អភិបាលកិច្ច

Generic placeholder image

លោក Chien-Fa,
Chuang
​​​​​​​ 莊建發

ប្រធានក្រុមប្រឹក្សាភិបាល

លោក Chien-Fa, Chuang ត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាភិបាលនៅក្នុងឆ្នាំ២០២៥ ជាមួយនូវបទពិសោធន៍ការងាររបស់លោកក្នុងវិស័យហិរញ្ញវត្ថុជាង៣០ឆ្នាំ។ លោក បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្មពីសាកលវិទ្យាល័យ Syracuse សហរដ្ឋអាមេរិក និងបានឆ្លងកាត់អាជីពការងារក្នុងតួនាទីជាន់ខ្ពស់ជាច្រើនមុខដំណែង។ មុនពេលចូលកាន់តំណែងក្នុងតួនាទីបច្ចុប្បន្ន លោក Chuang Chien Fa គឺជានាយកគ្រប់គ្រងនៃក្រុមហ៊ុន Merrill Lynch (Asia Pacific) Limited ក្នុងទីក្រុងហុងកុង និងក៏ជាអនុប្រធាននៃក្រុមហ៊ុនវិនិយោគ Citi Group។ ជាមួយនឹងចំណេះដឹងជាច្រើនរបស់លោកក្នុងវិស័យហិរញ្ញវត្ថុ លោកគឺជាសមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន SinoPac Securities Investment Trust Co. Ltd និង SinoPac Insurance Brokers Limited ។ សម្រាប់តួនាទីនៅក្នុង Bank SinoPac (ធនាគារ សាយណូផេក)លោក គឺជាអនុប្រធានប្រតិបត្តិជាន់ខ្ពស់ ដែលដឹកនាំ និងគ្រប់គ្រងផ្នែកធនាគារចម្រុះ រួមទាំងសាជីវកម្មនៅក្នុងស្រុក និងក្រៅប្រទេស សេវាធនាគារលក់រាយ ទីផ្សារហិរញ្ញវត្ថុ និងការគ្រប់គ្រងទ្រព្យសម្បត្តិស្ថាប័ន។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏ធ្លាប់ជានាយកប្រតិបត្តិនៃសាខាធនាគារដែលមានការិយាល័យនៅក្នុងទីក្រុងហុងកុង ទទួលបន្ទុកការដឹកនាំ និងអនុវត្តន៍ទិសដៅយុទ្ធសាស្ត្ររបស់ធនាគារ។ ក្នុងនាមជាប្រធានក្រុមប្រឹក្សាភិបាល ជាមួយនឹងបទពិសោធន៍ជាច្រើនឆ្នាំរបស់លោកក្នុងវិស័យហិរញ្ញវត្ថុ លោក Chuang Chien Fa មានទស្សនៈវិស័យច្បាស់លាស់ ដើម្បីជំរុញឱ្យអម្រឹតកាន់តែមានភាពរីកចម្រើនប្រកបដោយនិរន្តរភាព។

Generic placeholder image

លោក ​​​​​​​Antoin Bruijninckx

សមាជិកក្រុមប្រឹក្សាភិបាល

លោក Antonius ត្រូវបានតែងតាំងជាសមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២០ ។ លោកគឺជាប្រធាន គណៈកម្មាធិការសវនកម្ម និងជាសមាជិកគណៈកម្មាធិការហានិភ័យ និងគណៈកម្មាធិការតែងតាំងនិងតម្លៃការ ។ លោក បានបញ្ចប់ការសិក្សាផ្នែកសេដ្ឋកិច្ចពាណិជ្ជកម្ម នៃសកលវិទ្យាល័យ Rotterdam ប្រទេសហូឡង់។ លោក Antonius មានបទពិសោធន៍ការងារជាច្រើនឆ្នាំក្នុងវិស័យធនាគារ និងធ្លាប់បម្រើការងារនៅក្នុងប្រទេសអូស្រ្តាលី វៀតណាម សហរដ្ឋអាមេរិក និងប្រទេសហូឡង់ ក្នុងតួនាទីជាន់ខ្ពស់ផ្នែកហានិភ័យ ការកែសម្រួលបំណុលឡើងវិញ ការគ្រប់គ្រងសំពាធឥណទាន និងរតនា គារ។ នៅចន្លោះឆ្នាំ២០០៣ ដល់ឆ្នាំ២០០៦ លោកគឺជានាយកគ្រប់គ្រងនៃ ធនាគារ ABN AMRO Bank N.V. ទទួលបន្ទុកផ្នែកគ្រប់គ្រងសំពាធឥណទាននៃសហគមអ៊ឺរ៉ុប និងជាសមាជិកនៃប្រធានគណៈកម្មាធិការឥណទាន។ ចាប់តាំងពីឆ្នាំ២០០៧ លោកគឺជាហគ្រិនដ៏សកម្មមួយរូប និងជាទីប្រឹក្សាជំនាញផ្នែកពាណិជ្ជកម្ម។ លោកក៏ធ្លាប់មានតួនាទីជាប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាលនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួននៃបណ្តាប្រទេសមួយចំនួនក្នុងទី្វបអាស៊ីផងដែរ។

