ឱកាសចុះកម្មសិក្សាស្ម័គ្រចិត្ត

អម្រឹត ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលបើកឱកាសក្នុងការបំពេញការងារស្ម័គ្រចិត្ត និងចុះកម្មសិក្សាដ៏ទូលំទូលាយ ផ្តល់ជូននិស្សិតដែលមិនទាន់បញ្ចប់ការសិក្សា និងនិស្សិតដែលទើបបញ្ចប់ការសិក្សាថ្មីៗ ដើម្បីទទួលបានបទពិសោធន៍ការងារជាក់ស្តែងតាមរយៈកម្មវិធីចុះកម្មសិក្សា។ កម្មវិធីនេះត្រូវបានស្នើផ្តល់ជូននិស្សិតនៅក្នុងប្រទេសដែលមកពីគ្រប់សកលវិទ្យាល័យទាំងអស់នៅក្នុងប្រទេសកម្ពុជា ដែលកំពុងស្វែងរកការងារស្ម័គ្រចិត្តដើម្បីទទួលបានបទពិសោធន៍ការងារដែលមានតម្លៃពាក់ព័ន្ធនឹងការសិក្សារបស់ពួកគេ អភិវឌ្ឍជំនាញនានាក្នុងការទទួលបានការងារដែលមានវិជ្ជាជីវៈ និងទទួលបានកន្លែងដែលមានភាពប្រកួតប្រជែងនៅក្នុងទីផ្សារការងារ។

ការងារស្ម័គ្រចិត្ត

ទិដ្ឋភាពទូទៅ

ការងារស្ម័គ្រចិត្តគឺជាការងារក្រៅម៉ោងដែលមិនទទួលបានប្រាក់កំរៃ ជាមួយនឹងជម្រើសនៃរយៈពេលក្នុងការបំពេញការងារបានចាប់ផ្តើមពី ៣ខែ រហូតដល់ ៦ខែ។ នៅពេលបញ្ចប់នៃរយៈពេលស្ម័គ្រចិត្ត និស្សិតទាំងអស់តម្រូវឲ្យដាក់ជូននូវរបាយការណ៍មួយច្បាប់ដែលជាសេចក្តីពណ៌នាអំពីអ្វីដែលបានរៀនសូត្រពីកម្មវិធីនេះ។

សិទ្ធិទទួលបាន

កំពុងសិក្សាថ្នាក់បរិញ្ញាបត្រឆ្នាំទី១ជំនាញហិរញ្ញវត្ថុ និងធនាគារ គណនេយ្យ គ្រប់គ្រង គ្រប់គ្រងអាជីវកម្ម ទីផ្សារ បច្ចេកវិទ្យាព័ត៌មានវិទ្យា និងផ្នែកដែលពាក់ព័ន្ធផ្សេងទៀត។

មានភាពស្មោះត្រង់ មានការប្តេជ្ញាចិត្ត និងមានឆន្ទះក្នុងការរៀនសូត្រអំពីកិច្ចការដែលត្រូវបានចាត់តាំងថ្មីៗ។

អត្ថប្រយោជន៍នៃការចុះកម្មសិក្សា

អ្នកស្ម័គ្រចិត្តនឹងបម្រើការងារតាមប្រតិបត្តិការប្រចាំថ្ងៃដើម្បីបង្កើនទំនុកចិត្តលើខ្លួនឯង ការប្រាស្រ័យទាក់ទង និងការធ្វើការងារជាក្រុម។

ការត្រួតពិនិត្យ និងការណែនាំដោយផ្ទាល់ពីបុគ្គលិកដែលមានវិជ្ជាជីវៈណាម្នាក់របស់យើង ចំពោះការងារប្រចាំថ្ងៃ។

បទពិសោធន៍ការងារប្រកបដោយវិជ្ជាជីវៈដើម្បីទទួលបានភាពជោគជ័យនៅក្នុងការងាររបស់ពួកគេនាពេលអនាគត ។

