អម្រឹត អបអរសាទរម្ចាស់ជ័យលាភីក្នុងកម្មវិធី Phnom Penh International Aquathlon ២០២៥
Feb 02, 2025
ភ្នំពេញ, ថ្ងៃទី២២ ខែវិច្ឆកា ឆ្នាំ២០២៤
អម្រឹតចូលរួមជាផ្នែកមួយរួមចំណែកលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុក្នុងចំណោមសាធារណៈជន និងយុវជនកម្ពុជា អម្រឹត មានមោទកភាព ចូលរួមគាំទ្រកម្មវិធី “វិថីហិរញ្ញវត្ថុ” រដូវកាលទី២ ក្នុងវេទិការផ្សព្វផ្សាយឲ្យកាន់តែស៊ីជម្រៅពាក់ព័ន្ធចំណេះដឹងផ្នែកហិរញ្ញវត្ថុ ផ្តោតលើអត្ថប្រយោជន៍នៃកម្ចីផ្លូវការ គុណវិបត្តិ និងបញ្ហាប្រឈមនៃកម្ចីក្រៅផ្លូវការ។
អំពី វិធី វិថីហិរញ្ញវត្ថុ
កម្មវិធី វិថីហិរញ្ញវត្ថុ ឬ Financial Street ជាកម្មវិធីនិយាយអំពីការគ្រប់គ្រងលុយ, ការរៀបចំខ្លួនដើម្បីទទួលកម្ចីពីធនាគារដោយជោគជ័យ, ការគ្រប់គ្រងកម្ចី និងប្រើប្រាស់អោយចំគោលដៅ និងចែករំលែកចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដើម្បីទទួលបានសុខុមាលភាពហិរញ្ញវត្ថុ។
គួរជម្រាបថា៖ ដោយមានការគាំទ្រពីធនាគារជាតិនៃកម្ពុជា ក្រុមហ៊ុនអប្សរា មេឌា សឺវីស (AMS) បានសហការជាមួយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) សមាគមធនាគារនៅកម្ពុជា (ABC) និងក្រុមហ៊ុន ក្រេឌីត យូរ៉ូ ខេមបូឌា ខូអិលធីឌី (CBC) រៀបចំផលិតកម្មវិធីមួយឈ្មោះថា «វិថីហិរញ្ញវត្ថុរដូវកាលទី២» ក្នុងគោលបំណងជំរុញការផ្សព្វផ្សាយពីអក្ខរកម្មផ្នែកហិរញ្ញវត្ថុទៅកាន់សាធារណជនឱ្យកាន់តែទូលំទូលាយ ។ កម្មវិធីនេះត្រូវបានរៀបចំឡើងដើម្បីចូលរួមចំណែកផ្សព្វផ្សាយពីផែនការសកម្មភាពនៃផែនការយុទ្ធសាស្ត្រជាតិ ស្តីពីបរិយាបន្នហិរញ្ញវត្ថុ ឆ្នាំ២០១៩-២០២៥ ដែលបានដាក់ចេញដោយធនាគារជាតិនៃកម្ពុជា។
កម្មវិធី «វិថីហិរញ្ញវត្ថុ រដូវកាលទី២ »ផ្តោតលើប្រធានបទសំខាន់ៗដែលទាក់ទងនឹងការប្រើប្រាស់លុយ សារៈសំខាន់របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ចំណេះដឹងផ្នែកឥណទាន ការសន្សំ និងបច្ចេកវិទ្យាហិរញ្ញវត្ថុជាដើម។
Share To:
Jan 19, 2025
Jan 14, 2025