Generic placeholder image

លោកស្រី Oluwatobi Boshoro

សមាជិកក្រុមប្រឹក្សាភិបាល

លោកស្រី Oluwatobi ត្រូវបានតែងតាំងជាសមាជិកក្រុមប្រឹក្សាភិបាលនៅខែឧសភា ឆ្នាំ២០២២ ។ លោកស្រី គឺជាសមាជិក គណៈកម្មាធិការសវនកម្ម និងគណៈកម្មាធិការតែងតាំង និងតម្លៃការ។ លោកស្រី ជាអ្នកឯកទេសផ្នែកបច្ចេកវិទ្យា Fintech និងឌីជីថល ដឹកនាំការរីកចម្រើនប្រកបដោយប្រសិទ្ធភាព និងនិរន្តភាព តាមរយៈគំនិតផ្តួចផ្តើមគម្រូនៃការធ្វើអាជីវកម្ម និងការគ្រប់គ្រងហានិភ័យ។ លោកស្រីក៏ជាអ្នកបង្កើត និងជាអ្នកដឹកនាំគម្រោងប័ណ្ណទូទាត់ Verve Payment Card ដែលជាគម្រោងកាតក្នុងស្រុកដ៏ធំបំផុតមួយនៅក្នុងទ្វីបអាហ្រ្វិក ដែលបានចេញប្រើប្រាស់ជាង៥២ លានកាត និងត្រូវបានប្រើប្រាស់ក្នុងប្រទេសជាង១៨៥ ជុំវិញពិភពលោក។ ក្រៅពីផ្នែក Fintech និងឌីជីថល ក៏ដូចជាគម្រោងនៃប័ណ្ណទូទាត់ Verve Payment Card រយៈពេលជាង២០ឆ្នាំមកនេះ លោកស្រីក៏មានបទពិសោធន៍ការងារជាច្រើនផ្នែកលើកកម្ពស់បរិញ្ញាបន្នហិរញ្ញវត្ថុ ការទូទាត់សាច់ប្រាក់តាមទូរស័ព្ទ វិស័យមីក្រូហិរញ្ញវត្ថុ អាជីវកម្មផ្នែកលក់រាយ ធនាគារអេឡិចត្រូនិក។ លោកស្រី បានចូលរួមចំណែកក្នុងតួនាទីជាន់ខ្ពស់ជាច្រើនក្នុងផ្នែកឌីជីថល យុទ្ធសាស្រ្តអាជីវកម្ម និងការច្នៃប្រឌិតគម្រូអាជីវកម្ម។ លោកស្រី គឺជាអតីតនិស្សិតនៃសាកលវិទ្យាល័យ Harvard Business School សហរដ្ឋអាមេរិក និងបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកយុទ្ធសាស្រ្តទីផ្សារពីសាកលវិទ្យាល័យ Cranfield ចក្រភពអង់គ្លេស និងបរិញ្ញាបត្រវិទ្យាសាស្ត្រសេដ្ឋកិច្ចនៅសាកលវិទ្យាល័យ Ogun state ប្រទេសនីហ្សេរីយ៉ា។

Generic placeholder image

លោក Ching-Ching, Chen
陳清景 ​​​​​​​

សមាជិកក្រុមប្រឹក្សាភិបាល

លោក Ching-Ching, Chen ត្រូវបានតែងតាំងជាសមាជិកក្រុមប្រឹក្សាភិបាលនៅក្នុងឆ្នាំ២០២៥។ លោក បានបញ្ចប់ការសិក្សាផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាពីសកលវិទ្យាល័យជាតិ Kaohsiung នៅកោះចិនតៃវ៉ាន់ និងថ្នាក់បណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ជំនាញផ្នែកហិរញ្ញវត្ថុ និងថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្មជំនាញ អចលនទ្រព្យ ពីសាកលវិទ្យាល័យ George Washington សហរដ្ឋអាមេរិក។ លោក ធ្លាប់បានបម្រើការងារជានាយកនៃសមាគមកសិករក្រុង Kaohsiung នៅកោះចិនតៃវ៉ាន់អស់រយៈពេលជាង២០ឆ្នាំ។ ការងារចម្បងក្នុងសមាគមកសិករក្នុងទីក្រុង Kaohsiung គឺទាក់ទងនឹងកម្ចីសម្រាប់កសិករ និងហិរញ្ញប្បទានដីធ្លីសម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍។ លើសពីនេះទៀត លោក Ching-Ching Chen ក៏ជានាយកនៃមូលនិធិនៃសាកលវិទ្យាល័យ Kaohsiung University of Science and Technology ដែលទទួលបន្ទុកលើការវាយតម្លៃ និងការវិនិយោគនៅក្នុងក្រុមហ៊ុនថ្មីៗដែលគាំទ្រដោយសាស្រ្តាចារ្យ ឬនិស្សិតពីមហាវិទ្យាល័យ និងពីសាកលវិទ្យាល័យក្នុងទីក្រុង Kaohsiung។ លោក ជានាយកប្រតិបត្តិក្រុមហ៊ុនប្រឹក្សា និងគ្រប់គ្រងអន្តរជាតិ ដែលមានគោលដៅអាជីវកម្មសំខាន់លើការធ្វើផែនការអភិវឌ្ឍទីក្រុង ការប្រឹក្សាលើការវិនិយោគផ្នែកអចលនទ្រព្យ និងការវាយតម្លៃលទ្ធភាពនៃការអភិវឌ្ឍន៍ដីធ្លី ជាដើម។

