EN KH

តើមានអ្វីថ្មី

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានបើកសម្ពោធ និងកាត់ខ្សែបូ ដាក់ឲ្យប្រើប្រាស់ស្នាក់ការកណ្តាលថ្មីជាផ្លូវការ

កាលពីពេលថ្មីៗកន្លងទៅនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ដែលជាគ្រឹះស្ថានផ្តល់នូវសេវាហិរញ្ញវត្ថុឈានមុខគេ បានប្រារព្ធពិធីសម្ពោធជាផ្លូវការស្នាក់ការកណ្តាលថ្មីរបស់ខ្លួន ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ ៨០ ផ្លូវ ៣១៥ សង្កាត់បឹងកក់ ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ស្នាក់ការកណ្តាលថ្មី ដែលបានបើកសម្ពោធកាលពីថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០១៨ នឹងក្លាយជាស្នាក់ការដ៏សំខាន់ក្នុងការចាប់ផ្តើមនូវរចនាសម្ព័ន្ធបែបទំនើប ដើម្បីជួយពង្រីកមុខជំនួញរបស់ក្រុមហ៊ុន ក្រោមការផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុ និងឱកាសល្អៗជូនដល់ប្រជាជនកម្ពុជា។

img

បន្ទាប់ពីស្នាក់ការកណ្តាលថ្មី ត្រូវបានរចនា និងសាងសង់រួចរាល់ជាស្ថាពរ ដោយក្រុមហ៊ុនស្ថាបត្យកម្មដ៏ល្បីឈ្មោះ ADI Architectural Company ពិធីសម្ពោធ និងកាត់ខ្សែបូក៏ត្រូវបានចាប់ផ្តើមក្រោមការចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក ជា ផល្លារិន អគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា លោក ស្រេង សំឱក សមាជិកក្រុមប្រឹក្សាភិបាល ជាតំណាងប្រធានក្រុមប្រឹក្សាភិបាលរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ភ្ញៀវកិត្តិយស រួមនឹងបុគ្គលិករបស់អម្រឹត ប្រមាណ ៣០០ នាក់។ ភ្ញៀវកិត្តិយសទាំងអស់ ត្រូវបានអញ្ជើញចូលរួមទស្សនានៅក្នុងស្នាក់ការកណ្តាលថ្មី ក៏ដូចជារីករាយពិសានូវអាហារសម្រន់ និងភេសជ្ជៈយ៉ាងឆ្ងាញ់ពិសាថែមទៀតផង។ ក្នុងនោះផងដែរ ប្រវត្តិសង្ខេបរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ត្រូវបានដាក់តាំងបង្ហាញនៅលើជញ្ជាំងក្នុងស្នាក់ការថ្មី ដើម្បីឲ្យភ្ញៀវកិត្តិយសទាំងអស់បានឃើញ បានដឹងពីប្រវត្តិរបស់ អម្រឹត ចាប់តាំងពីឆ្នាំចាប់ផ្តើមដំបូង រហូតមកដល់ពេលបច្ចុប្បន្ន។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានចាប់ផ្តើមប្រតិបត្តិការនៅឆ្នាំ ១៩៩១ ត្រឹមជាគម្រោងឥណទាន សហការជាមួយ GRET ដែលជាអង្គការក្រៅរដ្ឋាភិបាលរបស់បារាំង និងបានសហការជាមួយក្រសួងកសិកម្ម ក្នុងគោលបំណងសាកល្បងឥណទានខ្នាតតូច និងឥណទានជនបទ ដល់ប្រជាជនដែលមានចំណូលទាប។ ដោយមានការគាំទ្រពីបន្ត ពីរដ្ឋាភិបាល និងដៃគូភាគហ៊ុនរបស់យើង អម្រឹត ត្រូវបានវិវឌ្ឍខ្លួនទៅជាក្រុមហ៊ុនឯកជន នៅឆ្នាំ២០០០ និងបានទទួលអជ្ញាប័ណ្ណទទួលប្រាក់បញ្ញើគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដំបូងគេនៅកម្ពុជាក្នុងឆ្នាំ ២០០១។ ដោយសារតែភាពរីកចម្រើន និងជំនាញរបស់ខ្លួន អម្រឹត ទទួលបានអាជ្ញាប័ណ្ណដាក់ប្រាក់បញ្ញើមីក្រូហិរញ្ញវត្ថុ បន្ថែមទៀត ពីធនាគារជាតិនៃកម្ពុជា (NBC) ដើម្បីដាក់សន្សំប្រាក់ក្នុងតំបន់ដោយស្របច្បាប់នៅឆ្នាំ ២០០៩។ ក្រោយពីមានភាពជាដៃគូយូរអង្វែងជាមួយក្រុមហ៊ុន Advans អម្រឹត បានក្លាយជាសមាជិកពេញសិទ្ធិរបស់ Advans Group នៅឆ្នាំ ២០១៥ ។ Advans ជាក្រុមហ៊ុន មីក្រូហិរញ្ញវត្ថុអន្តរជាតិ ឈានមុខគេ ដែលកំពុងប្រតិបត្តិនៅក្នុងប្រទេស ៩ ពេលបច្ចុប្បន្ន។ អម្រឹត មានមូលដ្ឋានគ្រឹះរឹងមាំ កំណត់ត្រាដ៏គួរឲ្យចាប់អារម្មណ៍ទាំងក្នុងសង្គម និងប្រតិបត្តិការហិរញ្ញវត្ថុ ហើយ អម្រឹត ក៏បានរួមចំណែកយ៉ាងសំខាន់ ដល់ការអភិវឌ្ឍជនបទ និងសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជាផងដែរ។” ស្នាក់ការណ្តាលថ្មីនេះ គឺជាស្នាក់ការចុងក្រោយ ដែលបច្ចុប្បន្ន អម្រឹត មានសាខាសរុបជាង 156 កន្លែង គ្របដណ្តប់ទូទាំង 25 ខេត្តក្រុង។”

img img
នៅពេលបច្ចុប្បន្ននេះ យើងទទួលបានអតិថិជនសរុបជាង ៤០០,០០០ អតិថិជន ហើយអម្រឹត ក៏បានផ្តល់នូវឱកាសការងារជាង ៤,០០០ មុខដំណែងនៅទូទាំងប្រទេស ព្រមជាមួយការជួយសម្របសម្រួល និងពង្រីកអាជីវកម្មខ្នាតតូចបំផុត ខ្នាតតូច និងមធ្យម ក៏ដូចជាជួយដល់អតិថិជនដើម្បីបង្កើនកម្រិតជីវភាពរស់នៅឲ្យកាន់តែប្រសើរផងដែរ។ គិតត្រឹមខែឧសភា ឆ្នាំ ២០១៨ ផលប័ត្រប្រាក់កម្ចីរបស់យើង មានការកើនឡើងជាវិជ្ជមានរហូតដល់ ៧៣០ លានដុល្លារ ហើយទំហំនៃប្រាក់បញ្ញើបានកើនឡើងដល់ ៣៥០ លានដុល្លារ ទ្រព្យសរុបរបស់ UAD មានចំនួន ៨២០ លានដុល្លារ។ ដោយសារតែមានស្ថេរភាពនយោបាយ និងសេដ្ឋកិច្ចល្អ ក៏បានជួយឲ្យមុខជំនួញអាជីវកម្មរបស់ អម្រឹត កាន់តែប្រសើរ។

តំបន់ប្រតិបត្តិការរបស់អម្រឹត

img



img
ភ្ជាប់ទំនាក់ទំនងជាមួយ អម្រឹត តាមរយៈ