ជាផ្នែកមួយរួមចំណែកដល់ការអភិវឌ្ឍសង្គម អម្រឹត បានបង្កើតកម្មវិធីសិក្សាស្រាវជ្រាវនិក្ខេបទសម្រាប់និស្សិតក្នុងប្រទេសដែលមកពីសាកលវិទ្យាល័យនានានៅក្នុងប្រទេសកម្ពុជា ដើម្បីអាចដាក់សំណើសុំធ្វើការស្រាវជ្រាវកម្រិតបឋមនៅក្នុងផ្នែកដែលពួកគេចាប់អារម្មណ៍។ បេក្ខជនអាចជ្រើសរើសប្រធានបទណាមួយ លើកលែងតែទាក់ទងទៅនឹងប្រតិបត្តិការសាច់ប្រាក់ និងបច្ចេកវិទ្យាព័ត៌មានវិទ្យារបស់ស្ថាប័ន។ យើងអាចផ្តល់ជូននូវឯកសារគាំទ្រ ដែលពាក់ព័ន្ធនឹងប្រធានបទនៃការស្រាវជ្រាវ ផ្អែកតាមតម្រូវការរបស់ពួកគេ ដោយត្រូវអនុលោមតាមគោលនយោបាយរបស់ អម្រឹត។
១. សំណើស្រាវជ្រាវនិក្ខេបបទ ដែលចេញដោយសាកលវិទ្យាល័យ។
២. ប្រធានបទ/កម្រងសំណួរប្រមូលព័ត៌មានពីអម្រឹត (អតិបរមា ៣០ សំណួរ)។
៣. ប្រវត្តិរូបសង្ខេបរបស់សិស្ស (CV)។
៥. ថតចំលងអត្តសញ្ញាណប័ណ្ណសិស្ស។
៥. ថតចំលងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររបស់បេក្ខជន។
បេក្ខជនអាចផ្ញើរាល់ឯកសារដែលបានបំពេញរួចរាល់ទាំងអស់តាមរយៈ
អ៊ីម៉ែល៖ [email protected]
លេខទូរស័ព្ទ៖ ០៩២ ៣៣៣ ០២០ ឬ ០៧០ ៧០០ ១២៣
អាសយដ្ឋាន៖ ផ្ទះលេខ៨០ ផ្លូវលេខ ៣១៥ ភូមិ៧ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ
*សម្គាល់៖ ពាក្យស្នើសុំត្រូវបំពេញអោយបានត្រឹមត្រូវ និងមានឯកសារតម្រូវភ្ជាប់មកជាមួយ នៅពេលស្នើសុំមកកាន់អម្រឹត។ ប្រសិនបើឯកសារ ឬពត៌មានមិនគ្រប់គ្រាន់ ពាក្យសុំរបស់អ្នកនឹងត្រូវបានបដិសេធ។