EN KH

តើមានអ្វីថ្មី

ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត សម្ពោធដាក់ឲ្យប្រើប្រាស់ សេវាកម្មផ្ទេរប្រាក់ពីគណនីទៅគណនី

img

ដើម្បីផ្ដល់ភាពកាន់តែងាយស្រួលដល់អតិថិជនរបស់ខ្លួនក្នុងការប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុនៅលើទូរសព្ទដៃ ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត បានសហការជាមួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ដើម្បីដំណើរការសេវាកម្មផ្ទេរប្រាក់ពីគណនីទៅគណនី និងសេវាកម្មដាក់ប្រាក់។

កិច្ចសហប្រតិបត្តិការនេះត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ នៅការិយាល័យកណ្ដាលរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ ទាំងអតិថិជនរបស់ វីង និងអម្រឹត អាចផ្ទេរប្រាក់ពីគណនីអម្រឹត ទៅ គណនីវីង ឬពីគណនីវីង ទៅគណនីអម្រឹត តាមរយៈ WING Money App។ បន្ថែមលើនេះអតិថិជនរបស់ អម្រឹត អាចដាក់ប្រាក់ចូលគណនីអម្រឹត របស់ពួកគេតាមរយៈភ្នាក់ងារវីង ជាង៦.០០០កន្លែងនៅទូទាំងប្រទេស។

លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត មានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការនេះនឹងផ្តល់ភាពងាយស្រួល រួមទាំងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់អថិតិជននៃគ្រឹះស្ថានទាំងពីរ ជាពិសេសអតិថិជនដែលរស់នៅតំបន់ដាច់ស្រយាល និងឆ្ងាយពីសាខាអម្រឹតអាចទទួលបានសេវាហិរញ្ញវត្ថុក្នុងការសន្សំ និងបង់ប្រាក់កម្ចីតាមរយៈភ្នាក់ងារវីងដែលនៅជិតពួកគាត់បំផុតប្រមាណជាង ៦.០០០ កន្លែងទូទាំងប្រទេស។ បន្ថែមពីនេះទៀតអតិថិជនទូទៅក៏ទទួលបានអត្ថប្រយោជន៍ដូចគ្នាផងដែរតាមរយៈ WING Money App ដែលផ្តល់លទ្ធភាពឲ្យពួកគាត់អាចផ្ទេរប្រាក់ទៅវិញទៅមករវាងគណនីអម្រឹត និងគណនីវីងដោយខ្លួនឯងលើស្មាតហ្វូនរបស់ពួកគាត់គ្រប់ពេលវេលាគ្រប់ទីកន្លែង។ img

លោក ជា ផល្លារិន អគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត មានប្រសាសន៍ថា កិច្ចសហការនេះនឹងនាំមកនូវការអភិវឌ្ឍ ក៏ដូចជាការរីកចម្រើននៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាដោយហេតុថា យើងបាននាំយកសេវាហិរញ្ញវត្ថុទៅកាន់តែជិតទីលំនៅ និងទីកន្លែងប្រកបអាជីវកម្មរបស់អតិថិជនផ្ទាល់ ដែលនេះបានជួយឲ្យអតិថិជនចំណេញពេលវេលាក្នុងការធ្វើដំណើរទៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ដើម្បីស្វែងរកសេវាហិរញ្ញវត្ថុផ្សេងៗ ចំណេញទាំងថវិកា នឹងមានពេលវេលាគ្រប់គ្រាន់ក្នុងការប្រកបអាជីវកម្មប្រចាំថ្ងៃរបស់ពួកគាត់។

img

គួរបញ្ជាក់ថា ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ អតិថិជនអាចប្រើប្រាស់សេវាកម្មដូចជា៖ ផ្ទេរប្រាក់ពីគណនីវីង ទៅគណនីអម្រឹត ពីគណនីអម្រឹត ទៅគណនីវីង ទូទាត់ប្រាក់កម្ចីអម្រឹត ដែលធ្វើប្រតិបត្តិការទាំងអស់នេះតាមរយៈ WING Money App ដោយខ្លួនឯងលើស្មាតហ្វូន គ្រប់ពេលវេលា គ្រប់ទីកន្លែងដោយមិនអស់ថ្លៃសេវា។
បន្ទាប់ពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ ទៅ អតិថិជនត្រូវបង់ថ្លៃសេវាចាប់ពី ២.០០០ រៀល ដល់ ៦.០០០ រៀលក្នុងមួយប្រតិបត្តិការអាស្រ័យលើទំហំទឹកប្រាក់ផ្ទេរ។

សម្រាប់វិធីផ្ទេរប្រាក់ពីគណនីវីង ទៅគណនីអម្រឹត ឬពីគណនីអម្រឹត ទៅគណនីវីង នៅលើ WING Money App សូមចុចត្រង់នេះ
សម្រាប់វិធីទូទាត់ប្រាក់កម្ចីប្រចាំខែជាមួយ អម្រឹត នៅលើ WING Money App សូមចុចត្រង់នេះ

ខាងក្រោមជាតារាងតម្លៃសេវាលម្អិត៖

img

img

img

img

img

img

តំបន់ប្រតិបត្តិការរបស់អម្រឹត

img



img
ភ្ជាប់ទំនាក់ទំនងជាមួយ អម្រឹត តាមរយៈ