សមិទ្ធផលសង្គម របស់ អម្រឹត

សមិទ្ធផលសង្គម របស់ អម្រឹត

អម្រឹត តែងតែប្រឹងប្រែងក្នុងការចូលរួមដោយវិជ្ជមាននៅក្នុងការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ច ក៏ដូចជាបរិស្ថានរបស់ប្រទេសកម្ពុជា។ ក្នុងការសម្រេចគោលដៅនេះ អម្រឹត មានចក្ខុវិស័យច្បាស់លាស់ និងយុទ្ធសាស្ត្របេសកម្ម ដើម្បីបំពេញការទទួលខុសត្រូវរបស់ខ្លួនចំពោះបុគ្គលិក អតិថិជន បរិស្ថាន និងការអភិវឌ្ឍសង្គម ជារៀងរាល់ឆ្នាំ។ ឆ្នាំ២០២០ ក៏មិនខុសពីឆ្នាំកន្លងមកដែរ ដោយ អម្រឹត បានសម្រេចសមិទ្ធផលជាច្រើនពីការប្រឹងប្រែងរបស់ខ្លួនក្នុងការនាំមកនូវផលវិជ្ជមានសម្រាប់សង្គម។

ការទទួលខុសត្រូវចំពោះបុគ្គលិក

សុខុមាលភាព​ និងវឌ្ឍនភាពរបស់បុគ្គលិកជាគោលដៅចម្បងមួយរបស់ អម្រឹត។ ដោយហេតុនេះហើយ អម្រឹត តែងតែផ្តល់ឱកាសសម្រាប់ការរីកចម្រើន រង្វាន់លើកទឹកចិត្ត និងជំនួយ សម្រាប់បុគ្គលិក ដូចខាងក្រោម៖
>  បុគ្គលិកចំនួន ២.០៥៣នាក់ ឬ ៤៥% នៃបុគ្គលិកសរុបបានចូលរួមក្នុងកម្មវិធី «Staff Capacity Building»
>  បុគ្គលិកចំនួន ៣១២នាក់បានចូលរួមក្នុងកម្មវិធី «Talent management»
>  បុគ្គលិកចំនួន ៧២៩នាក់បានចូលរួមក្នុងកម្មវិធី «Soft Skill Development Program»
>  បុគ្គលិកចំនួន ១.៤៤៣នាក់បានទទួលសេវាធានារ៉ាប់រងផ្នែកសុខភាព និងគ្រោះថ្នាក់ សម្រាប់ខ្លួនឯងផ្ទាល់
>  បុគ្គលិកចំនួន ៩៣៨នាក់បានទទួលសេវាធានារ៉ាប់រងផ្នែកសុខភាព និងគ្រោះថ្នាក់ សម្រាប់ក្រុមគ្រួសារបុគ្គលិក
>  បុគ្គលិកនារីចំនួន ១៨០នាក់ទទួលបានការសម្រាកលំហែមាតុភាព ជាមួយនឹងការផ្តល់ជូនបៀវត្សពេញលេញរយៈពេលបីខែ
>  បុគ្គលិកចំនួន ៨៧៨នាក់បានទទួលការដំឡើងមុខតំណែង

>  សិក្ខាកាមចំនួន ២.០០០ នាក់ បានចូលរួមវគ្គបណ្តុះបណ្តាលបច្ចេកទេសកសិកម្ម ក្នុងនោះមានស្ត្រីចំនួន ៨៨១នាក់
>  សិក្ខាកាមចំនួន ៨៩៧ នាក់ បានចូលរួមវគ្គអប់រំផ្នែកហិរញ្ញវត្ថុ ក្នុងនោះមានស្ត្រីចំនួន ៨០៨នាក់
>  និស្សិតចំនួន ៣០០ នាក់ បានចូលរួមសិក្ខាសាលាស្តីអំពី “អក្ខរកម្មហិរញ្ញវត្ថុ” ដែលរៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡារ ក្រោមកិច្ចសហការរបស់ អម្រឹត។

