៩៧.០០០នាក់ នៅតាមសាខាចំនួន ១៣៨ ទីតាំងទូទាំង​ប្រទេស​កម្ពុជា ជាមួយនឹង​ប្រាក់បញ្ញើប្រមាណ ២០៤ លានដុល្លារអាមេរិក និង​ប្រាក់​កម្ចីប្រមាណ ៤២៤ លានដុល្លារអាមេរិក និងទ្រព្យសកម្មសរុបចំនួន ៤៩០ លានដុល្លារអាមេរិក។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅកាន់ www.amret.com.kh ។

www.amret.com.kh.

តំបន់ប្រតិបត្តិការរបស់អម្រឹត

img



img
ភ្ជាប់ទំនាក់ទំនងជាមួយ អម្រឹត តាមរយៈ