Generic placeholder image

លោកស្រី​​​​​​​ Pin-Jui, Huang
黃品睿

សមាជិកក្រុមប្រឹក្សាភិបាល

លោកស្រី Pin-Jui, Huang ត្រូវបានតែងតាំងជាសមាជិកក្រុមប្រឹក្សាភិបាលនៅក្នុងឆ្នាំ២០២៥។ លោកស្រី មានបទពិសោធន៍ការងារក្នុងវិស័យធនាគារអស់រយៈពេលជាង២៥ឆ្នាំ។ បច្ចុប្បន្នលោកស្រី គឺជាអនុប្រធានប្រតិបត្តិ ប្រធាននៃការិយាល័យនាយក និងជាអ្នកនាំពាក្យស្តីទីនៃ Bank SinoPac (ធនាគារ សាយណូផេក)។ លោកស្រី បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្មនៅសកលវិទ្យាល័យ National Chengchi នៅកោះចិនតៃវ៉ាន់។ ចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣ លោកស្រី ជានាយិកាអង្គភាពធនាគារឌីជីថលនៃ Bank SinoPac ដោយផ្តោតលើការអភិវឌ្ឍន៍យុទ្ធសាស្ត្រផ្លាស់ ប្តូរតាមបែបឌីជីថល។ មុនពេលចូលបម្រើការងារជាមួយ Bank SinoPac លោកស្រី ធ្លាប់បានបម្រើការងារនៅធនាគារ Citibank និងHSBC ដែលទទួលបន្ទុកផ្នែកគ្រប់គ្រងលំហូរសាច់ប្រាក់ និងប្រព័ន្ធហិរញ្ញវត្ថុពាណិជ្ជកម្ម។ លោកស្រី ដឹកនាំគម្រោងជាច្រើនបានជោគជ័យ ដូចជាគម្រោងហិរញ្ញវត្ថុតាមបែបឌីជីថល និងគម្រោងជាច្រើននៅក្នុងប្រតិបត្តិការអាជីវកម្មទៅក្រៅប្រទេស។

Generic placeholder image

លោក Wen-Ta, Kuo
郭文達 ​​​​​​​

សមាជិកក្រុមប្រឹក្សាភិបាល

លោក Wen-Ta, Kuo ត្រូវបានតែងតាំងជាសមាជិកក្រុមប្រឹក្សាភិបាលនៅក្នុងឆ្នាំ២០២៥។ លោក បានបញ្ចាប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកស្ថិតិនៅសាកលវិទ្យាល័យ Tunghai នៅកោះចិនតៃវ៉ាន់។ លោកមានបទពិសោធន៍ការងារក្នុងវិស័យហិរញ្ញវត្ថុជាច្រើនឆ្នាំ និងបានចូលបម្រើការងារនៅក្នុងធនាគារមួយចំនួនដូចជា៖ Bank SinoPac (ធនាគារ សាយណូផេក)ធនាគារ Citibank ធនាគារ Standard Chartered, ធនាគារ Taipei Fubon និងធនាគារ O-Bank នៅកោះចិនតៃវ៉ាន់។ នៅក្នុងនោះ លោក ទទួលបន្ទុកការដឹកនាំ និងគ្រប់គ្រងផ្នែកជាច្រើន រួមមាន ហានិភ័យឥណទាន ការអភិវឌ្ឍន៍អាជីវកម្មគម្រូ ការគ្រប់គ្រងទិន្នន័យ និងប្រព័ន្ធឌីជីថល អាជីវកម្មលក់រាយក្នុង និងក្រៅប្រទេស និងការពង្រីកអាជីវកម្មដែលមានភាពជោគជ័យនៅកោះចិនតៃវ៉ាន់ទៅក្រៅប្រទេសថែមទៀតផង។

Generic placeholder image

លោក ​​​​​​​ Cheng, Hoo
侯政 ​​​​​​​

សមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ

លោក Cheng, Hoo ត្រូវបានតែងតាំងជាសមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យនៅក្នុងឆ្នាំ២០២៥។ លោក បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្មពីសាកលវិទ្យាល័យ Oregon និងផ្នែកព័ត៌មានវិទ្យា និងវិទ្យាសាស្ត្រពីសាកល វិទ្យាល័យ San Diego State សហរដ្ឋអាមេរិក។ លោក ធ្លាប់ជានាយកគ្រប់គ្រង និងជាសហប្រធានផ្នែក Greater China នៅក្នុងក្រុមហ៊ុន Capmark Financial Inc.។ ក្រៅពីនោះ លោកក៏ជាអ្នកគ្រប់គ្រងទូទៅនៅធនាគារ ហាវៃ(Bank of Hawaii) ដែលមានសាខានៅក្នុងទីក្រុងតៃប៉ិ(Taipei) និងជាអ្នកគ្រប់គ្រងជាន់ខ្ពស់នៅធនាគារ Nova Scotia ក្នុងទីក្រុងតៃប៉ិ(Taipei) ។ បច្ចុប្បន្ន លោកជាស្ថាបនិក និងជាដៃគូគ្រប់គ្រងនៅក្រុមហ៊ុន AyeVest Capital Partners Ltd. នៅកោះចិនតៃវ៉ាន់។