ក្រោយការសិក្សាអំពីកម្រិតជីវភាពរបស់អតិថិជនខ្លួន អម្រឹត បានរកឃើញថា មានតែ ៦.៣% តែប៉ុណ្ណោះនៃអតិថិជនសរុបរបស់ខ្លួន ដែលស្ថិតនៅក្រោមបន្ទាត់នៃភាពក្រីក្រថ្នាក់ជាតិ។ អត្រានៃភាពក្រីក្ររបស់អតិថិជន អម្រឹត បានធ្លាក់ពី ៦.៧% ក្នុងឆ្នាំ២០១៧ មកត្រឹម ៦,៣% ក្នុងឆ្នាំ២០១៩។

ក្នុងត្រីមាសទី១ ឆ្នាំ២០១៩ អម្រឹត បានបញ្ចប់ការវាយតម្លៃខ្លួនឯងដោយជោគជ័យ អំពីការអនុវត្តបេសកកម្មសង្គមរបស់ខ្លួនដោយជ្រើសរើសយកឧបករណ៍ Social Performance Indicators Version 4 ដែលហៅកាត់ថា SPI4 សម្រាប់ការវាយតម្លៃនេះ។

អម្រឹត បានបញ្ចប់ការសហការដោយជោគជ័យជាមួយ M-CRIL និង Smart Campaign ដែលជាក្រុមហ៊ុនវាយតម្លៃអន្តរជាតិ ដើម្បីវាយតម្លៃសាកល្បងលើ គោលការណ៍ការពារអតិថិជន បែបឌីជីថល។

ការទទួលខុសត្រូវចំពោះអតិថិជន

អម្រឹត តែងយកចិត្តទុកដាក់ចំពោះសុខុមាលភាពផ្នែកហិរញ្ញវត្ថុរបស់អតិថិជន និងឆ្លើយតបជានិច្ចរាល់តម្រូវការរបស់គាត់។

១. កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងអប់រំផ្នែកហិរញ្ញវត្ថុ

កម្មវិធីអប់រំ និងការបណ្តុះបណ្តាលជាច្រើន ត្រូវបានរៀបចំសម្រាប់អតិថិជន មានដូចជា៖

>  សិក្ខាកាមចំនួន ១១២នាក់បានចូលរួមវគ្គបណ្តុះបណ្តាលបច្ចេកទេសកសិកម្ម
>  សិក្ខាកាមចំនួន ២.៥៤៤នាក់បានចូលរួមវគ្គអប់រំផ្នែកហិរញ្ញវត្ថុ
>  អ្នកចូលមើលចំនួន ២៤៥.៨១១នាក់ ទាំងអតិថិជននិងមិនមែនអតិថិជន បានទទួលចំណេះដឹងហិរញ្ញវត្ថុតាមរយៈវីដេអូអប់រំ (តាមថ្នាក់បណ្តុះបណ្តាល បណ្តាញសង្គម)

២.ការអនុវត្តគោលការណ៍ការពារអតិថិជន

អម្រឹត មានការតាំងចិត្តខ្ពស់ក្នុងការអនុវត្ត និងការការពារអតិថិជនដោយយុត្តិធម៌។ ការខិតខំនេះនាំឲ្យ អម្រឹត ទទួលបានវិញ្ញាបនបត្រស្តីពី ការការពារអតិថិជន (CPP) ពី Smart Campaign សាជាថ្មីសម្រាប់រយៈពេលបួនឆ្នាំទៅមុខទៀត (២០២០ - ២០២៤)។

គោលការណ៍ណែនាំទាំង៧ នៃការការពារអតិថិជន ដែល អម្រឹត អនុវត្តតាមយ៉ាងខ្ជាប់ខ្ជួនមានដូចជា ១) ការបង្កើត និងចែកចាយផលិតផលសមស្រប, ២) ការទប់ស្កាត់ការជំពាក់បំណុលវ័ណ្ឌក, ២) តម្លាភាព, ៣) ការកំណត់តម្លៃប្រកបដោយការទទួលខុសត្រូវ, ៥) ការអនុវត្តការងារប្រកបដោយការគោរព និងមានភាពត្រឹមត្រូវចំពោះអតិថិជន, ៦) ការរក្សាការសម្ងាត់របស់អតិថិជន, និង ៧) យន្តការសម្រាប់ដោះស្រាយបណ្តឹង។

