គណនីតាមតម្រូវការ

ប្រតិបត្តិការធនាគារ និងការទូទាត់ប្រាក់កាន់តែងាយស្រួល

មិនថាលោកអ្នកត្រូវការគណនីធនាគារសម្រាប់ប្រតិបត្តិការអាជីវកម្ម ឬ ការទូទាត់ចំណាយប្រចាំថ្ងៃ គណនីតាមតម្រូវការគឺជាដំណោះស្រាយរបស់អ្នកជាមួយនឹងសុវត្ថិភាពខ្ពស់ និងអត្រាការប្រាក់រហូតដល់​៣,៥% មិនថាការដកប្រាក់ ការដាក់ប្រាក់ចូលគណនី ការផ្ទេរប្រាក់ ឬ​ ការបង់វិក្កយបត្រ គណនីតាមតម្រូវការអនុញ្ញាតលោកអ្នកក្នុងការធ្វើប្រតិបត្តិការពីគ្រប់ទីកន្លែងនិងគ្រប់ពេលវេលា ជាមួយនឹង សាខារបស់ អម្រឹត ចំនួន១៥៦, ម៉ាស៊ីនអេធីអឹម អម្រឹត, និងម៉ាស៊ីនអេធីអឹមធនាគារផ្សេងៗទៀត ជាង ១.២០០កន្លែង, មន្រ្តីសន្សំចល័តជាង ១៦០ នាក់, ភ្នាក់ងារ វីង និង ទ្រូម៉ាន់នីចំនួនជាង ១០.០០០ ភ្នាក់ងារ។

របៀបបើកគណនី

> អញ្ជើញទៅសាខា អម្រឹត ដែលនៅជិតអ្នក បង្ហាញអត្តសញ្ញាណប័ណ្ណ
> លិខិតឆ្លងដែន ប័ណ្ណបើកបរ ឬ សៀវភៅគ្រួសារច្បាប់ដើមដែលមានសុពលភាព និងរូបថត។
> បុគ្គលិករបស់យើងនឹងជួយអ្នកក្នុងការបំពេញបែបបទនៃពាក្យស្នើសុំ
> អ្នកនឹងទទួលបានសៀវភៅសន្សំ ឬ វិញ្ញាបនបត្របញ្ញើ។

អត្ថប្រយោជន៍

> ជាមួយនឹងកាតអេធីអឹម អ្នកអាចដកប្រាក់ និងផ្ទេរប្រាក់ដោយមិនគិតថ្លៃសេវា គ្រប់ទូអេធីអឹមទាំងអស់របស់ អម្រឹត ឬ អេធីអឹម ធនាគារផ្សេងៗទៀត ជាង ១.២០០កន្លែង។ អ្នកក៏អាចទូទាត់សាច់ប្រាក់នៅក្នុងហាង និងផ្សារទំនើបតាមរយៈម៉ាស៊ីនឆូតកាត។
​​​​​> អាចធ្វើប្រតិបត្តិការបាន ២៤ម៉ោង/៧ថ្ងៃ
> ពិនិត្យមើល និងគ្រប់គ្រងថវិការបស់អ្នកតាមរយៈកម្មវិធី​​ទូរសព្ទ័របស់ អម្រឹត
> ព្រីនរបាយការណ៍គណនី និងពិនិត្យមើលសមតុល្យនៅក្នុងទូអេធីអឹមរបស់ អម្រឹត។
> ចំណាយត្រឹមតែ ៣ ដុល្លារសម្រាប់ការបើកគណនី
>​​ ទទួលបានអត្រាការប្រាក់ដែលប្រកួតប្រជែងនៅលើទីផ្សារប្រើប្រាស់ជាមួយនឹងសេវាសន្សំចល័ត
> ដើម្បីធ្វើការសន្សំរៀងរាល់ថ្ងៃនៅតាមផ្ទះរបស់អ្នកផ្ទាល់