Generic placeholder image

លោកស្រី​​​​​​​​​​​​​​ Joy Lan-Ya, Hu
 胡嵐雅 ​​​​​​​

សមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ

លោកស្រី Joy Lan-Ya, Hu ត្រូវបានតែងតាំងជាសមាជិកក្រុមប្រឹក្សាភិបាលនៅក្នុងឆ្នាំ២០២៥។ លោកស្រី បានបញ្ចាប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចពាណិជ្ជកម្មនៅសាកលវិទ្យាល័យ Brown នៅសហរដ្ឋអាមេរិក និងជានាយកគ្រប់គ្រងនៅក្រុមហ៊ុន Credit Suisse (Hong Kong) ដែលមានមូលដ្ឋាននៅក្នុងទីក្រុងហុងកុង។ លោកស្រី បានចូលរួមបំពេញការងារក្នុងវិស័យហិរញ្ញវត្ថុរយៈពេលជាង២៣ឆ្នាំ ដែលផ្តោតជាចម្បងលើការវិនិយោគនៃវិស័យធនាគារ និងទីផ្សារអន្តរជាតិ។ លោកស្រី ក៏ធ្លាប់បម្រើការងារក្នុងតួនាទីផ្នែកគ្រប់គ្រងជាន់ខ្ពស់ នៅក្នុងទីផ្សារជាច្រើនក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ លោកស្រី ជាអ្នកគ្រប់គ្រងឆ្នើមមួយរូបដែលតែងតែយកចិត្តទុកដាក់ស្វែងយល់ពីតម្រូវការរបស់អតិថិជន ការបង្កើតនូវផលិតផលដែលសម្របនឹងតម្រូវការរបស់ពួកគេ។ ក្រៅពីនេះ លោកស្រី ជាថ្នាក់ដឹកនាំគម្រូមួយរូបផ្នែក ជ្រើសរើសបុគ្គលិក គ្រប់គ្រង ដឹកនាំក្រុមការងារបានយ៉ាងមានប្រសិទ្ធភាពលើផ្នែកច្បាប់ ប្រតិបត្តិតាម និងហានិភ័យ។

Generic placeholder image

លោក សុង សារ៉ន

សមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ

លោក សុង សារ៉ន ត្រូវបានតែងតាំងជាសមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យនៅក្នុងខែកក្កដា ឆ្នាំ២០២១ ។ លោក គឺជាស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន អេមរុ រាយស៍ (ខេមបូឌា) ខូ អិលធីឌី ដែលជាក្រុមហ៊ុន ផលិត និងនាំចេញអង្ករធំជាងគេនៅក្នុងប្រទេសកម្ពុជា ដែលមានដៃគូរសហការជាង១០០ និងធ្វើការជាមួយកសិករជាង១០.០០០នាក់ ក្នុងនោះជាង៦០% ជាស្រ្តី។ ក្រុមហ៊ុន បានបង្កើនការនាំចេញអង្ករជាង៤៥០.០០០ តោនពីឆ្នាំ២០២២ ដល់ឆ្នាំ២០២០។ លោកបានចូលរួមក្នុង កម្មវិធីជាច្រើនទាំងក្នុង និងក្រៅប្រទេស ហើយបានឈ្នះពានរង្វាន់គួរឲ្យកត់សំគាល់ជាច្រើនដូចជា ពានរង្វាន់ “Country SME Innovative Award, Agrow Award និង young Entrepreneur Award” ពីក្រុមប្រឹក្សាធុរកិច្ច អាស៊ាន នៅប្រទេសសិង្ហបុរី ក្នុងឆ្នាំ២០១៨ “ពានរង្វាន់ ភាពជាអ្នកដឹកនាំអាស៊ាន ផ្តល់ដោយ Cheung Kong Graduate School of Business (CKGSB)” ក្នុងឆ្នាំ២០១៩ នៅទីក្រុងសៀងហៃ “ពានរង្វាន់សហក្រិនវ័យក្មេង Takeda” ពីមូនិធិ Takeda សាកលវិទ្យាល័យតូក្យូក្នុងឆ្នាំ២០១៦ និងទទួលបានមេដាយមាសលើពានរង្វាន់ផ្នែកសហគ្រិនភាពពី McKinsey& Company ក្នុងឆ្នាំ២០០៦។ លោក សារ៉ន បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រងធុរកិច្ចពីសាកលវិទ្យាល័យគ្រប់គ្រង នៅប្រទេសកម្ពុជា និងបច្ចុប្បន្ន លោកជាបេក្ខជនបណ្ឌិតផ្នែកវិទ្យាសាស្រ្ត សេដ្ឋកិច្ច នៅរាជបណ្ឌិតសភាកម្ពុជា។

គណៈកម្មាធិការសវនកម្ម

គណៈកម្មាធិការ សវនកម្មត្រូវបានបង្កើតឡើង និងដឹកនាំ ដោយសមាជិកក្រុមប្រឹក្សាភិបាល ឯករាជ្យមួយរូប ដែលជាផ្នែកមួយ យ៉ាងសំខាន់ នៃអភិបាលកិច្ចរបស់ អម្រឹត។ គណៈកម្មាធិការ ជួបប្រជុំយ៉ាងតិច ចំនួនបួនដង ក្នុងមួយឆ្នាំ និងជួបប្រជុំ តាមការចាំបាច់។ គោលបំណងសំខាន់ របស់គណៈកម្មាធិការសវនកម្ម រួមមាន៖