ក្នុងត្រីមាសទី១ ឆ្នាំ២០១៩ អម្រឹត បានបញ្ចប់ការវាយតម្លៃខ្លួនឯងដោយជោគជ័យ អំពីការអនុវត្តបេសកកម្មសង្គមរបស់ខ្លួនដោយជ្រើសរើសយកឧបករណ៍ Social Performance Indicators Version 4 ដែលហៅកាត់ថា SPI4 សម្រាប់ការវាយតម្លៃនេះ។


ការទទួលខុសត្រូវចំពោះបរិស្ថាន និងសង្គម

អម្រឹត បានដឹងយ៉ាងច្បាស់អំពីទំនួលខុសត្រូវរបស់ស្ថាប័ន និងតែងតែបំពេញការទទួលខុសត្រូវក្នុងការនាំមកនូវផលវិជ្ជមានសម្រាប់សង្គម និងបរិស្ថាន។
​​​​​​​១. បរិស្ថាន
អម្រឹត​ យកចិត្តទុកដាក់ចំពោះផលវិបាកនៃប្រតិបត្តិការរបស់ខ្លួនទៅលើបរិស្ថាន។ ហេតុដូចនេះហើយ អម្រឹត បានអនុវត្តគោលនយោបាយផ្ទៃក្នុងមួយចំនួនដើម្បីដឹងកាន់តែច្បាស់អំពីទំនាក់ទំនងនៃសកម្មភាពរបស់ស្ថាប័ននិងបរិស្ថាន ព្រមទាំងព្យាយាមរក្សាហានិភ័យលើបរិស្ថានឲ្យនៅកម្រិតអប្បបរិមា។
​​​​​​​​​​​​​​> សំណើឥណទានចំនួន ១២.៨២៦ ត្រូវបានពិនិត្យដើម្បីរកហានិភ័យបរិស្ថាន និងសង្គម
> បុគ្គលិកចំនួន ៥៩៤នាក់បានចូលរួមវគ្គបណ្តុះបណ្តាលផ្នែកបរិស្ថាន និងសង្គម
> ធុងសំរាមចំនួន ៣៨៩ និងផ្ទាំងផ្សព្វផ្សាយអប់រំចំនួន ៣៥ ត្រូវបានចែកដល់ទីផ្សារទូទាំងប្រទេសដើម្បីលើកទឹកចិត្តដល់ការចោលសម្រាមឲ្យបានត្រឹមត្រូវ និងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក
> សវនកម្មលើថាមពល និងការវាស់ស្ទង់កាបូន ត្រូវបានអនុវត្តនៅស្នាក់ការកណ្តាល អម្រឹត​​​​​​​

២.​ សង្គម
> អម្រឹត បានឧបត្ថម្ភអគារសិក្សាដល់អនុវិទ្យាល័យក្របីរៀល នៅស្រុកជីក្រែង ខេត្តសៀមរាប។
> អម្រឹត បានចូលរួមជាមួយរដ្ឋាភិបាលក្នុងការទិញវ៉ាក់សាំងកូវីដ១៩ ដោយបានបរិច្ចាគទឹកប្រាក់ចំនួន ៤០០ លានរៀល
> ឆ្លើយតបនឹងគ្រោះមហន្តរាយទឹកជំនន់ អម្រឹត បានឧបត្ថម្ភថវិកា ១០០លានរៀល ដល់រាជរដ្ឋាភិបាល ដើម្បីជួបដល់ជនរងគ្រោះដោយទឹកជំនន់
> អម្រឹត បានឆ្លើយតបយ៉ាងរហ័សនឹងតម្រូវការជំនួយរបស់អតិថិជនខ្លួន ដោយបានពន្យារការសងប្រាក់កម្ចីដល់អតិថិជនឥណទានក្រុមធានាចំនួន ១២០.០០០នាក់ ពេលដែលជីវភាពរបស់គាត់ជួបការលំបាកដោយជំងឺកូវីដ១៩។