សមិទ្ធផលសង្គម របស់ អម្រឹត

អម្រឹត មានទស្សនៈ និងបេសកកម្មសង្គមយ៉ាងច្បាស់លាស់ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងបរិស្ថាន ដែលទស្សនៈ និងបេសកកម្មនេះ ផ្តោតការយកចិត្តទុកដាក់ចំពោះការផ្តល់អត្ថប្រយោជន៍ដល់បុគ្គលិក អតិថិជន និងជាពិសេសគិតគូរអំពីផលប៉ះពាល់បរិស្ថាន។ ក្រោយការអនុវត្តបេសកកម្មសង្គមរបស់ខ្លួនរយៈពេលបីត្រីមាស ក្នុងឆ្នាំ២០១៩ នេះ អម្រឹត សម្រេចបានសមិទ្ធផលគួរជាទីកត់សម្គាល់ដូចខាងក្រោម៖

ការទទួលខុសត្រូវចំពោះបុគ្គលិក

ការយកចិត្តទុកដាក់ចំពោះបុគ្គលិករបស់ខ្លួន គឺជាផែនការស្នូល ដែលអម្រឹត បានអនុវត្ត។ គិតមកដល់ត្រឹមត្រីមាសទី៣ ឆ្នាំ២០១៩ នេះ អម្រឹត បានផ្តល់ការយកចិត្តទុកដាក់ចំពោះបុគ្គលិក តាមរយៈកម្មវិធីមួយចំនួនដូចខាងក្រោម៖


បុគ្កលិកចំនួន ១.៤៥២ នាក់ បានចូលរួមក្នុងកម្មវិធី “Staff capacity building”

បុគ្គលិកចំនួន ២៧៦ នាក់ បានចូលរួមកម្មវិធី “Talent management”

បុគ្គលិកចំនួន ១.២២៥ នាក់ បានទទួលសេវាធានារ៉ាប់រងផ្នែកសុខភាព និងគ្រោះថ្នាក់ សម្រាប់ខ្លួនឯងផ្ទាល់

បុគ្គលិកចំនួន ៣.៨៤៣ នាក់បានទទួលសេវាធានារ៉ាប់រងផ្នែកសុខភាព និងគ្រោះថ្នាក់ ចំពោះក្រុមគ្រួសារ

បុគ្គលិកនារីចំនួន ២១២ នាក់ទទួលបានការលំហែមាតុភាព ជាមួយនឹងការផ្តល់ជូននូវបៀវត្សពេញលេញរ

ការទទួលខុសត្រូវចំពោះអតិថិជន
១. កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងការអប់រំផ្នែកហិរញ្ញវត្ថុ

សិក្ខាកាមចំនួន ២.០០០ នាក់ បានចូលរួមវគ្គបណ្តុះបណ្តាលបច្ចេកទេសកសិកម្ម ក្នុងនោះមានស្ត្រីចំនួន ៨៨១នាក់

សិក្ខាកាមចំនួន ៨៩៧ នាក់ បានចូលរួមវគ្គអប់រំផ្នែកហិរញ្ញវត្ថុ ក្នុងនោះមានស្ត្រីចំនួន ៨០៨នាក់

និស្សិតចំនួន ៣០០ នាក់ បានចូលរួមសិក្ខាសាលាស្តីអំពី “អក្ខរកម្មហិរញ្ញវត្ថុ” ដែលរៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡារ ក្រោមកិច្ចសហការរបស់ អម្រឹត។


២. ការវាស់វែងទៅលើកម្រិតជីវភាពរបស់អតិថិជន

ក្រោយការសិក្សាអំពីកម្រិតជីវភាពរបស់អតិថិជនខ្លួន អម្រឹត បានរកឃើញថា មានតែ ៦.៣% តែប៉ុណ្ណោះនៃអតិថិជនសរុបរបស់ខ្លួន ដែលស្ថិតនៅក្រោមបន្ទាត់នៃភាពក្រីក្រថ្នាក់ជាតិ។ អត្រានៃភាពក្រីក្ររបស់អតិថិជន អម្រឹត បានធ្លាក់ពី ៦.៧% ក្នុងឆ្នាំ២០១៧ មកត្រឹម ៦,៣% ក្នុងឆ្នាំ២០១៩។