​​​​​​​> ត្រួតពិនិត្យទៅលើប្រសិទ្ធភាពនៃមុខងារសវនម្មផ្ទៃក្នុងក្នុងបរិបទគ្រប់គ្រង់ហានិភ័យទូទៅ
> ត្រួតពិនិត្ យទៅលើសុចរិតភាព នៃរបាយការណ៍ហរិញ្ញវត្ថុ គណនេយ្យ និងដំណើរការ រៀបចំរបាយការណ៍ ហរិញ្ញវត្ថុ ព្រមទាំង របាយការណ៍ ហរិញ្ញវត្ថុដែលបាន ធ្វើសវនកម្ម
> ត្រួតពិនិត្យ ទៅលើការ អនុលោមតាម គោលនយោបាយ និង នីតិវិធីដែល បានចែងនៅក្នុង ក្របខណ្ឌ របស់អម្រឹត ច្បាប់ និងបទប្បញ្ញតិ្ត ដែលមានជាធរមាន
> ត្រួតពិនិត្យទៅ លើឯករាជ្យភាព និងគុណវុឌ្ឍ របស់ក្រុមហ៊ុន គណនេយ្យ សាធារណៈដែលបានចុះបញ្ជី (សវនករឯករាជ្យ)។

គណៈកម្មាធិការ សវនកម្ម ផ្ទៃក្នុងមាន សមាជិក ២ នាក់ គឺ៖

លោក Antoin BRUININCKX

ជាប្រធាន

លោកបណ្ឌិត Claud Falgon

ជាសមាជិក


​​​​​​​ចក្ខុវិស័យ របស់នាយកដ្ឋាន សវនកម្មផ្ទៃក្នុង

គឺដើម្បី ទទួលបាន ការទទួលស្គាល់ ជាសវនករ ផ្ទៃក្នុង ប្រកបដោយ វិជ្ជាជីវៈ ដែលផ្តល់អនុសាសន៍ ទៅដល់ ថ្នាក់គ្រប់គ្រង និងការ ពិគ្រោះយោបល់ ប្រកបដោយ ការជឿទុកចិត្ត ដល់ក្រុមប្រឹក្សាភិបាល។

បេសកកម្ម របស់នាយកដ្ឋាន សវនកម្មផ្ទៃក្នុង
គឺដើម្បីផ្តល់ ការវាយតម្លៃ ដោយឯករាជ្យ និងវិជ្ជាជីវៈ ទៅលើប្រតិបត្តិការ របស់ អម្រឹត ដើម្បីលើកកម្ពស់ ប្រសិទ្ធភាព និងប្រសិទ្ធផល ប្រតិបត្តិការឲ្យកាន់តែប្រសើរឡើង ទៅលើប្រព័ន្ធ ត្រួតពិនិត្យផ្ទៃក្នុង និងការអនុវត្តន៍ ទៅតាម គោលនយោបាយ ផ្ទៃក្នុង ច្បាប់​ និងបទប្បញ្ញតិ្ត ដែលមានជាធរមាន។

បេសកកម្មរបស់គណៈកម្មាធិការសវនកម្ម

បេសកកម្ម របស់គណៈកម្មាធិការ សវនកម្ម គឺដើម្បីធានា នូវប្រសិទ្ធភាព និង​ប្រសិទ្ធផល នៃតួនាទីសវនកម្ មផ្ទៃក្នុង និងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ព្រមទាំងធានា ឲ្យមានភាពគ្រប់គ្រាន់ នៃរបាយការណ៏ និងនីតិវិធី ក្នុងការធ្វើសេចក្តីសម្រេចចិត្ត។

សិទ្ធអនុម័តរបស់គណៈកម្មាធិការសវនកម្ម

គណៈកម្មាធិការ សវនកម្មត្រូវ បានផ្តល់សិទ្ ធដោយក្រុម ប្រឹក្សាភិបាល ដើម្បីសម្រេច លើបញ្ហានានា ឬធ្វើការ ស៊ើបអង្កេត ក្នុងដែនកំណត់ ទំនួលខុសត្រូវ របស់ខ្លួន។ ក្នុងគោលបំណងនេះ គណៈកម្មាធិការ សវនកម្ម ត្រូវបានផ្តល់ សិទ្ធអំណាចដើម្បី៖

> ស្វែងរក ព័ត៌មាន នានា ដែលមានតម្រូវការ ពីនិយោជិក ឬភាគីខាងក្រៅ
> ជួបជាមួយ មន្រ្តីរបស់ អម្រឹត សវនករខាងក្រៅ ឬអ្នកប្រឹក្សា ខាងក្រៅ តាមការចាំបាច់ និង
> ទទួលបាន ការប្រឹក្សា ផ្នែកច្បាប់ ពីខាងក្រៅ គណនេយ្យករ ឬអ្នកជំនាញ ឯករាជ្យ ដើម្បីផ្តល់ប្រឹក្សា ឬជាជំនួយ ក្នុងការស៊ើបអង្កេត ជំនួសគណៈកម្មាធិការ។

ទំនួលខុសត្រូវរបស់គណៈកម្មាធិការសវនកម្ម

កាតព្វកិច្ច របស់គណៈកម្មាធិការ គឺដើម្បីពិនិត្យ មុខងារ សវនកម្ម ផ្ទៃក្នុង និងសវនកម្ម ឯករាជ្យ តាមដាន ត្រួតពិនិត្យ ទៅលើសុចរិតភាព នៃ របាយការណ៍ហរិញ្ញវត្ថុ ធានាការអនុលោម ទៅតាម គោលនយោបាយ ផៃ្ទក្នុង ច្បាប់​ និងបទប្បញ្ញតិ្ត ដែលមាន ជាធរមាន ព្រមទាំងពិនិត្យ លើការគ្រប់គ្រង ហានិភ័យ ប្រព័ន្ធ ត្រួតពិនិត្យ ផ្ទៃក្នុង ដើម្បីផ្តល់ អនុសាសន៍ សម្រាប់កែលម្អ។

