បណ្ដាញសាខា

អម្រឹត តែងតែធ្វើដំណើរទៅមុខឲ្យបានឆ្ងាយថែមទៀតដើម្បីនាំមក​ជូន​លោក​អ្នក​នូវសេវាធនាគារប្រចាំថ្ងៃកាន់ជិតជាងមុន។ ​យើងមាន​បណ្តាញប្រតិបត្តិការយ៉ាងទូលំទូលាយចំនួន ១៥០សាខា​ នៅទូទាំង ស្រុក/ខណ្ឌ តាមបណ្ដា ២៥ខេត្តក្រុង ទូទាំងប្រទេស ដើម្បីបម្រើសេវាក៏ដូចជាឆ្លើយតបរាល់តម្រូវការរបស់អ្នក។ បន្ថែមពីលើនេះទៀត យើងក៏ផ្ដល់ជូនផងដែរនូវបណ្ដាញប្រតិបត្តិការផ្សេងៗទៀតយ៉ាងទូលំទូលាយ រួមមាន សេវាសន្សំចល័ត ម៉ាស៊ីនអេធីអឹម ព្រមទាំងភ្នាក់ងារ E-Wallet របស់ស្ថាប័នដៃគូយ៉ាងច្រើនផងដែរ។ ជារៀងរាល់ឆ្នាំ អម្រឹត បាននិងកំពុងពង្រីកបណ្ដាញប្រតិបត្តិការទៅកាន់ទីតាំងជាច្រើនទៀតជាបន្តបន្ទាប់ ដើម្បីជួយដល់ប្រជាជននៅទូទាំងប្រទេសធានាបាននូវអនាគតល្អប្រសើរ។