អម្រឹត ចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សង្គម ដោយផ្តល់ឱកាសដល់និស្សិតដែលកំពុងសិក្សា ឬទើបបញ្ចប់ការសិក្សា ដើម្បីទទួលបានបទពិសោធការងារក្នុងបរិយាកាសវិជ្ជាជីវៈ។ យើងផ្តល់ទាំងឱកាសហាត់ការ ឬ កម្មសិក្សា សម្រាប់ពេញម៉ោង ឬក្រៅម៉ោង ដែលមានថេរវេលា ចាប់ពី ៣ខែ ទៅ៦ខែ។ នៅចុងបញ្ចប់នៃកម្មវិធី និស្សិតទាំងអស់នឹងតម្រូវ ធ្វើរបាយការណ៍ដែលពិពណ៌នាអំពីអ្វីដែលអ្នកបានរៀនក្នុងរយៈពេលហាត់ការ ឬចុះកម្មសិក្សា។
• និស្សិតសាកលវិទ្យាល័យ៖ និស្សិតទើបបញ្ចប់ ឬកំពុងសិក្សា ជំនាញផ្នែកហិរញ្ញវត្ថុ ធនាគារ គណនេយ្យ ការគ្រប់គ្រង គ្រប់គ្រងពាណិជ្ជកម្ម ទីផ្សារ ពត៌មានវិទ្យា ឬផ្នែកដែលពាក់ព័ន្ធ។
• មានភាពស្មោះត្រង់ ការប្តេជ្ញាចិត្ត និងឆន្ទៈក្នុងការរៀនសូត្រ និងរីកចម្រើន។
• ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ យោងតាមលក្ខខណ្ឌតម្រូវនៃកម្មវិធី។
• កសាងទំនុកចិត្ត ជំនាញក្នុងការទំនាក់ទំនង ការធ្វើការងារជាក្រុម។
• ទទួលបានការណែនាំដោយផ្ទាល់ពីបុគ្គលិកដែលមានវិជ្ជាជីវៈ ចំពោះការងារប្រចាំថ្ងៃ។
• ទទួលបានបទពិសោធការងារជាក់ស្តែងសម្រាប់ការងារផ្សេងៗនាពេលអនាគត។
• មានឱកាសក្លាយជាបុគ្គលិកពេញសិទ្ធិនៅ អម្រឹត ជាមួយនឹងអត្ថប្រយោជន៍ដ៏ប្រកួតប្រជែង។
• ផ្តល់លិខិតបញ្ជាក់បន្ទាប់ពីការចុះកម្មសិក្សាត្រូវបានបញ្ចប់ដោយជោគជ័យ។
សម្រាប់ពត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់ ផ្នែកជ្រើសរើសបុគ្គលិកតាមរយៈ
អ៊ីម៉ែល៖ [email protected]
លេខទូរស័ព្ទ៖ ០៩២ ៣៣៣ ០២០ ឬ ០៧០ ៧០០ ១២៣
អាសយដ្ឋាន៖ ផ្ទះលេខ៨០ ផ្លូវលេខ ៣១៥ ភូមិ៧ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