នាយកដ្ឋានសវនកម្មផ្ទៃក្នុង

មុខងារ សវនកម្មផ្ទៃក្នុង ឬ នាយកដ្ឋាន សវនកម្មផ្ទៃក្នុង ត្រូវបានបងើ្កតឡើង កុ្នងឆ្នាំ១៩៩៨ ដែលជាផ្នែកមួយ យ៉ាងសំខាន់ សម្រាប់ អភិបាលកិច្ចល្អ របស់ អម្រឹត ហើយ ការទទួលខុសត្រូវ របស់ នាយកដ្ឋាននេះ តូ្រវបានចែង នៅក្នុង លក្ខន្តិកៈសវនកម្ម ផ្ទៃក្នុង។ នាយកដ្ឋាន សវនកម្មផ្ទៃក្នុង គឺជា នាយកដ្ឋាន ឯករាជ្យ ពីប្រតិបត្តិការ ទាំងអស់របស់ អម្រឹត ហើយរាយការណ៍ ដោយផ្ទាល់ ទៅ គណៈកម្មាធិការ សវនកម្ម។

Generic placeholder image

លោក ដុស ឌីន

អគ្គនាយក

លោក ដុស ឌីន ត្រូវបានតែងតាំងអគ្គនាយកក្នុងខែ មករា ឆ្នាំ ២០១៩ ។ លោកចាប់ផ្តើមបំពេញការងារជាមួយអម្រឹត ក្នុងឆ្នាំ១៩៩៦ ក្នុងតួនាទីជាអ្នកគ្រប់គ្រងការិយាល័យសាខាខេត្ត ។ បន្ទាប់មក លោក បានផ្លាស់ប្តូរមកបំពេញការងារនៅនាយកដ្ឋានមួយចំនួន ដូចជា នាយកដ្ឋានអភិវឌ្ឍផលិតផល (រយៈពេល ២ឆ្នាំ) នាយកដ្ឋានគ្រប់គ្រងផ្នែកប្រតិបត្តិការ (ឆ្នាំ ១៩៩៩) និងជាប្រធានអង្គភាពប្រតិបតិ្តការ (ឆ្នាំ ២០០៨ -២០១១) ។ លោក ដុស ឌីន ត្រូវបានតែងតាំងជាអគ្គនាយករងក្នុងខែកុម្ភៈ ឆ្នាំ ២០១១ ។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងពាណិជ្ជកម្មពីសាកលវិទ្យាល័យ UTARA ប្រទស ម៉ាឡស៊ី និង បរិញ្ញាប័ត្រផ្នែកកសិកម្ម ពីសាកលវិទ្យាល័យភូមិន្ទកសិកម្មកម្ពុជា ។

Generic placeholder image

អ្នកស្រី លឹម សុផា

នាយិកាអង្គភាពប្រតិបត្តិការ

លោកស្រី លឹម សុផា ត្រូវបានតែងតាំងជា នាយិការអង្គភាពប្រតិបត្តិការក្នុងឆ្នាំ ២០២២ ដែលទទួលខុសត្រូវគ្រប់នាយកដ្ឋានប្រតិបត្តិការអាជីវកម្ម និងនាយកដ្ឋាន ច្បាប់ និងប្រតិបត្តិតាម ។ បច្ចុប្បន្ន លោកស្រីក៏ជា នាយិការអង្គភាពហិរញ្ញវត្ថុបណ្តោះអាសន្ន ។ លោកស្រីបានបំពេញការងារជាមួយអម្រឹតអស់រយៈពេលជាង ២២ ឆ្នាំ ដោយបានចាប់ផ្តើមការងារជាអ្នកគ្រប់គ្រងសាខាខេត្ត ប្រធានផ្នែកគណនេយ្យ និងជានាយិការហិរញ្ញវត្ថុ និងធនធានមនុស្ស ។ លោកស្រីតែងតែផ្តោតសំខាន់លើការពង្រឹងសមត្ថភាពបុគ្គលិកសក្តានុពលដើម្បីគាំទ្រពួកគេ សម្រេចបានគោលដៅអាជីពរបស់ខ្លួន។ លោកស្រីតែងតែចូលរួមក្នុងការផ្តួចផ្តើម និងបង្កើតយុទ្ធសាស្រ្តបណ្តុះបណ្តាល ពង្រឹង និង អភិវឌ្ឍសមត្ថភាពបុគ្គលិក ។ លោកស្រីបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ពីសាកល វិទ្យាល័យ Charles Stuart ប្រទសអូស្រ្តាលី និង បរិញ្ញាបត្រផ្នែកសហគ្រិនភាពពីសាកលវិទ្យាល័យវិទ្យាសាស្រ្តសេដ្ឋកិច្ច ។

