កម្មវិធី Amret Mobile នាំមកនូវសេវាធនាគារប្រចាំថ្ងៃកាន់តែនៅក្បែរលោកអ្នក។ មិនថាការផ្ទេរប្រាក់ទៅកាន់គណនីធនាគារ ការបង់វិក្កយបត្រនៅតាមហាង ការបង់កម្ចី បញ្ចូលកាតទូរស័ព្ទ បង់ថ្លៃវិក្កយបត្រប្រចាំខែ ឬ សូម្បីដាក់ពាក្យស្នើឥណទាន អ្នកអាចធ្វើប្រតិបត្តិការសេវាកម្មទាំងអស់នេះបាន គ្រប់ពេលវេលា គ្រប់ទីកន្លែង នៅលើទូរស័ព្ទស្មាតហ្វូនរបស់អ្នក។
ចុចលើរូបខាងក្រោមដើម្បីទាញយកកម្មវិធីអម្រឹតម៉ូបាលពី App Store
ឬ Google's Play Store របស់ Google ហើយបើកដំណើរការ
អម្រឹតម៉ូបាល
ទាញយកឥលូវនេះ
បង្តើតគណនីអម្រឹតបានភ្លាមៗដោយមិនចាំបាច់ទៅសាខារបស់អម្រឹត។ រីករាយជាមួយអត្រាការប្រាក់កាន់
តែខ្ពស់ និងធ្វើប្រតិ្តបត្តិការដោយរលូនតាមរយៈអម្រឹតម៉ូបាល។
ពិនិត្យមើលសមតុល្យគណនី គ្រប់គ្រងលំហូរសាច់ប្រាក់ចេញ ឬចូល និងប្រវត្តិបត្តិការ ដើម្បីគ្រប់គ្រងហិរញ្ញ
វត្ថុរបស់អ្នកអោយកាន់តែប្រសើរឡើង។
ផ្ញើ និងទទួល ការផ្ទេរប្រាក់រវាងអម្រឹត និងទៅកាន់ធនាគារក្នុងស្រុកទាំងអស់ សូមចុចទីនេះ
ទូទាត់វិក្កយបត្ររបស់អ្នកបានភ្លាមៗ រួមមាន អគ្គិសនី ទឹក សំរាម ដោយគ្រាន់តែចុចពីរបីជំហាន គ្រប់ពេល
វេលា និងគ្រប់ទីកន្លែង។
បង្តើតគណនីសន្សំផ្សេងៗបានភ្លាមៗ រួមទាំងលេខគណនីសន្សំមានកាលកំណត់ ដើម្បីទទួលបានអត្រាការ
ប្រាក់ខ្ពស់ និងការសន្សំរយៈពេលវែង ដើម្បីសម្រេចបាននូវគោលដៅហិរញ្ញវត្ថុរបស់អ្នក។
បំពេញពាក្យតាមអនឡាញដោយមិនចាំបាច់មកសាខាផ្ទាល់ ហើយទទួលបានការផ្ដល់ព័ត៌មានពីសំណើរឥណទានរបស់អ្នក យូរបំផុតត្រឹម ៣ថ្ងៃ ក្រោយពេលដាក់ពាក្យ។
ស្នើឥណទានឥឡូវនេះ »រីករាយជាមួយការទូទាត់ដោយមិនចាំបាច់កាន់សាច់ប្រាក់ជាមួយ KHQR របស់ពានិជ្ជករតាមបណ្តាហាង
នានារហូតដល់ 50,000 ដល្លារ និង 200,000,000 រៀលក្នុងមួយថ្ងៃដោយឥតគិតថ្លៃ។
បង្តើត KHQR ផ្ទាល់ខ្លួនរបស់អ្នក ដើម្បីទទួលប្រាក់ផ្ទេររវាងអម្រឹត និងពីធនាគារផ្សេងទៀតភ្លាមៗដោយឥត
គិតថ្លៃ។
បញ្ចូលកាតទូរស័ព្ទគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ឬបង្តើតកាលវិភាគសម្រាប់ការញ្ចូលលុយទូរស័ព្ទដោយ
