សេចក្តីប្រកាស ស្តីពី “ការដាក់អោយ ប្រើប្រាស់ ជាផ្លូវការនូវ សេវាកាត ATM របស់ អម្រឹត ជាមួយ ម៉ាស៊ីន ឆូតកាត (POS)

អម្រឹត បានដាក់ឲ្យប្រើប្រាស់នូវសេវាកាត អេ ធី អឹម របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ជាមួយម៉ាស៊ីនឆូតកាតរបស់ស្ថាប័នដែលជាសមាជិក CSS (ធនាគារ អេស៊ីលីដា និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់) ទូទាំងប្រទេស ដែលអាចធ្វើប្រតិបត្តិការដូចខាងក្រោម៖

១.ដកសាច់ប្រាក់ នៅតាមបញ្ជរដែលមានម៉ាស៊ីនឆូតកាត (POS) ជារូបិយប័ណ្ណ រៀល ឬ ដុល្លារ
២.ទូទាត់វិក្កយបត្រជាមួយម៉ាស៊ីនឆូតកាត (POS) តាមបណ្ដាហាងទំនិញ សណ្ឋាគារ និងភោជនីយដ្ឋាននានា
៣.ពិនិត្យមើលសមតុល្យសាច់ប្រាក់នៅក្នុងគណនីតាមបញ្ជរដែលមានម៉ាស៊ីនឆូតកាត (POS)
English