Generic placeholder image

លោក តាន់់ យូហៃ

នាយកអង្គភាពផ្នែកលក់់

លោក តាន់ យូហៃ ត្រូវបានតែងតាំងជានាយកអង្គភាពផ្នែកលក់ ក្នុងឆ្នាំ ២០១៨ ។ លោកបានចូលបម្រើការងារជាមួយអម្រឹតក្នុងតួនាទីជាជំនួយការអ្នកគ្រប់គ្រងសាខាខេត្តកណ្តាល នៅក្នុងឆ្នាំ ២០០០ ។ នៅចុងឆ្នាំ ២០០១ លោក ជាប្រធានផ្នែកគ្រប់គ្រងសាខាខេត្តកំពត រហូតដល់ដើមឆ្នាំ ២០១០ លោកជានាយកនាយកដ្ឋានប្រតិបត្តិការ ។ ក្នុងខែមិថុនាឆ្នាំ ២០១៥ លោកត្រូវបានតែងតាំងជានាយកនាយកដ្ឋានផ្នែកលក់សេវាកម្មឥណទាន ។ លោកបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកវិទ្យាសាស្រ្ត​សេដ្ឋកិច្ច ពីប្រទេសអ៊ុយក្រែន ក្នុងឆ្នាំ ១៩៩៧ ។

Generic placeholder image

លោក អ៊ុច ស៊ីណាត

នាយកអង្គភាពធនធានមនុស្ស

លោក ស៊ីណាត ត្រូវបានតែងតាំងជា នាយកអង្គភាពធនធានមនុស្ស នៅ ខែកក្កកដា ឆ្នាំ ២០២១។ មុនចូលបម្រើការងារនៅ អម្រឹត លោកធ្លាប់់ជានាយកផ្នែកធនធានមនុស្ស ប្រចាំតំបន់់ នៅ ក្រុមហ៊ុនកូកា-កូឡា កម្ពុជា។ លោកមានបទពិសោធន៍ ការងារផ្នែក ធនធានមនុស្ស រយៈពេលជាង១៨ឆ្នាំ ជាមួយបណ្តាក្រុមហ៊ុនធំៗ នានា និងក្នុងវិស័យមួយចំនួន។ លោក ទទួលខុសត្រូវក្នុងការ អភិវឌ្ឍន៍ និងអនុវត្តយុទ្ធសាស្រ្តធនធានមនុស្ស ទិសដៅ គោល នយោបាយ និងនីតិវិធី ព្រមទាំងផ្តោតលើការប្រើប្រាស់់ធនធានមនុស្ស ប្រកបដោយប្រសិទ្ធភាព ក្នុងការសម្រេចបាននូវផែនការ លើសពីការរំពឹងទុក ក្នងបរិបទទីផ្សាប្រកួតប្រជែង។ លោក ស៊ីណាត បានបានបញ្ចប់ការសិក្សាថា្នក់ អនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្ម និងបរិញ្ញាបត្រផ្នែកភាសាអង់់គ្លេសសម្រាប់់ទំនាក់់ទំនងធុរកិច្ច ពីសាកលវិទ្យាល័យន័រតុន និងផ្នែកគណនេយ្យ ពីសាកលវិទ្យាល័យជាតិគ្រប់់គ្រង ។

Generic placeholder image

លោក Sajjad Khan

នាយកអង្គភាពព័័ត៌៌មានវិទ្យា

លោក Sajjad បានចូលរួមជាមួយអម្រឹតនៅខែមិថុនា ឆ្នាំ ២០១៩ ជានាយកអង្គភាពព័ត៌មានវិទ្យា ដែលគ្រប់គ្រង ផ្នែកគ្រប់គ្រងព័ត៌មានវិទ្យា សេវាកម្មឌីជីថល អភិបាលកិច្ច និងគ្រប់គ្រងសុវត្ថិភាពព័ត៌មានវិទ្យា ។ លោក Sajjad មានបទពិសោធន៍ការងារយ៉ាងទូលំទូលាយ អស់រយៈពេល ១៧ ឆ្នាំ ជាមួយក្រុមហ៊ុន GE Capital ក្នុងតួនាទីដឹកនាំសំខាន់ៗជាច្រើន ។ លោកក៏ជាទីប្រឹក្សា ឲ្យស្ថាប័នរដ្ឋ និងឯកជន មួយចំនួន ផ្នែកការ គ្រប់គ្រងនិងពង្រីកអាជីវកម្ម និង គម្រោងឌីជីថល ។ លោកបានបញ្ចប់ការសិក្សាផ្នែកគ្រប់គ្រងអាជីវកម្ម វិទ្យាសាស្រ្តកុំព្យូទ័រ, និង បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម។ បច្ចុប្បន្ន លោក កំពុងបន្តការសិក្សាថ្នាក់បណ្ឌិត ។

Generic placeholder image

លោក ម៉ាក វិចិត្រ

នាយកអង្គភាពហានិភ័័យ

លោក វិចិត្រ ត្រូវបានតែងតាំងជានាយកអង្គភាពហានិភ័យ នៅខែ មេសាឆ្នាំ២០២១។ លោកបានបម្រើការងារនៅ អម្រឹត អស់់រយៈពេល ១៥ឆ្នាំ ដោយផ្លាស់់ប្តូរតួនាទីជាច្រើនរួមមាន ជាអ្នកវិភាគសេដ្ឋកិច្ច ជាប្រធានគ្រប់់គ្រងគម្រោង ផ្នែកអភិវឌ្ឍផលិតផល ផ្នែកលក់់ និង បន្ទាប់់មកផ្នែកគ្រប់់គ្រងហានិភ័យ។ លោក វិចិត្រ បានបញ្ចប់់ការសិក្សា ថ្នាក់់អនុបណ្ឌិតពីសាកលវិទ្យាល័យ Kun Shan តៃវ៉ាន់់ និងបរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័យភូមិន្ទនិតិសាស្ត្រ និងវិទ្យាសាស្ត្រ សេដ្ឋកិច្ច។