រូបិយប័ណ្ណ រៀល ដុល្លារ អត្រាការប្រាក់ប្រចាំឆ្នាំ
សមតុល្យក្នុងគណនី ≤ ៤០.០០០.០០០ ≤ ១០.០០០ ០,៥០%
> ៤០.០០០.០០០ - ៨០.០០០.០០០ > ១០.០០០ - ២០.០០០ ២,៥០%
> ៨០.០០០.០០០ > ២០.០០០ ៣,៥០%

*លក្ខខណ្ឌប្រតិបត្តិគណនី។

*អម្រឹត រក្សាសិទ្ធិក្នុងការផ្លាស់ប្តូរអត្រាការប្រាក់ដោយមិនចាំបាច់ជូនដំណឹងជាមុន។

លក្ខខណ្ឌ រៀល ដុល្លារ
សមតុល្យអតិបរមាពេលបើកគណនីដំបូង (ប័ណ្ណអេធីអឹមបៃតង) ៤០.០០០ ១០
សមតុល្យអតិបរមាពេលបើកគណនីដំបូង (ប័ណ្ណអេធីអឹមមាស) ៤០០.០០០ ១០០
សមតុល្យអប្បបរមាក្រោយពេលបើកគណនី (ប័ណ្ណអេធីអឹមបៃតង) ២០.០០០
សមតុល្យអប្បបរមាក្រោយពេលបើកគណនី (ប័ណ្ណអេធីអឹមមាស) ២០០.០០០ ៥០

*អម្រឹត រក្សាសិទ្ធិក្នុងការផ្លាស់ប្តូរអត្រាការប្រាក់ដោយមិនចាំបាច់ជូនដំណឹងជាមុន។

កម្រៃសេវាលើប័ណ្ណអេធីអឹម រៀល ដុល្លារ
ការស្នើសុំប័ណ្ណចម្បង និងប័ណ្ណរង (ប័ណ្ណ Instant មាស និងប័ណ្ណ Instant បៃតង) មិនគិតសេវា
ការស្នើសុំប័ណ្ណឡើងវិញដោយសារបាក់បែក ឬខូចខាត (ប័ណ្ណ Instant និងប័ណ្ណ Personalized)
ការស្នើសុំលេខសម្ងាត់ថ្មី (Re – issue PIN)
ការស្នើសុំប័ណ្ណឡើងវិញដោយសារបាត់បង់ (ប័ណ្ណ Instant និងប័ណ្ណ Personalized)
ការស្នើសុំប័ណ្ណចម្បង និងប័ណ្ណរង (ប័ណ្ណ Personalized មាស និងប័ណ្ណ Personalized បៃតង) ២០.០០០
ស្នើសុំមោឃភាពប័ណ្ណអេធីអឹម ក្នុងអំឡុងពេល ៣ខែដំបូង(Cancellation) ១២.០០០
ការថែរក្សាប្រចាំខែ សម្រាប់ប័ណ្ណអេធីអឹមបៃតង (ប័ណ្ណ Instant និងប័ណ្ណ Personalized) ១.០០០ ០.២៥
ការថែរក្សាប្រចាំខែ សម្រាប់ប័ណ្ណអេធីអឹមមាស (ប័ណ្ណ Instant និងប័ណ្ណ Personalized) ២.០០០ ០.៥០

*អម្រឹត រក្សាសិទ្ធិក្នុងការផ្លាស់ប្តូរអត្រាការប្រាក់ដោយមិនចាំបាច់ជូនដំណឹងជាមុន។

សំណួរញឹកញាប់

តើខ្ញុំត្រូវបង់ថ្លៃសេវាសម្រាប់ការបើកប័ណ្ណអេធីអឹម ដែរឬទេ ?

