ឱកាសចុះកម្មសិក្សាស្រាវជ្រាវ

  • Home
  • ឱកាសចុះកម្មសិក្សាស្រាវជ្រាវ

ឱកាសចុះកម្មសិក្សាស្រាវជ្រាវ

ជាផ្នែកមួយនៃទំនួលខុសត្រូវចំពោះសង្គម អម្រឹត បើកកម្មវិធីស្រាវជ្រាវនិក្ខេបទសម្រាប់និស្សិតក្នុងប្រទេសដែលមកពីគ្រប់សកលវិទ្យាល័យទាំងអស់នៅក្នុងប្រទេសកម្ពុជាដើម្បីអាចដាក់សំណើសុំធ្វើការស្រាវជ្រាវ តាមរយៈការធ្វើការស្រាវជ្រាវកម្រិតបឋមនៅក្នុងផ្នែកដែលពួកគេចាប់អារម្មណ៍។
បេក្ខជនអាចជ្រើសរើសប្រធានបទណាមួយដែលមិនពាក់ព័ន្ធទៅនឹងប្រតិបត្តិការសាច់ប្រាក់ និងបច្ចេកវិទ្យាព័ត៌មានវិទ្យារបស់ស្ថាប័ន។ យើងផ្តល់ជូននូវឯកសារគាំទ្រទាំងអស់ ដែលពាក់ព័ន្ធនឹងប្រធានបទនៃការស្រាវជ្រាវ ផ្អែកតាមតម្រូវការរបស់ពួកគេ ដោយអនុវត្តតាមលក្ខខណ្ឌនានារបស់គោលនយោបាយរបស់ អម្រឹត។

ឯកសារតម្រូវ

> ពាក្យស្នើសុំធ្វើការស្រាវជ្រាវ ដោយមានរៀបរាប់ឈ្មោះរបស់និស្សិត លេខទំនាក់ទំនង និងអ៊ីមែលរបស់ប្រធានក្រុម
> កម្រងសំណួរដើម្បីប្រមូលព័ត៌មានពី អម្រឹត (យ៉ាងច្រើន ៣០ សំណួរ)
> ឯកសារគាំទ្រសម្រាប់ប្រធានបទនៃការស្រាវជ្រាវ (រាយចំណងជើងឯកសារ)
​​​​​​​> សំណៅចម្លងមួយច្បាប់នៃអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងវិញ្ញាបនបត្រមធ្យមសិក្សាទុតិយភូមិ (ដែលត្រូវបានផ្ទៀងផ្ទាត់ដោយក្រុងភ្នំពេញ)។

របៀបដាក់ពាក្យស្នើសុំ

> បេក្ខជនសូមផ្ញើរាល់ឯកសារដែលបានបំពេញរួចរាល់ទាំងអស់តាមរយៈ [email protected]
​​​​​​​
*សម្គាល់៖ ប្រសិនបើគ្មានឯកសារគ្រប់គ្រាន់ដែលតម្រូវដោយ អម្រឹត ទេនោះ ពាក្យស្នើសុំនោះនឹងពុំមានសិទ្ធិទទួលបានឡើយ។