Generic placeholder image

លោក សុះ មាឌ

នាយកអង្គភាពសវនកម្មផ្ទៃក្នុង

លោក សុស មាឌ ត្រូវបានតែងតាំងជាប្រធានអង្គភាពសវនកម្មផ្ទៃក្នុង នៅខែមករា ឆ្នាំ ២០១៩ ។ លោកបានបំពេញការងារជាមួយអម្រឹតអស់រយៈពេលជាង ១៧ ឆ្នាំ។ ក្នុងឆ្នាំ ២០០៣ លោកជាមន្រ្តីសវនកម្មផ្ទៃក្នុង និងជាប្រធានផ្នែកសវនកម្មហិរញ្ញវត្ថុ (២០០៧) ជាអនុប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង (២០០៨) និង ជាប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង (២០១១)។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែក គ្រប់គ្រងពាណិជ្ជកម្ម ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) និង បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក គ្រប់គ្រងពាណិជ្ជកម្ម ពីសាកលវិទ្យាល័យបៀលប្រាយ។

Generic placeholder image

លោក រុំ រដ្ឋា

នាយកអង្គភាពពាណិជ្ជកម្ម

លោក រដ្ឋា ត្រូវបានតែងតាំងជាប្រធានពាណិជ្ជកម្មស្តីទីនៅខែកក្កដា ឆ្នាំ២០២៣។ លោកបានចាប់ផ្តើមអាជីពធនាគារជាមួយអម្រឹតជាមន្រ្តីឥណទានក្នុងឆ្នាំ ២០០៥ ហើយបានឆ្លងកាត់តួនាទីជាច្រើនពីការលក់ការបណ្តុះបណ្តាល និងផលិតផល។ នៅឆ្នាំ ២០១៧ គាត់ត្រូវបានដំឡើងឋានៈជាប្រធានផ្នែកផលិតផលឥណទាន និងជាប្រធានផលិតផលពាណិជ្ជកម្មនៅឆ្នាំ២០១៩។ លោក រដ្ឋា បានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកហិរញ្ញវត្ថុនិងធនាគារពីសាកលវិទ្យាល័យបៀលប្រាយ។ លោកទទួលបានបទពិសោធន៍ជាមួយនឹងមុខងារសំខាន់ៗជាច្រើនរួមមានការអភិវឌ្ឍន៍ផលិតផល ការអភិវឌ្ឍន៍យុទ្ធសាស្ត្រពាណិជ្ជកម្មសំណើតម្លៃការបែងចែកយុទ្ធនាការគាំទ្រដល់ការអនុវត្តផលិតផល ការគ្រប់គ្រងតម្លៃផលិតផលគោលការណ៍ណែនាំផ្តល់ប្រាក់កម្ចី និងការអភិវឌ្ឍន៍វិធីសាស្រ្តឥណទាន។​​​​​​​

Generic placeholder image

លោក Winston Tan

នាយកអង្គភាពហិរញ្ញវត្ថុ

លោក Winston ត្រូវបានតែងតាំងជានាយកអង្គភាពហិរញ្ញវត្ថុ ក្នុងខែ មករា ឆ្នាំ ២០២៤ ដែលមានតួនាទី គ្រប់គ្រង និង ដឹកនាំ នាយកដ្ឋានហិរញ្ញវត្ថុ នាយកដ្ឋានផែនការ យុទ្ធសាស្រ្ត និង នាយកដ្ឋានកិច្ចការរដ្ឋបាល ។ មុនពេលចូលបំពេញការងារជាមួយអម្រឹត លោក Winston ជានាយកអង្គភាពហិរញ្ញវត្ថុ នៅធនាគារ ព្រីនស៍ (កម្ពុជា) ចាប់ពីឆ្នាំ ២០១៩-២០២៣ និង ជានាយកអង្គភាពហិរញ្ញវត្ថុ នៅគ្រឹះស្ថានហរិញ្ញវត្ថុ ព្រូដិនសល (វៀតណាម) ពីឆ្នាំ ២០១៥ -២០១៦ ។ លោក Winston បានចាប់ផ្តើមអាជីពដំបូងរបស់គាត់ជាសវនករនៅក្រុមហ៊ុន KPMG (ម៉ាឡេស៊ី) មកពេលផ្លាស់ប្តូរ មកបម្រើក្នុងវិស័យធនាគារផ្នែកលក់រាយ សហគ្រាសធុនតូចនិងមធ្យម និងធនាគារពាណិជ្ជ ដែលរហូតមកដល់ពេលនេះ មានរយៈពេលជាង ២០ ឆ្នាំមកហើយ។
ជាមួយនឹងបទពិសោធន៏ការងារក្នុងវិស័យធនាគារ លោកបានចូលរួមបំពេញកិច្ចការងារជាច្រើនក្នុងផ្នែក ហិរញ្ញវត្ថុ រតនាគារ ការរៀបចំយុទ្ធសាស្រ្តពាណិជ្ជកម្ម ផលិតផល ការវិភាគព័ត៌មានរបស់អតិថិជន សហការជាដៃគូ យុទ្ធនាការ និង ទីផ្សារ ។ គាត់បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែក គណនេយ្យ ពីសាកលវិទ្យាល័យជាតិម៉ាឡេស៊ី (UKM)។​​​​​​​