ប័ណ្ណអេធីអឹម ត្រូវបានផ្ដល់ជូនដោយឥតគិតថ្លៃ។ ប៉ុន្តែអ្នកតម្រូវឲ្យដាក់ប្រាក់តម្កល់ក្នុងគណនីចំនួន ២០,០០០ រៀល ឬ ៥ ដុល្លារ សម្រាប់ប័ណ្ណអេធីអឹមបៃតង និង ២០០.០០០ រៀលសម្រាប់ប័ណ្ណអេធីអឹមមាស។

តើខ្ញុំត្រូវបង់ថ្លៃសេវាប្រចាំខែសម្រាប់ការប្រើប្រាស់ប័ណ្ណអេធីអឹម ដែរឬទេ ?

ថ្លៃសេវាប្រចាំខែ៖
- ប័ណ្ណអេធីអឹមបៃតង៖ ១.០០០ រៀល
​​​​​​​- ប័ណ្ណអេធីអឹមមាស៖ ២០០០ រៀល

ខ្ញុំបានបាត់ប័ណ្ណអេធីអឹម។ តើខ្ញុំគួរធ្វើដូចម្តេច?

សូមរាយការណ៍មកកាន់ផ្នែកបម្រើអតិថិជន តាមរយៈលេខទូរស័ព្ទ ០៩៣​ ៩៩៩ ១១១ / ០២៣ ៩៩៩​ ០៣៣។ អ្នកអាចស្នើសុំចេញប័ណ្ណអេធីអឹមថ្មីនៅសាខាដែលអ្នកបានធ្វើប័ណ្ណអេធីអឹមនោះ។

ខ្ញុំភ្លេចលេខសម្ងាត់អេធីអឹម។ តើខ្ញុំគួរធ្វើដូចម្តេច?

សូមទាក់ទងទៅកាន់ផ្នែកបម្រើអតិថិជនតាមរយៈលេខទូរស័ព្ទ ០៩៣ ៩៩៩ ១១១ / ០២៣ ៩៩៩ ០៣៣ ដើម្បីស្នើសុំបង្កើតលេខសម្ងាត់ថ្មី។ ថ្លៃសេវាគឺ ១.០០០ រៀល។

តើខ្ញុំអាចប្រើប័ណ្ណអេធីអឹម អម្រឹត​ ដើម្បីដកប្រាក់ពីម៉ាស៊ីនអេធីអឹមធនាគារដទៃ បានដែរឬទេ?

បាន! អ្នកអាចប្រើដកប្រាក់នៅគ្រប់ម៉ាស៊ីនអេធីអឹម​ ទូទាំងប្រទេសដែលមាននិមិត្តសញ្ញា CSS។

តើខ្ញុំអាចដកប្រាក់ពីម៉ាស៊ីនអេធីអឹមចំនួនប៉ុន្មានក្នុងមួយថ្ងៃ?

ចំនួនទឹកប្រាក់អតិបរមាសម្រាប់ការដកប្រាក់ពីម៉ាស៊ីនអេធីអឹម៖
- ប័ណ្ណអេធីអឹមបៃតង៖ ៨.០០០.០០០ រៀល ឬ ២.០០០ ដុល្លារក្នុងមួយថ្ងៃ
- ប័ណ្ណអេធីអឹមមាស៖ ១២.០០០.០០០ រៀល ឬ ៣.០០០ ដុល្លារក្នុងមួយថ្ងៃ។

តើខ្ញុំអាចបិទកាតអេធីអឹមនៅសាខាផ្សេងពីសាខាដែលខ្ញុំបើកកាតអេធីអឹមនោះដែរឬទេ?

បាទ/ចាស! អ្នកអាចធ្វើបាននៅគ្រប់សាខាដែលមានអេ​ធីអឹម និងម៉ាស៊ីន Pin Pad!

Currently, you can purchase or settle online bill via Acleda POS machine or CSS POS machine without fee charge.

តើ អម្រឹត​ មានម៉ាស៊ីនអេធីអឹមនៅគ្រប់សាខាដែរឬទេ?