ស័្វយប្រវត្តិរៀងរាល់សប្តាហ៍ ឬខែ។
អ្នកនឹងទទួលបានព័ត៌មានភ្លាមៗ អំពីប្រតិបត្តិការរបស់អ្នកទាំងអស់។
បរិច្ចាគដល់មូលនិធិគន្ធបុប្ជាកម្ពុជា ដើម្បីសង្រ្គោះជីវិតកុមារ។ អ្នកក៏អាចប្រើប្រាស់មុខងារ បរិច្ចាគប្រាក់បង្រ្គប់ដើម្បីបរិច្ចាគនៅពេលណាដែលអ្នកធ្វើការទូទាត់ KHQR។
អ្នកនឹងទទួលបានព័ត៌មានភ្លាមៗ អំពីប្រតិបត្តិការរបស់អ្នកទាំងអស់។
រីករាយជាមួយនឹងបទពិសោធនៃការបង់ប្រាក់ដ៏រលូនដោយមិនប្រើសាច់ប្រាក់ នៅពេលលោកអ្នកដើរទិញឥវ៉ាន់ ទទួលទានអាហារ ឬ បង់ថ្លៃទំនិញនានានៅទីតាំងរាប់រយកន្លែងនៅក្នុងប្រទេសកម្ពុជា។ ជាមួយ Amret Mobile លោកអ្នកអាចធ្វើការបង់ប្រាក់ជាមួយដៃគូបញ្ចុះតម្លៃរបស់ អម្រឹត បានយ៉ាងរហ័ស ងាយស្រួល និងសុវត្ថិភាព។
បញ្ចូលលុយភ្លាមៗទៅក្នុង E-Wallet របស់អ្នក មិនថាអ្នកនៅទីណាជាមួយ Amret Mobile។ ដៃគូរបស់យើងរួមមាន Wing, True Money, PiPay និងជាច្រើនទៀតដែលនឹងមកដល់។
ទស្សនាកម្រងវីដេអូខាងក្រោមនេះ ដើម្បីយល់ដឹងកាន់តែច្បាស់ពីរបៀបក្នុងការធ្វើប្រតិបត្តិការសេវាកម្មនៅលើកម្មវិធី Amret Mobile។
លោកអ្នកត្រូវមានគណនីតាមតម្រូវការ ដើម្បីអាចចុះឈ្មោះប្រើប្រាស់កម្មវិធី Amret Mobile។ សូមធ្វើការទាញយកកម្មវិធី Amret Mobile តាម App Store និង Google Play។
ទាញយក Amret Mobile App: https://onelink.to/ubk4qu
អ្នកអាចធ្វើការផ្លាស់ប្តូរនិងស្នើសុំពាក្យសម្ងាត់ថ្មី ដោយគ្រាន់តែធ្វើការទាក់ទងមកកាន់ផ្នែកបម្រើអតិថិជនតាមរយៈ៖ ០២៣ ៩៩៩ ០៣៣ / ០៩៣ ៩៩៩ ១១១។
ប្រសិនបើអ្នកបញ្ចូលពាក្យសម្ងាត់មិនត្រឹមត្រូវ ចំនួន ៣ ដងជាប់ៗគ្នានោះ Amret Mobile របស់អ្នកនឹងត្រូវបានផ្អាកដំណើរការបណ្តោះអាសន្ន (Locked) ហើយអ្នកត្រូវរងចាំរយៈពេល១៥នាទី ឬ ទាក់ទងមន្រ្តីសេវាអតិថិជនរបស់ អម្រឹត តាមរយៈលេខទូរស័ព្ទ 855 (0) 23 999 033/093 999 111 ដើម្បីបើកដំណើរការវិញ។
មិនមានគិតថ្លៃសេវាទេ
ទេ! អ្នកអាចផ្ទេរប្រាក់រវាងគណនី អម្រឹត ដោយឥតគិតថ្លៃ។
