គណនីពាណិជ្ជ៖ សាមញ្ញភាពក្នុងការគ្រប់គ្រងសាច់ប្រាក់អាជីវកម្មរបស់អ្នក

ភាពងាយស្រួលនៅក្នុងការគ្រប់គ្រងសាច់ប្រាក់អាជីវកម្មរបស់អ្នកជាមួយគណនីពាណិជ្ជនៅអម្រឹត។ តាមដានហិរញ្ញវត្ថុរបស់អ្នកតាមរយៈកម្មវិធីទូរសព្ទ័របស់អម្រឹត App store & Google Play ប្រើប្រាស់សេវាកម្មបៀរវត្សដោយមិនគិតថ្លៃ ទូទាត់សាច់ប្រាក់ឲ្យអ្នកផ្គត់ផ្គង់គ្រប់ទីកន្លែងនៃប្រទេសកម្ពុជា តាមរយៈបណ្តាសាខាជាង ១៥០ សាខា ភ្នាក់ងារដៃគូរ (វីង ទ្រូម៉ានី) ជាង១០.០០០ភ្នាក់ងារ។ ជាងនេះទៅទៀតអ្នកនឹងទទួលបានអត្រាការប្រាក់រហូតដល់ទៅ ២,២៥%។

អាចធ្វើប្រតិបត្តិការបាន ២៤ ម៉ោង/៧ថ្ងៃ

ជម្រើសប្រភេទរូបិយប័ណ្ណ ប្រាក់រៀល ថៃបាត និងដុល្លារ

ភាពងាយស្រួលក្នុងការគ្រប់គ្រងប្រាក់បៀរវត្សនិងការគ្រប់គ្រងវិក្ក័យប័ត្រទូទាត់

ចំណាំ៖ គណនីនេះប្រើប្រាស់បានសម្រាប់តែអតិថិជនក្រុមហ៊ុន

ព័ត៌មានលម្អិត
តម្លៃនិងលក្ខខណ្ឌ
លក្ខខណ្ឌ សមតុល្យអប្បបរមា ការប្រាក់
រៀល ដុល្លារ បាត រៀល ដុល្លារ បាត
ប្រចាំថ្ងៃ ២០០.០០០ ៥០ ២០០០ ២,២៥% ១,២៥% ១,៧៥%
** អម្រឹត រក្សាសិទ្ធិផ្លាស់ប្តូរអត្រាការប្រាក់ដោយមិនចាំបាច់ប្រាប់ជាមុន  
ថ្លៃសេវាទូទាត់វិក្កយបត្រ
ប្រភេទសេវាកម្ម ថ្លៃសេវា/វិក្កយប័ត្រ បង់ថ្លៃសេវាដោយ
អគ្គីសនី ទឹកស្អាត ខ្សែកាប ។ល។ តម្លៃចរចារ អាចបង់ដោយអ្នកផ្គត់ផ្គង់ ឬអ្នកប្រើប្រាស់​ (អាស្រ័យលើកិច្ចសន្យា)
English