អម្រឹត ជឿជាក់ថា តាមរយៈការជួយគាំទ្រគ្រួសារនៅតាមទីជនបទនិងទីប្រជុំជនដែលពុំបានទទួលការបម្រើសេវាហិរញ្ញវត្ថុផ្លូវការ យើងអាចរួមចំណែកយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរសហគមន៍របស់យើង។
ផ្អែកលើទស្សនវិស័យមួយនេះ អម្រឹត បានជួយដល់សហគមន៍និងប្រជាពលរដ្ឋមូលដ្ឋាន តាមរយៈការផ្ដល់ជូនសេវាហិរញ្ញវត្ថុដែលឆ្លើយតបនឹងតម្រូវការពួកគាត់ ខណៈដែលចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់ជីវភាពសហគមន៍ ជំរុញស្មារតីសហគ្រិនភាពនៅក្នុងមូលដ្ឋាន និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច។
ក្នុងអំឡុង ៣០ ឆ្នាំមកនេះ យើងតែងតែចាត់ទុកអតិថិជនជាចំណុចសំខាន់នៃអាជីវកម្មរបស់យើង ហើយចំណុចនេះហើយដែលធ្វើឲ្យយើងក្លាយជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុពិសេសខុសប្លែកពីស្ថាប័នដទៃ។
ជាស្ថាប័នហិរញ្ញវត្ថុឈានមុខ ដែលរួមចំណែកក្នុងការកែលម្អជីវភាពប្រជាពលរដ្ឋឲ្យល្អប្រសើរ និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។
ផ្ដល់សេវាហិរញ្ញវត្ថុច្រើនប្រភេទដល់ប្រជាពលរដ្ឋ ដែលមានប្រាក់ចំណូលទាប និងសហគ្រាសខ្នាតតូចបំផុត តូច និងមធ្យម ដោយធានាបាននូវលទ្ធផលប្រតិបត្តិការកម្រិតខ្ពស់ផ្នែកហិរញ្ញវត្ថុ និងសង្គម។
អម្រឹត បន្តប្រកាន់ខ្ជាប់នូវចក្ខុវិស័យ បេសកកម្ម និងការប្តេជ្ញាចិត្ត ឆ្ពោះទៅរកការកសាងជាតិ និងសហគមន៍ដោយផ្តោតការទទួលខុសត្រូវរបស់ខ្លួនចំពោះនិយោជិត អតិថិជន បរិស្ថាន និងការអភិវឌ្ឍសង្គម។
ដើម្បីកសាងនិងថែរក្សាបរិយាកាសការងារល្អឲ្យ
មានប្រសិទ្ធភាព
ដើម្បីពង្រឹងបន្ថែមសមត្ថភាពរបស់អតិថិជន ហើយធានាបានថាអតិថិជនរបស់ខ្លួនមិនមានវិបត្តិហិរញ្ញវត្ថុកើតឡើង
ដើម្បីការពារបរិស្ថាន និងអភិរក្សធនធានធម្មជាតិ
ដើម្បីពង្រឹងបន្ថែម សមត្ថភាពរបស់អតិថិជន ហើយធានាបានថាអតិថិជនរបស់ខ្លួនមិនមានវិបត្តិហិរញ្ញវត្ថុកើតឡើង
ដើម្បីការពារបរិស្ថាន និងអភិរក្សធនធានធម្មជាតិ