បង្កើតឡើងតាំងពីឆ្នាំ ១៩៩១ អម្រឹត បានក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្នុងនាមជាគ្រឹះស្ថានហិរញ្ញវត្ថុដែលមានទំនួលខុសត្រូវ អម្រឹត នៅតែបន្តបេសកកម្មរបស់ខ្លួនក្នុងការផ្តល់សេវាហិរញ្ញវត្ថុយ៉ាងទូលំទូលាយ ដែលនាំមកនូវផលវិជ្ជមាន និងការកែលម្អជីវភាពដល់អតិថិជន។ អម្រឹត ផ្តល់អត្ថប្រយោជន៍ជាច្រើនដល់បុគ្គលិករបស់ រួមមាន៖ ប្រាក់បៀវត្សមានភាពទាក់ទាញ ការអភិវឌ្ឍសមត្ថភាពបុគ្គលិក ការគាំពារ និងសុខុមាលភាពបុគ្គលិក។
យើងតែងតែស្វែងរកបេក្ខជនទាំងក្នុងប្រទេស និងក្រៅប្រទេសដែលមានសមត្ថភាព ក្នុងការចូលរួមប្រកួតប្រជែងសម្រាប់ឱកាសការងារជាច្រើន ហើយយើងជឿជាក់យ៉ាងមុតមាំថា អាជីពនៅអម្រឹត នឹងជួយពង្រឹងជំនាញ និងសមត្ថភាពរបស់អ្នក ដើម្បីឈានទៅរកភាពជោគជ័យក្នុងអាជីពគោលដៅរបស់អ្នក។
ថ្ងៃធ្វើការ៖ ពីថ្ងៃ ច័ន្ទ ដល់ថ្ងៃ សុក្រ
ម៉ោងធ្វើការ៖ ៨ម៉ោងក្នុងមួយថ្ងៃ
ទូរស័ព្ទ៖ ០៩២ ៣៣៣ ០២០ ឬ ០៧០ ៧០០ ១២៣
អ៊ីម៉ែល៖ [email protected]