៣. ការវាយតម្លៃខ្លួនឯងអំពីការអនុវត្តបេសកម្មសង្គម

ក្នុងត្រីមាសទី១ ឆ្នាំ២០១៩ អម្រឹត បានបញ្ចប់ការវាយតម្លៃខ្លួនឯងដោយជោគជ័យ អំពីការអនុវត្តបេសកម្មសង្គមរបស់ខ្លួនដោយជ្រើសរើសយកឧបករណ៍ Social Performance Indicators Version 4 ដែលហៅកាត់ថា SPI4 សម្រាប់ការវាយតម្លៃនេះ។

៤. គម្រោងសាកល្បងគោលការណ៍ការពារអតិថិជនឌីជីថល របស់ Smart Campaign

អម្រឹត បានបញ្ចប់ការសហការដោយជោគជ័យជាមួយ M-CRIL និង Smart Campaign ដែលជាក្រុមហ៊ុនវាយតម្លៃអន្តរជាតិ ដើម្បីវាយតម្លៃសាកល្បងលើ គោលការណ៍ការពារអតិថិជន បែបឌីជីថល។

ការទទួលខុសត្រូវចំពោះបរិស្ថាន

រាល់ឥណទានទាំងអស់ ដែលមានទំហំកម្ចី ចាប់ពី ៤លាន រៀល ឬរូបិយប័ណ្ណដែលមានតម្លៃស្មើ និងមានបំណងយកទៅប្រើប្រាស់សម្រាប់អាជីវកម្ម ឬកសិកម្ម នឹងត្រូវតម្រូវឲ្យធ្វើការវាយតម្លៃរកកម្រិតហានិភ័យបរិស្ថាន និងសង្គម។ ជាក់ស្តែង គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០១៩ នេះ សំណើឥណទានប្រមាណ ៤៥.០០០ ត្រូវបានវាយតម្លៃរកហានិភ័យបរិស្ថាន និងសង្គម។

សំណើឥណទានប្រមាណ ៣៨,៩៦៣ ត្រូវបានរកឃើញថាមានកម្រិតហានិភ័យបរិស្ថាន និងសង្គមទាប

សំណើឥណទានប្រមាណ ៥,៩៥៨ ត្រូវបានរកឃើញថាមានកម្រិតហានិភ័យបរិស្ថាន និងសង្គមមធ្យម

សំណើឥណទានប្រមាណ ៧៩ ត្រូវបានរកឃើញថាមានកម្រិតហានិភ័យបរិស្ថាន និងសង្គមធ្ងន់ធ្ងរ។

វីដេអូខ្លីអប់រំអំពី “ផលប៉ះពាល់នៃការប្រើប្រាស់ប្លាស្ទិក” បានទទួលការចាប់អារម្មណ៍ពីទស្សនិកជនចំនួន ២៩.០០០នាក់ តាម រយៈបណ្តាយសង្គមហ្វេសប៊ុក និង YouTube របស់អម្រឹត។

ផ្ទាំងបដាអប់រំអំពី ”ការទុកដាក់សំរាម និងការប្រើប្រាស់ប្លាស្ទិក” ត្រូវបានដាក់ផ្សព្វផ្សាយតាមបណ្តាផ្សាក្នុងទីក្រុងភ្នំពេញ និងតាមបណ្តាខេត្តនានា ព្រមទាំង ឧបត្ថមធុងសំរាម មួយចំនួនធំដល់ប្រធានផ្សារក្នុងការគ្រប់គ្រងកាកសំណល់ និងជាពិសេសសំណល់ប្លាស្ទិក។

អម្រឹត បានផ្តួចផ្តើមគម្រោងថ្មីមួយ ដោយសហការជាមួយ Nexus ជាអង្គការអន្តរជាតិដែលមានឯកទេសក្នុងថែរក្សា និងការពារបរិស្ថាន ដើម្បីធ្វើការវាស់វែងការប្រើប្រាស់ថាមពលអគ្គិសនី និងការបំភាយឧស្ម័នផ្ទះកញ្ចក់ របស់ខ្លួន ទៅលើបរិយាកាស។

English