EN KH
វិធីផ្ទេរប្រាក់ពីគណនីវីង ទៅគណនីអម្រឹត ឬពីគណនីអម្រឹត ទៅគណនីវីង ដោយមិនអស់ថ្លៃសេវាកម្ម


img

តាមរយៈកិច្ចសហប្រតិបត្តិការរវាងធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត អតិថិជនអាចរីករាយនឹងការផ្ទេរប្រាក់ពីគណនីវីង ទៅគណនីអម្រឹត ឬពីគណនីអម្រឹត ទៅគណនីវីង នៅលើ WING Money App ដោយមិនអស់ថ្លៃសេវាកម្មរហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩។

img

អតិថិជនអាចផ្ទេរប្រាក់ពីគណនីវីងទៅគណនីអម្រឹត របស់ខ្លួនបានចំនួន ១.០០០ ដុល្លា ឫ៤.០០០.០០០ រៀលក្នុងមួយប្រតិបត្តិការ និង ២.០០០ ដុល្លាក្នុងមួយថ្ងៃ និងឥតកំណត់ចំនួនដងក្នុងមួយថ្ងៃ។

អតិថិជនអាចផ្ទេរប្រាក់ពីគណនីអម្រឹតទៅគណនី វីង របស់ខ្លួនបានចំនួន ១.០០០ ដុល្លា ឫ៤.០០០.០០០ រៀលក្នុងមួយប្រតិបត្តិការ និង ២ដងក្នុងមួយថ្ងៃ។

img



វីធីផ្ទេរប្រាក់ពីគណនីវីង ទៅគណនីអម្រឹត

១៖ Log in ចូលគណនី WING Money App នៅលើទូរសព្ទដៃរបស់លោកអ្នក



img

២៖ ចុចលើមីនុយ Transfer



img

៣៖ ចុចលើមីនុយ Wing to Bank



img

៤៖ ចុចលើមីនុយ Amret



img

៥៖ បំពេញលេខគណនីអម្រឹត របស់អ្នក បំពេញចំនួនទឹកប្រាក់ដែលត្រូវផ្ទេរ ហើយចុចលើមីនុយ Send ជាការស្រេច។

img

វីធីផ្ទេរប្រាក់ពីគណនីអម្រឹត ទៅគណនីវីង

១៖ Log in ចូលគណនី WING Money App នៅលើទូរសព្ទដៃរបស់លោកអ្នក



img

២៖ ចុចលើមីនុយ Transfer



img

៣៖ ចុចលើមីនុយ Bank to Wing



img

៤៖ ចុចលើមីនុយ Amret



img

៥៖ បំពេញលេខគណនីអម្រឹត របស់អ្នក បំពេញចំនួនទឹកប្រាក់ដែលត្រូវផ្ទេរ ហើយចុចមីនុយ Send ជាការស្រេច។

img

គួរបញ្ជាក់ថា សម្រាប់ការផ្ទេរប្រាក់ពីគណនីប្រាក់ដុល្លារទៅគណនីប្រាក់រៀល ឬពីគណនីប្រាក់រៀលទៅប្រាក់ដុល្លារ អត្រាប្ដូរប្រាក់នឹងត្រូវអនុវត្តតាមអត្រាប្ដូរប្រាក់របស់ វីង និង អម្រឹត៕



បន្ទាប់ពីថ្ងៃទី៣១ ខែមីនា អតិថិជនត្រូវបង់ថ្លៃសេវាចាប់ពី ២.០០០ រៀល ដល់ ៦.០០០ រៀលក្នុងមួយប្រតិបត្តិការនៅលើ WING Money App អាស្រ័យលើទំហំទឹកប្រាក់ផ្ទេរ។

ខាងក្រោមជាតារាងតម្លៃសេវាលម្អិត៖

img

តំបន់ប្រតិបត្តិការរបស់អម្រឹត

img



img
ភ្ជាប់ទំនាក់ទំនងជាមួយ អម្រឹត តាមរយៈ