ដំណោះស្រាយការពារហិរញ្ញវត្ថុគ្រួសាររយៈពេល៥ឆ្នាំបង់ត្រឹម២ឆ្នាំ
គម្រោងពិសេសនេះផ្តល់ជូនដោយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ ទៅកាន់អតិថិជនរបស់
អម្រឹត ដែលជាដំណោះស្រាយការពារហិរញ្ញវត្ថុសម្រាប់មនុស្សជាទីស្រលាញ់របស់អ្នករយៈពេល 5 ឆ្នាំ
ជាមួយនឹងការបង់បុព្វលាភធានារ៉ាប់រងត្រឹមតែ2ឆ្នាំ ក្នុងករណីមានគ្រោះអកុសលលណាមួយកើតឡើងទោះ
បណ្តាល ឬមិនបណ្តាលមកពីគ្រោះថ្នាកចៃដន្យ។
ធានាសុវត្ថិភាពហិរញ្ញវត្ថុគ្រួសារ
ក្នុងករណីមានគ្រោះអកុសលទោះបណ្តោលមកពីជំងឺ ឬគ្រោះថ្នាក់ដែលបណ្តាលមកឱ្យពិការ ឬមរណភាព អេ អាយ អេ នឹងផ្តល់សំណងជូនលោកអ្នក ឬគ្រួសារដែលសំណងនោះគឺអាចជួយគ្រួសារនិងលោកអ្នកមិនឱ្យធ្លាក់ក្នុងវិបត្តិហិរញ្ញវត្ថុ។
បង់ត្រឹមតែ២ឆ្នាំ ទទួលបានការការពារហិរញ្ញវត្ថុរហូតដល់ ៥ឆ្នាំ
គម្រោងពិសេសនេះគឺផ្តល់ភាពងាយស្រួល និងអត្ថប្រយោជន៍ជាច្រើនជូនលោកអ្នក ដោយទទួលបានការការពារហិរញ្ញវត្ថុរយៈពេលយូរគឺ៥ឆ្នាំជាមួយការបង់បុព្វលាភធានារ៉ាប់រងត្រឹមតែ ២ឆ្នាំ។
ទទួលបានការបញ្ជុះតម្លៃ៣០% លើការបង់បុព្វលាភធានារ៉ាប់រង
លោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃពិសេស ៣០% លើបុព្វលាភរ៉ាប់រងឆ្នាំទី២ ប្រសិនលោកអ្នកជ្រើសរើសបង់ផ្តាច់នូវបុព្វលាភរ៉ាប់រងទាំងអស់ក្នុង
ឆ្នាំទី១។
ងាយស្រួល និងឆាប់រហ័ស
លោកអ្នកអាចទទួលការការពារហិរញ្ញវត្ថុបានយ៉ាងឆាប់រហ័ស និងងាយស្រួលដោយគ្រាន់តែ៖
> ជួបពិភាក្សាជាមួយទីប្រឹក្សាផែនការជីវិត អេ អាយ អេ នៅតាមសាខារបស់ អម្រឹត
> ឆ្លើយសំណួរទាក់ទងនឹងស្ថានភាពសុខភាព ចំនួន៣ (មិនមានតម្រូវឱ្យមានការត្រួតពិនិត្យសុខភាព)
> ទទួលបានការធានារ៉ាប់រងក្នុងរយៈពេល១ថ្ងៃបន្ទាប់ពីដាក់ឯកសារ និងព័ត៌មានគ្រប់គ្រាន់
រយៈពេលនៃការការពារ | រយៈពេលនៃការបង់បុព្វលាភធានារា៉ប់រង | អាយុ | កញ្ចប់ | អត្ថប្រយោជន៍ (មរណភាព ឬពិការភាពមិនបង្កដោយគ្រោះថ្នាក់ចៃដន្យ*) |
អត្ថប្រយោជន៍ (មរណភាព ឬ ពិការភាពបង្កដោយគ្រោះថ្នាក់ចៃដន្យ**) |
---|---|---|---|---|---|
៥ឆ្នាំ | ២ឆ្នាំ | ១៨-៦០ឆ្នាំ | កញ្ចប់៣ពាន់ |
៣.០០០ដុល្លារ | ៦.០០០ដុល្លារ |
៥ឆ្នាំ | ២ឆ្នាំ | ១៨-៦០ឆ្នាំ | កញ្ចប់៥ពាន់ |
៥.០០០ដុល្លារ | ៧.០០០ដុល្លារ |
៥ឆ្នាំ | ២ឆ្នាំ | ១៨-៦០ឆ្នាំ | កញ្ចប់៧ពាន់ |
១០.០០០ដុល្លារ | ១៤.០០០ដុល្លារ |
សម្រាប់ព័ត៌មានលម្អិត និងលក្ខខណ្ឌនៃការផ្តល់ជូន សូមទាក់ទងទីប្រឹក្សាផែនការជីវិត នៅតាមសាខាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ដែលនៅជិតលោកអ្នកបំផុត ឬ ទាក់ទងផ្នែកទំនាក់ទំនងអតិថិជនរបស់ អេ អាយ អេ តាមរយៈលេខទូរស័ព្ទ ០៨៦ ៩៩៩ ២៤២។