បច្ចុប្បន្ន អម្រឹត មានម៉ាស៊ីនអេធីអឹមនៅតាមខេត្តនិងក្រុងសំខាន់ៗដូចជា៖
​​​​​​​​  -ម៉ាស៊ីនដកប្រាក់ ៖ សាខាបាក់ទូក សាខាខ្សាច់កណ្តាល សាខាឧត្តុង សាខាព្រៃនប់ សាខាកៀនស្វាយ សាខាប៉ោយប៉ែត សាខាព្រះវិហារ សាខាស្ទឹងត្រែង សាខាព្រៃវែង សាខាដំណាក់ចង្អើរ សាខាថ្នល់ទទឹង សាខាសិរីសោភណ្ឌ សាខាដូនកែវ សាខាកោះកុង សាខាព្រះសីហនុ សាខាកំពង់សៀម សាខាសួង សាខាកំពង់ឆ្នាំង សាខាកំពង់ត្រឡាច សាខាពោធិ៍សាត់ សាខាស្ទឹងសែន សាខាទួលគោក សាខាដងទង់ សាខាផ្សារកណ្តាល សាខាផ្សារដើមថ្កូវ សាខាផ្សារហេងលី សាខាផ្សារទួលទំពូង សាខាព្រែកលាប សាខាឬស្សីកែវ  សាខាទួលពង្រ សាខាព្រែកតាមាក់ សាខាស្វាយអន្ទរ សាខាបានលុង និងសាខាស្វាយរៀង


  -ម៉ាស៊ីនដាក់ប្រាក់ ៖ សាខាបាក់ទូក សាខាចោមចៅ សាខាស្ទឹងមានជ័យ សាខាផ្សារឈូកមាស សាខាច្បារអំពៅ សាខាព្រែកព្នៅ សាខាតាខ្មៅ សាខាបាត់ដំបង សាខាសៀមរាប សាខាសំរោងទង សាខាកំពត សាខាគិរីវង្ស និងសាខាទួលគោក

តើខ្ញុំអាចបើកគណនីតាមតម្រូវការតាមរយៈអនឡាញបានដែរឬទេ?

ពិតណាស់លោកអ្នកអាចបើកគណនីតាមតមម្រូវការបានដោយខ្លួនឯងតាមរយៈអម្រឹតម៉ូបាល

តើខ្ញុំនឹងទទួលបានអត្រាការប្រាក់ប៉ុន្មានពីគណនីតាមតម្រូវការ?

សម្រាប់អត្រាការប្រាក់យើងផ្តល់ជូនតាមសមតុល្យទឹកប្រាក់ដូចជា៖
    * ≤ ៤០.០០០.០០០រៀល ឬ ≤ ១០.០០០ដុល្លារ ទទួលបានអត្រាការប្រាក់ ០,៥០%
    *> ៤០.០០០.០០០រៀល - ៨០.០០០.០០០រៀល ឬ > ១០.០០០ដុល្លារ - ២០.០០០ដុល្លារ ទទួលបានអត្រាការប្រាក់ ២,៥០%
    *> ៨០.០០០.០០០រៀល ឬ > ២០.០០០ដុល្លារ ទទួលបានអត្រាការប្រាក់ ៣,៥០%

តើបើកគណនីថ្មី អស់ថ្លៃសេវាដែរឬទេ?

ក្នុងការបើកគណនីគឺពុំមានគិតថ្លៃសេវាអ្វីឡើយ។

ខ្ញុំនៅក្រៅប្រទេស តើខ្ញុំអាចបើកគណនីបានដែរឬទេ?

ប្រសិនបើអ្នកនៅក្រៅប្រទេសគឺអ្នកមិនអាចបើកគណនី អម្រឹត បាននោះទេ ដោយសារតែការបើកគណនីថ្មីគឺតម្រូវឲ្យអតិថិជនទៅកាន់សាខាផ្ទាល់។