ភាគទុនិក

ការបែងចែកភាគហ៊ុន

ភាគទុនិករបស់អម្រឹត គឺសុទ្ធសឹងជាស្ថាប័នដែលមានកិត្តិនាមខ្ពស់ផ្នែកទំនួលខុសត្រូវសង្គម ដែលស្របនឹងទិសដៅយុទ្ធសាស្រ្តនៃក្រុមហ៊ុនមេគឺ SinoPac Financial Holdings Group ដែលជាក្រុមហ៊ុនឈានមុខគេមួយនៅក្នុងតំបន់អាស៊ី។ ក្រុមហ៊ុនមេ SinoPac Financial Holdings Group គឺជាក្រុមហ៊ុនដែលតែងតែផ្តោតសំខាន់លើការបម្រើអតិថិជនដោយយកចិត្តទុកដាក់បំផុត (អតិថិជនជាស្នូលនៃប្រតិបត្តិការអាជីវកម្ម) ការរួមចំណែកក្នុងការផ្តល់សេវាកម្មក្នុងស្រុកដែលមានផលវិជ្ជមានសម្រាប់សង្គម ទិសដៅយុទ្ធសាស្រ្តក្នុងការពង្រីកសក្តានុពលផ្នែកធនធានមនុស្ស ការរក្សាគុណតម្លៃរបស់ស្ថាប័ន ភាពច្នៃប្រឌិត និងដំណើរការឆ្ពោះទៅមុខ ជាមួយនឹងចក្ខុវិស័យ "រួមគ្នា ដើម្បីជីវិតកាន់តែប្រសើរ" "Together, a better life."។

ភាគទុនិក ចំនួនភាគហ៊ុន ភាគរយ(%) តម្លៃចរិក ១.៣៦០.០០០/១ហ៊ុន (000) រៀល
Bank SinoPac (ធនាគារ សាយណូផេក) ៧០,៥៩៧ ៨០% ៩៦,០១១,៩២០
ធនាគារវិនិយោគនៃប្រទេសហូឡង់(FMO) ៨,៨២០ ១០% ១១,៩៩៥,២០០
សារជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ៨,៨២០ ១០% ១១,៩៩៥,២០០
សរុប ៨៨,២៣៧
១២០,០០២,៣២០