ការផ្ទេរប្រាក់ឆ្លងធនាគារត្រូវបានគិតថ្លៃសេវាដូចខាងក្រោម៖
- ថ្លៃសេវា 4.០០០ រៀល សម្រាប់ទំហំទឹកប្រាក់ < ៤.០០០.០០០ រៀល
- ថ្លៃសេវា ៨.០០០ រៀល សម្រាប់ទំហំទឹកប្រាក់ចាប់ពី ៤.០០០.០០០ រៀល ដល់ ២០.០០០.០០០ រៀល
- ថ្លៃសេវា ១២.០០០ រៀល សម្រាប់ទំហំទឹកប្រាក់ > ២០.០០០.០០០ រៀល
ទំហំប្រតិបត្តិការផ្ទេរប្រាក់ពីអម្រឹតទៅធនាគារផ្សេងតាមរយៈបាគង នៅលើAmret Mobile៖ ៥០,០០០ដុល្លារ និង ២០០,០០០,០០០ រៀល ក្នុងមួយប្រតិបត្តិការ និងក្នុងមួយថ្ងៃ
ការផ្ទេរប្រាក់ពី Amret Mobile ទៅកាន់ម៉ាស៊ីនអេធីអឹម ពុំអស់ថ្លៃសេវាឡើយ។ ទំហំទឹកប្រាក់អតិបរមាសម្រាប់ការដកប្រាក់ពីម៉ាស៊ីនអេធីអឹម៖
- អតិបរមាក្នុងមួយប្រតិបត្តិការ៖ ៤០០.០០០ រៀល ឬ ៥០០ ដុល្លារ
- អតិបរមាក្នុងមួយប្រតិបត្តិការ៖ ១០.០០០.០០០ រៀល ឬ ២៥០០ ដុល្លារ
ទំហំទឹកប្រាក់អតិបរមាសម្រាប់ការផ្ទេរប្រាក់ពីគណនី អម្រឹត ទៅកាន់គណនីវីង៖
- អតិបរមាក្នុងមួយប្រតិបត្តិការ៖ ៤.០០០.០០០ រៀល ឬ ១.០០០ ដុល្លារ
- អតិបរមាក្នុងមួយប្រតិបត្តិការ៖ ១០.០០០.០០០ រៀល ឬ ២.៥០០ ដុល្លារ
បាទ/ចាស៎ ពិតណាស់ អ្នកអាចបង្ហាញពីចំណាប់អារម្មណ៍ របស់អ្នកដើម្បីស្នើសុំ ក់កម្ចីពីអម្រឹតដោយគ្រាន់តែបំពេញទម្រង់បែបបទប្រាក់កម្ចីសាមញ្ញនៅលើកម្មវិធី Amret Mobile ដោយផ្ទាល់នៅលើស្មាតហ្វូនរបស់អ្នក។ បន្ទាប់ពីការស្នើសុំរបស់អ្នកទទួលបានជោគជ័យបុគ្គលិករបស់អម្រឹតនឹងទាក់ទងអ្នកវិញក្នុងរយៈពេល 48 ម៉ោងដើម្បីធ្វើការវាយតំលៃបន្ថែមទៀត។
សូមទំនាក់ទំនងមកកាន់មន្រ្តីសេវាអតិថិជនរបស់ អម្រឹតតាមរយៈ លេខទូរស័ព្ទ 855 (0) 23 999 033/093 999 111 ផ្អាកដំណើរការបណ្ណោះអាសន្ន ដើម្បីជៀសវាងភាគី
ទីបីព្យាយាមចូលប្រើប្រាស់ក្នុង Amret Mobile លើទូរស័ព្ទរបស់អ្នក។
អ្នកអាចជ្រើរើសប្រើប្រាស់ភាសាខ្មែរ ឫអង់គ្លេស សូមអនុវត្តតាមជំហានដូចខាងក្រោម៖
1. ចូលទៅប្រើប្រាស់កម្មវិធី Amret Mobile
2. ចុចលើ Hamburger មីនុយ
3. ជ្រើសរើសការកំណត់ 4. ជ្រើសរើសភាសា
5. ជ្រើសរើសភាសាដែលអ្នកចូលចិត្ត ភាសាអង់គ្លេស ឬ ភាសាខ្មែរ។