ឱកាសពេញម៉ោងនានានឹងត្រូវបានផ្តល់ជូន រួមជាមួយអត្ថប្រយោជន៍ដែលមានលក្ខណៈប្រកួតប្រជែង។

ផ្តល់លិខិតបញ្ជាក់ បន្ទាប់ពីការចុះកម្មសិក្សាត្រូវបានបញ្ចប់ដោយជោគជ័យ។

ការចុះកម្មសិក្សា

ទិដ្ឋភាពទូទៅ

ការចុះកម្មសិក្សាគឺជាការងារពេញម៉ោង ជាមួយនឹងជម្រើសនៃរយៈពេលក្នុងការបំពេញការងារបានចាប់ផ្តើមពី ៣ខែ រហូតដល់ ១ឆ្នាំ។ និស្សិតហាត់ការនឹងតម្រូវឲ្យបំពេញការងារជាមួយអម្រឹត យ៉ាងតិច ៣ខែ។ នៅពេលបញ្ចប់នៃការចុះកម្មសិក្សា និស្សិតទាំងអស់តម្រូវឲ្យដាក់ជូននូវរបាយការណ៍មួយច្បាប់ដែលជាសេចក្តីពណ៌នាអំពីអ្វីដែលបានរៀនសូត្រពីកម្មវិធីនេះ។

សិទ្ធិទទួលបាន

កំពុងសិក្សាថ្នាក់បរិញ្ញាបត្រឆ្នាំទី១ជំនាញហិរញ្ញវត្ថុ និងធនាគារ គណនេយ្យ គ្រប់គ្រង គ្រប់គ្រងអាជីវកម្ម ទីផ្សារ បច្ចេកវិទ្យាព័ត៌មានវិទ្យា និងផ្នែកដែលពាក់ព័ន្ធផ្សេងទៀត។

មានប្រវត្តិការសិក្សាល្អ។

មានភាពស្មោះត្រង់ មានការប្តេជ្ញាចិត្ត និងមានឆន្ទះក្នុងការរៀនសូត្រអំពីកិច្ចការដែលត្រូវបានចាត់តាំងថ្មីៗ។

អត្ថប្រយោជន៍នៃការចុះកម្មសិក្សា

ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ

អ្នកចុះកម្មសិក្សានឹងបម្រើការងារតាមប្រតិបត្តិការប្រចាំថ្ងៃដើម្បីបង្កើនទំនុកចិត្តលើខ្លួនឯង ការប្រាស្រ័យទាក់ទង និងការធ្វើការងារជាក្រុម។

ការត្រួតពិនិត្យ និងការណែនាំដោយផ្ទាល់ពីបុគ្គលិកដែលមានវិជ្ជាជីវៈណាម្នាក់របស់យើង ចំពោះការងារប្រចាំថ្ងៃ។

បទពិសោធន៍ការងារប្រកបដោយវិជ្ជាជីវៈដើម្បីទទួលបានភាពជោគជ័យនៅក្នុងការងាររបស់ពួកគេនាពេលអនាគត ។

ឱកាសពេញម៉ោងនានានឹងត្រូវបានផ្តល់ជូន រួមជាមួយអត្ថប្រយោជន៍ដែលមានលក្ខណៈប្រកួតប្រជែង។

ផ្តល់លិខិតបញ្ជាក់ បន្ទាប់ពីការចុះកម្មសិក្សាត្រូវបានបញ្ចប់ដោយជោគជ័យ។

របៀបដាក់ពាក្យស្នើសុំ

ប្រសិនបើអ្នកមានចំណាប់អារម្មណ៍ស្វែងរកការងារស្ម័គ្រចិត្តសូមមេត្តាផ្ញើប្រវត្តិរូបសង្ខេបរួមជាមួយព្រឹត្តិបត្រពិន្ទុនៃការសិក្សាតាមរយៈ [email protected]

សម្គាល់៖ បេក្ខជនដែលជាប់លទ្ធផលសម្រាំងប៉ុណ្ណោះដែលនឹងត្រូវបានអញ្ជើញឲ្យមកធ្វើការសម្ភាសន៍។

English